ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិ និមន្តព្រះសង្ឃ ១០០អង្គ សូត្រមន្តប្រោះព្រំ នៅលើផ្លូវជាតិ កុំឱ្យកើតគ្រោះថ្នាក់ចរាចរណ៍

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត៖ ប្រជាពលរដ្ឋនៅភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពតកាលពីព្រឹកថ្ងៃទី៨ ខែឧសភា បាននិមន្តព្រះសង្ឃ ១០០អង្គ មកពីវត្តនានា ទូទាំងស្រុកកំពង់ត្រាច…

ខេត្តកំពត៖ ប្រជាពលរដ្ឋនៅភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពតកាលពីព្រឹកថ្ងៃទី៨ ខែឧសភា បាននិមន្តព្រះសង្ឃ ១០០អង្គ មកពីវត្តនានា ទូទាំងស្រុកកំពង់ត្រាច សូត្រមន្ត ប្រោះព្រំ នៅលើកំណាត់​ផ្លូវជាតិលេខ៣៣ ដោយចាប់ពីព្រំប្រទល់ខេត្តកែបត្រឹមមុខរោងចក្រពូចិនកណ្ដាលទួល រហូតដល់មុខផ្សារ​កំពង់ត្រាច ដែលមានចម្ងាយផ្លូវជាង ៦គីឡូម៉ែត្រ។

​លោក ហាក់ ចន្ថា អតីតចៅអធិការវត្តភ្នំសាឡី ដែល​បានដឹកនាំប្រជាពលរដ្ឋ​ រៀបចំពិធីបុណ្យនេះ បានឱ្យដឹងថា អ្នកភូមិភ្នំសាឡី នៅជាប់ផ្លូវជាតិ តែងតែនាំគ្នាធ្វើបុណ្យបង្សុកូល និងនិមន្តព្រះសង្ឃរាប់បាត្រ ចំនួន ១០០អង្គ និងនិមន្តព្រះសង្ឃសូត្រមន្ត ប្រោះព្រំ នៅលើដងផ្លូវជាតិ កុំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។

លោកគ្រូអាចារ្យ និយាយថា កន្លងមក មានគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលអោយមានអ្នកស្លាប់ និងរបួសជាញឹកញាប់ នៅលើផ្លូវជាតិនេះ។

លោក ហាក់ ចន្ថា បន្តថា ទោះ​បីនេះជាអបិយជំនឿយ៉ាងណាក៏ដោយ តែលោកចង់បង្កើតកម្មពិធីរៀបចំបុណ្យ​និមន្តព្រះសង្ឃបង្សុកូល និងនិមន្តព្រះសង្ឃ ប្រោះព្រំ លើដងផ្លូវនេះ ដោយលោកចង់ឱ្យមន្ត្រីអ្នកមុខអ្នកការ ចូលរួម និងប្រជាពលរដ្ឋ ចូលរួមឱ្យបានច្រើនថែមទៀត។ ក្នុងនោះ មន្ត្រីជំនាញ ក៏អាចបង្ហាញ និងផ្សព្វផ្សាយ​ពីច្បាប់ចរាចរណ៍ ឱ្យកាន់តែទូលាយ ដល់ប្រជាពលរដ្ឋ បានយល់ដឹង ដើម្បីកាត់​បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការបាត់បង់អាយុជីវិតប្រជា​ពលរដ្ឋ ដែលស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍៕ កែវ ឆាត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ