ខេត្តកំពត ៖ស្ត្រីម្នាក់បានប្រកាសនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ដើម្បីរកសប្បុរសជនជួយចិញ្ចឹមកូននាង បន្ទាប់ពីសម្រាលកូនបាន៣ថ្ងៃ ។
ស្ត្រីដែលប្រកាសរកអ្នកជួយចិញ្ចឹមកូនខ្លួននោះឈ្មោះ នេវ រស់នៅភូមិដូនស៊យ ស្រុកទឹកឈូ ។
បើតាមស្ត្រីរូបនោះបាននិយាយថា គាត់ត្រូវបានប្តីចុះចោលតាំងពីពពោះកូនទី៣ បាន៣ខែ ហើយប្តី មិនដែលខ្វល់ខ្វាយនិងមិនដែលជួយទំនុកបម្រុងចិញ្ចឹមកូន១រៀលនោះឡើយ ។ លុះរហូតនាងគ្រប់ខែឆ្លងទន្លេ ក៏ជួបរឿងអកុសលម្តាយបានចងកសម្លាប់ខ្លួន មុនពេលនាងសម្រាលកូនបាន១០ថ្ងៃ ។
ស្ត្រីឈ្មោះ នេវ បាននិយាយបន្តថា ករណីដែលម្តាយនាងធ្វើអត្តឃាតនេះ ក៏ព្រោះតែគាត់មិនចង់ឃើញកូនស្រីនិងចៅរស់រងទុក្ខ ព្រោះតែប្តីដែលមានភារៈចិញ្ចឹម បីបាច់ថែរក្សាកូនបែរជាមិនខ្វល់ខ្វាយទាល់តែសោះ។
នៅលើបណ្តាញទំនាក់ទំនងសង្គមដដែលស្ត្រីបាននិយាយទៀតថា ប្រសិនបើបងប្អូននិង សប្បុរសជនមានចិត្តមេត្តាចង់យកកូនរបស់នាងយកទៅចិញ្ចឹម សូមទាក់ទងតាមទូរស័ព្ទលេខ ០៩៧ ៨៥៨ ១២៣៤, ០៩៦ ៧០៧៧ ៨០០ ៕
ចែករំលែកព័តមាននេះ