ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជន​ទំនើង​ជាង​៧០​នាក់ ជ​ម្រា​ញ់​សល់​តែ​៥​នាក់ ប​ញ្ជូ​ល​ដល់​តុលាការ

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុម​ជន​ទំនើង​ប្រមាណ​ជាង​៧០​នាក់ ដែល​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​កាន់​ដាវ ប្រើ​កាំបិត និង​ជំ​ពាម​កៅស៊ូ ដេញ​កា​.​ប់​ចាក់​គ្នា​នោះ ពេល​នេះ​នៅ​សល់​៥​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​

រាជធានី​ភ្នំពេញ ៖ ក្រុម​ជន​ទំនើង​ប្រមាណ​ជាង​៧០​នាក់ ដែល​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​កាន់​ដាវ ប្រើ​កាំបិត និង​ជំ​ពាម​កៅស៊ូ ដេញ​កា​.​ប់​ចាក់​គ្នា​នោះ ពេល​នេះ​នៅ​សល់​៥​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០ ២២ នេះ ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​កាន់កា​.​ប់​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​» ។

ជន​ទំនើង​ទាំង​៥​នាក់​ខាងលើ​នោះ រួម​មាន ៖ ១- ឈ្មោះ កៅ សុ​វ​ណ្ណា​រិ​ទ្ធ ហៅ​ម៉ី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួ ល ខេត្តកណ្តាល​, ២- ឈ្មោះ គឹ​ម កក្កដា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​, ៣- ឈ្មោះ ហៀ​ង លឹ​ម​ហាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ៤- ឈ្មោះ ថុ​ង សុ​គុណ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កម្មករ​រោងចក្រ និង​៥- ឈ្មោះ ស្រ៊ា​ង ភ​ក្កី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កម្មករ​រោងចក្រ ។

សំណុំរឿង​ខាងលើ​នេះ កំពុង​ស្ថិត​នៅ​ដំណាក់កាល​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​បើក​ការ​ស៊ើបសួរ​នៅឡើយ​ទេ ដូច្នោះ​មិន​ទាន់​ដឹង​ពី​ជោគវាសនា​ពួក​គេ​ថា តើ​នឹង​ត្រូវ​ឃុំខ្លួន​ទាំង​៥​នាក់​ឬ​ក៏​មាន​ខ្លះ​របូត​ទៅ​វិញទៀត​នោះ?​។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២២ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ល្បាត​ក្នុង​មូលដ្ឋាន​បង្ក្រាប និង​ធ្វើការ​ឃាត់ខ្លួន​ជន​ទំនើង​មួយ​ក្រុម​ចំនួន​៧១​នាក់ នៅ​ចំណុច​ដី​ឡូ​តិ៍​មួយ​កន្លែង តាម​ផ្លូវ​លេខ​១៩៦៦ ស្ថិត​ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ខណៈ​ពេល​ដែល​ពួក​គេ​បាន​ណាត់គ្នា ដើម្បី​បើ​ឆាកប្រយុទ្ធ​ស៊ីសាច់​ហុត​ឈា​.​ម​ប្រដាប់​ដោ យ​អាវុធ ដាវ កាំបិតប៉័ងតោ ជំ​ពាម​កៅស៊ូ ខ្លះ​ដាក់​ជាប់​តាម​ខ្លួន និង​ខ្លះ​ទៀត​លាក់​ទុក​ក្នុង​ព្រៃ​បម្រុង​ធ្វើ​សកម្មភាព​នៅ​ពេល​ជួប​គ្នា ។

ក្នុង​នោះ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ម៉ូតូ​ចំនួន​២៨​គ្រឿង ដាវ កាំបិតប៉័ងតោ និង​ជំ​ពាម​កៅស៊ូ ផង​ដែរ ។ ប៉ុន្តែ​ក្រោយ​ពី​សមត្ថកិច្ច​បើក​ការ​សាកសួរ​យក​ចម្លើយ​បឋម (​ចម្រាញ់​) បាន​រក​ឃើញ​ជន​ទំនើង​តែ​៥​នាក់ ដែល​ពាក់ព័ន្ធ​បទល្មើស និង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ រីឯ​មនុស្ស​៦៦​នាក់​ទៀត ត្រូវ​កោរសក់ និង​ធ្វើការ​អប់រំ រួច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ។

ចុង​ក្រោយ រង់ចាំ​មើល​ថា ក្រុម​ជន​ទំនើង​ដែល​សមត្ថកិច្ច​ចម្រាញ់​នៅ​សល់​៥​នាក់​នោះ តើ​មាន​ប៉ុន្មាន​នាក់​ទៀត​នឹង​ត្រូវ​រួចខ្លួន ឬ​ក៏​ឃុំខ្លួន​ទាំងអស់?​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ