ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​ទៅ​ហាត់ប្រាណ ត្រូវ​គេ​បុក​ក្រឡាប់​ផ្ងារជើង​ឡើង​លើ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​២​នាក់​បើករថយន្ត​ម៉ាក RANGE ROVER យ៉ាង​លឿន​ជ្រុល​ទៅ​បុក​រថយន្ត​ឡង់​គ្រី​ស័​រ​១​គ្រឿង​បណ្ដាល​ឲ្យ​ក្រឡាប់​២​ត្រឡប់ …

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​២​នាក់​បើករថយន្ត​ម៉ាក RANGE ROVER យ៉ាង​លឿន​ជ្រុល​ទៅ​បុក​រថយន្ត​ឡង់​គ្រី​ស័​រ​១​គ្រឿង​បណ្ដាល​ឲ្យ​ក្រឡាប់​២​ត្រឡប់​ផ្ងារជើង​ឡើង​តែ​មិន​បណ្ដាល​ឲ្យ​អ្នក​ណា​ម្នាក់​គ្រោះថ្នាក់​ឡើយ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្តុ​ប​វត្ត​មហាមន្ត្រី ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​វ័យ​ជាង​៤០​ឆ្នាំ​ជា​អ្នក​បើករថយន្ត​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-8458 បាន​ប្រាប់​ថា គាត់​បើករថយន្ត​ចេញពីផ្ទះ​ដើម្បី​ជិះ​ទៅ​ហាត់ប្រាណ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដា​យ​ផ្លូវ​ព្រះ​សីហ​នុ ពី​លិចទៅ​កើត លុះ​មក​ដល់​ស្តុ​ប​វត្ត​មហាមន្ត្រី ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ម៉ាក RANGE ROVER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-9992 ជិះ​គ្នា​២​នាក់​ជា​ស្ត្រី​វ័យក្មេង បើក​យ៉ាង​លឿន​តាម​ផ្លូវ​លេខ​១៦១​ពី​ជើង​ទៅ ត្បូង បាន​មក​បុក​រថយន្ត​គាត់​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្កាប់​២​ត្រឡប់ បះជើង​ឡើង​លើ​ទ្រ​មេឃ​តែ​ម្តង ហើយ​រថយន្ត​ដែល​បុក​នោះ​មិន​ព្រម​ឈប់​ទេ បាន​បើក​រត់​រហូត​ដល់​ចំណុច​ផ្លូវ​លេខ​១៦៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ទើប​រថយន្ត​ទៅ​មុខ​ទៀត​លេង​រួច​តែ​ម្ដង ។

ចំណែក​ស្រី​ស្រស់​ទាំង​២​នាក់​ដែល​ជិះ​រថយន្ត​ម៉ាក RANGE ROVER តាម​បណ្ដា​យ​ផ្លូវ​លេខ​១៦១​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ស្តុ​ប​វត្ត​មហាមន្ត្រី​ក៏​ឃើញ​រថយន្ត​១​គ្រឿង​ទៀត​ឆ្លង​មក ខំ​គេច​ដែរ​តែ​មិន​ផុត ក៏​បុក​បណ្ដាល​ឲ្យ​រថយន្ត​ខាងលើ​ក្រឡាប់ ហើយ​ក៏​បើក​រត់​តែ​ម្ដង លុះ​មក​ដល់​ផ្លូវ​លេខ​១៦៣​រថយន្ត​ទៅ​មុខ​ទៀត​លេង​រួច ក៏​បើកទ្វារ​យក​របស់របរ​ហើយ​ទៅ​បាត់​ទៅ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើត​តែ​ប៉ុណ្ណោះ ។

បច្ចុប្បន្ន​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​សម្ថ​ត​កិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​ពេល​ក្រោយ ៕