ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា​ជំងឺ​ទាំង​៦​ប្រភេទ​ ដែលមាតាមិន​គួរ​មើល​រំលង

7 ឆ្នាំ មុន

រោគ​សញ្ញា​ជំងឺ​ទាំង​6​ប្រភេទ​មិន​គួរ​មើល​រំលង
ស្ត្រី​ជា​ម្តាយ​គ្រប់​រូប​គប្បី​ឧស្សាហ៍​ពិនិត្យ​មើល​អាការ​របស់​កូន​ៗ​កុំ​រំលង ព្រោះ​ជំងឺ​ទាំង​៦​ប្រភេទ​នឹង​អាច​កើត​លើ​កូន​តូច​របស់​លោក​អ្នក​នៅ​ពេល​ណាមួយ ដែល​ពិបាក​នឹង​ចៀស​

ស្ត្រី​ជា​ម្តាយ​គ្រប់​រូប​គប្បី​ឧស្សាហ៍​ពិនិត្យ​មើល​អាការ​របស់​កូន​ៗ​កុំ​រំលង ព្រោះ​ជំងឺ​ទាំង​៦​ប្រភេទ​នឹង​អាច​កើត​លើ​កូន​តូច​របស់​លោក​អ្នក​នៅ​ពេល​ណាមួយ ដែល​ពិបាក​នឹង​ចៀស​បំផុត​។ ខាងក្រោម​នេះ​ជា​រោគ​សញ្ញា ដែល​មិន​គួរ​មើល​រំលង​៖

១-​ជំងឺ​កញ្ជ្រឹល​និង​ជំងឺ​ស្អូច ៖ ជំងឺ​ប្រភេទ​នេះ​អាច​បណ្តាល​ឲ្យ​កូនលោក​អ្នកមាន​សញ្ញា​គ្រុនក្តៅ​ខ្លាំង ចេញ​កន្ទួល​ក្រហម និង​អាច​មាន​សញ្ញា​រួម​ផ្សំ​មួយ​ចំនួន​ទៀត​ដូច​ជា ក្អក ហៀរ​សំបោរ និង​មាន​សញ្ញា​ក្រហម​ភ្នែក​ជាដើម ។

២-​ជំងឺ​គ្រុន​ស្វិតដៃជើង ៖ កុមារ​ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ អាច​នឹង​មាន​អាការ​ខ្វិន​ទន់​អវយវៈ កើតឡើង​ភ្លាម ។

៣-​ក្អកមាន់ ៖ កុមារ​អាច​នឹង​មាន​អាការ​ក្អក​ខ្លាំង ហើយ​ជាប់​ៗ​គ្នា​សឹង​រក​ពេល​ដកដង្ហើម​មិន​បាន បន្ទាប់​មក​ក៏​ចាប់ផ្តើម​ក្អក​ទៀត ។ អាការ​ក្អក​បែប​នេះ​មាន​ជា​រៀងរាល់ថ្ងៃ រហូត​រយៈពេល​ពី​រស​ប្តា​ហ៍​ឡើង​ទៅ ។

៤-​តេតាណូស​ទារក ៖ ទារក​អាច​ចាប់ផ្តើម​យំ​រហូត ហើយ​មិន​អាច​បៅដោះ​ម្តាយ​បាន​រយៈពេល​ជា​ច្រើន​ម៉ោង​ឬ​ច្រើន​ថ្ងៃ ទារក​អាច​មាន​អាការ​រឹង​ថ្គាម ។

៥-​ខាន់ស្លាក់ ៖ ជំងឺ​នេះ​អាច​ជា​សញ្ញា​រលាក​បំពង់ក​ស្រួច​ស្រាវ រលាក​អាមីដាល និង​មាន​ភ្នាស​ពណ៌​ស​ឬ​ពណ៌​ប្រផេះ​ជាប់​ស្អិត​បំពង់ក​ឬ​លើ​អាមីដាល នាំ​ឲ្យ​ពិបាក​ដកដង្ហើម​ខ្លាំង ។

៦-​រលាក​ស្រោមខួរ​ក្បាល ៖ កុមារ​ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ ផ្តើម​ដោយ​គ្រុនក្តៅ និង​មាន​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត ដូច​ជា​វង្វេងស្មារតី សន្លប់​ឬ​មិន​អាច​និយាយ​បាន ប្រកាច់​ឬ​មាន​ចលនា​មិន​ប្រក្រតី រឹង​ក​ជាដើម​។

ប្រសិនបើ​លោក​អ្នក​សង្ស័យ​ថា កើត​មាន​ជំងឺ​ទាំងនេះ​គួរតែ​រាយការណ៍​ទៅ​កាន់​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​ដែល​នៅ​ជិត​លោក​អ្នក ឬ​នាំ​កុមារ​ទៅ​មជ្ឈមណ្ឌល​សុខភាព​ជា​បន្ទាន់ ៕