ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឿ​ន ល្វៃ​ កក់​កៅអី​ឡើង​ទៅ​វគ្គ​បន្ត​ ខ​ណៈទូច ចាន់​វ​ត្តី ខាំ​ ខ្លា​នាង​ និង​ឈុត សេរី​វណ្ណ​ថង​ ធ្លាក់​​វគ្គ​១/៤

1 ឆ្នាំ មុន

​វៀតណាម​ ៖ ​ក្នុង​ចំណោម​កីឡាករ កីឡាការិនី​ឃី​ក​ប៊ុ​ក​ស៊ី​ង​កម្ពុជា​ចំនួន​៤​រូប​ដែល​បាន​ចូលរួម​ប្រកួត​នៅ​កាលពី​ថ្ងៃ​

​វៀតណាម​ ៖ ​ក្នុង​ចំណោម​កីឡាករ កីឡាការិនី​ឃី​ក​ប៊ុ​ក​ស៊ី​ង​កម្ពុជា​ចំនួន​៤​រូប​ដែល​បាន​ចូលរួម​ប្រកួត​នៅ​កាលពី​ថ្ងៃ​ច័ន្ទ ​ទី​៩​ ឧសភា​កន្លង​មកនេះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម​ មាន​តែ​កីឡាករ​ឈឿ​ន ល្វៃ​ ម្នាក់​ប៉ុណ្ណោះ​ដែល​មានឱកាស​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ក្រោយ​ពី​បាន​យកឈ្នះ​កីឡាករ​សិង្ហ​បុរី​Nazri Bin Sutan Mhammad​ដោយ​ពិ​ន្ទុ។

គិត​មក​ត្រឹម​ថ្ងៃ​ទី​៩​ ឧសភា​នេះ​កីឡាករ​ឃី​ក​ប៊ុ​ក​ស៊ី​ង​កម្ពុជា​មាន​ចំនួន​៤​នាក់​រួច​មក​ហើយ​ដែល​ឆ្លង​ផុត​ពី​វគ្គ​ប្រកួត​ជម្រុះ​១/៤​ឡើង​ទៅ​កាន់​វគ្គ​បន្ត ។ ​ដ្បិត​​មាន​កីឡាករ​ទូច រ៉ា​ឆាន់ ​ឈ្នះ​កីឡាករ​ហ្វី​លី​ពី​ន​លើ​វិញ្ញាសា​ផ្នែក​បុរស​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ ។ ​កីឡាករ​ស៊ន រ៉ា​គី​ម ​ប្រកួត​លើ​វិញ្ញាសា​បុរស​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​ឈ្នះ​កីឡាករ​ម៉ា​ឡា​ស៊ី​ឡាករ​កាន់ ម៉េ​ង​ហុង ​ឈ្នះ​កីឡាករ​ឡាវ​ដោយ​ពិន្ទុ កីឡាការិនី​នៅ ស្រី​ពៅ​ ចាញ់​ម្ចាស់ផ្ទះ​វៀតណាម​ដោយ​ពិន្ទុ​ ។ ​ចំណែក​ការ​ប្រកួត​ថ្ងៃ​បន្ទាប់​គេ​បាន​រក​ឃើញ​កីឡាករ​ឈឿ​ន ល្វៃ​ ម្នាក់​ទៀត​ហើយ​ដែល​ត្រូវ​រួម​ដំណើ​ជាមួយ​កីឡាករ​កម្ពុជា​៣​រូប​ផ្សេង​ទៀត​ឡើង​ទៅ​កាន់​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្រោយ​ពី​បាន​យកឈ្នះ​កីឡាករ​សឹ​ង្ហ​បូ​រី​Nazi Bin Satan Mohammad​ដោយ​ពិន្ទុ​លើ​វិញ្ញាសា​ផ្នែក​បុរស​ប្រភេទ​ទ​ម្ង ន់​៧១​គីឡូក្រាម​។

ដោយឡែក​កីឡាករ​ឈុត សេរី​វ៉ា​ន់​ថង​ បែ​រ​ជា​ប្រកួត​ចាញ់​ម្ចាស់ផ្ទះ​វៀតណាម​ទាំង​មិន​អស់ចិត្ត​​ធ្វើ​ឲ្យ​ខកខាន​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ជាមួយ​កីឡាករ​ខាំ ខ្លា​នាង ​និង​កីឡាការិនី​ទូច ចាន់​វ​ត្តី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ