ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ! ក្រុម​ជម្រើសជាតិ​កម្ពុជាឈ្នះ​ក្រុម​ឡាវ​៤-១​

1 ឆ្នាំ មុន

​វៀតណាម​ ៖ ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា​បើក​ឆាក​ប្រកួត​ថ្ងៃ​ដំបូង​ជម្រុះ​ពូ​ល​B​នៅ​ក្នុង​ព្រឹត្តិការណ៍​

​វៀតណាម​ ៖ ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា​បើក​ឆាក​ប្រកួត​ថ្ងៃ​ដំបូង​ជម្រុះ​ពូ​ល​B​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម​ ពិតជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​ ដោយ​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​ឡាវ​៤-១​ កាលពី​រសៀល​ថ្ងៃ​ទី​៩​ ឧសភា​។

គ្រាន់តែ​ចាប់ផ្ដើម​ប្រកួត​តង់​ទី​១​ដំបូង​ត្រឹម​រយៈ​ពេល​៣​នាទី​ប៉ុណ្ណោះ​ កីឡាករ​ខ្សែប្រយុទ្ធ​ឆ្នើម​សៀង ច​ន្ធា​ មានឱកាស​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​មួយ​គ្រាប់​នៅ​មិច​មិន ដែល​បាន​ក្លាយជា​អ្នករក​គ្រាប់​បាល់​លឿន​បំផុត​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​វៀតណាម ​។ ​បន្ទាប់​មក​កីឡាករ​សា​ទី​ ជា​អ្នក​រកបាន​គ្រាប់​បាល់​ទី​២​ឲ្យ​កម្ពុជា​ដោយ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​បាន​សម្រេច​នៅ​នាទី​ទី​១៦ ថែម​ទាំង​បាន​ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​មាន​ប្រៀប​ជាង​ដាច់​សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​តង់​ទី​១​នេះ​។

ចូល​ដល់​តង់​ទី​២ ​ក្រុម​ជម្រើសជាតិ​កម្ពុជា​នៅ​តែ​បន្ត​វាយ​សម្រុក​ទៅ​លើ​ក្រុម​ឡាវ​យ៉ាង​ខ្លាំងក្លា​រហូត​មានឱកាស​រកបាន​គ្រាប់​បាល់​ទី​៣​ដោយ​គី រី​ណា​ នៅ​នាទី​៦៣​។​ ប៉ុន្តែ​ចូល​ដល់​នាទី​ទី​៦៦​ កីឡាករ​ឡាវ​បាន​ស៊ុត​បាល់​ពី​ចម្ងាយ​បាន​យ៉ាង​ល្អ​តាម​សង​បាន​១​គ្រាប់​វិញ ​មុន​ពេល​ដែល​កម្ពុជា​បន្ថែម​គ្រាប់​បាល់​ទី​៤​ ។ ​ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា​យកឈ្នះ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​ឡាវ​៤-១ បាន​ឡើង​ទៅ​ឈរ​លេខ​រៀង​ទី​១​ក្នុង​ពូ​ល​B​ជា​បណ្ដោះ​អាស​ន្ន​ ដោយ​មាន​៣​ពិន្ទុ ​បន្ទាប់​ពី​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​ម៉ា​ឡេ​ស៊ី​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៤​ឆ្នាំ​ថៃ​២-១​ ។ ​ការ​ប្រកួត​ជើង​ទី​របស់​កម្ពុជា​ទល់​ជាមួយ​ក្រុម​ជម្រើសជាតិ​សឹ​ង្ហ​បូ​រី​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១​ ឧសភា​។

ដោយឡែក​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា​ប្រកួត​ចាញ់​ក្រុម​ជម្រើសជាតិ​ហ្វី​លី​ពី​ន​៥-០​ នៅ​ថ្ងៃ​បើក​ឆាក​ដំបូង​ផ្នែក​បាល់ទាត់​នារី​ ។ ​ការ​ប្រកួត​ត្រឹម​តង់​ទី​១​ក្រុម​ជម្រើសជាតិ​នារី​ហ្វី​លី​ពី​ន​បាន​យកឈ្នះ​១-០​លើ​កម្ពុជា​ ​ចូល​ដល់​តង់​ទី​២​ហ្វី​លី​ពី​ន​បន្ថែម​៤​គ្រាប់​ទៀត​ ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត​ហ្វី​លី​ពី​ន​បាន​យកឈ្នះ​កម្ពុជា​៥-០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ