ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ឃី​ក​ប៊ុ​ក​ស៊ី​ង​កម្ពុជា​៣​រូប​ត្រៀម​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ ខណៈកីឡាការិនី នៅ ស្រីពៅ ធ្លាក់​វគ្គ​១/៤

1 ឆ្នាំ មុន
  • ភ្នំពេញ

ទីក្រុង​ហាណូយ​ ៖ កីឡាករ​ឃី​ក​ប៊ុ​ក​ស៊ី​ង​កម្ពុជា​ចំនួន​៣​រូប​ពិតជា​ធ្វើ​បាន​ល្អ​មែនទែន​ ដោយ​បាន​យកឈ្នះ​លើ​ថ្ងៃ​បើក​

ទីក្រុង​ហាណូយ​ ៖ កីឡាករ​ឃី​ក​ប៊ុ​ក​ស៊ី​ង​កម្ពុជា​ចំនួន​៣​រូប​ពិតជា​ធ្វើ​បាន​ល្អ​មែនទែន​ ដោយ​បាន​យកឈ្នះ​លើ​ថ្ងៃ​បើក​ឆាក​ដំបូង​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​ឆ្នាំ​២០២២ ​នៅ​ប្រទេស​វៀតណាម​ដើម្បី​បាន​កៅអី​ឡើង​ទៅ​កាន់​វគ្គ​បន្ត​។

កីឡាករ​ទូច រ៉ា​ឆាន់​ ដែល​អ្នកគាំទ្រ​ធ្លាប់​ស្គាល់​ថា ​កីឡាករ​បឺត សង្ឃឹម​ នោះ​ប្រកួត​នៅ​គូ​ទី​១​កាលពី​ថ្ងៃអាទិត្យ​បាន​យកឈ្នះ​កីឡាករ​ហ្វី​លី​ពី​ន​EstabanJamar Balongi​ នៅ​វគ្គ​១/៤ ​ត្រូវ​បាន​បន្តដំណើរ​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ដើម្បី​ដណ្ដើម​យក​មេដាយមាស ដោយ​បច្ចុប្បន្ន​គេ​កំពុង​តែ​គ្រង​មេដាយ​សំរឹទ្ធ​នៅ​ក្នុង​ដៃ​រួច​ទៅ​ហើយ លើ​វិញ្ញាសា​ផ្នែក​បុរស​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ​។ ​ដោយឡែក​កីឡាការិនី​នៅ ស្រី​ពៅ​ វិញ​នោះ​បែ​រ​ជា​ខកខាន​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ក្រោយ​ពី​ប្រកួត​ចាញ់​ពិន្ទុ​កីឡាការិនី​វៀតណាម​Bui Linh​នៅ​វគ្គ​១/៤​លើ​វិញ្ញាសា​នារី​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​។

ចំណែក​កីឡាករ​កាន់ ម៉េ​ង​ហុង​ វិញ​ពិតជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​ដោយ​បាន​យកឈ្នះ​លើ​កីឡាករ​ឡាវ​Khammaty Houmphanh​ដាច់​ទាំង​៣​ទឹក ដោយនៅ​ក្នុង​ទឹក​ទី​១​ឈ្នះ​ក្នុង​លទ្ធផល​ពិន្ទុ​២-១​ចាប់ពី​ទឹក​ទី​២​លទ្ធផល​៣-០​និង​ទឹក​ទី​៣​ពិន្ទុ​៣-០​ដូច​គ្នា​។​ដូច្នេះ​កីឡាករ​កាន់ ម៉េ​ង​ហុង​ដែល​បាន​ឆ្លង​ផុត​វគ្គ​១/៤​លើក​នេះ​បើ​ចាញ់​ដណ្ដើម​បាន​មេដាយ​ប្រាក់​លើ​វិញ្ញាសារ​ផ្នែក​បុរស​លើ​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​បើ​ឈ្នះ​នឹង​ទទួល​បាន​មេដាយមាស​។

រីឯ​កីឡាករ​ស៊ន រ៉ា​គី​ម ​ដែល​បាន​ផ្ដួល​កីឡាករ​ម៉ា​ឡេ​ស៊ី​Awane Handra Awang Muhammad​ឲ្យ​ចាញ់​សន្លប់​នៅ​វគ្គ​ជម្រុះ​១/៦​លើ​វិ​ញ្ញា​ផ្នែក​បុរស​ប្រភេទ​ម្ង​ន់​៦៣,៥​គីឡូក្រាម ​លើក​នេះ​បាន​បន្តដំណើរ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ