ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះស្រាយ​ងាយ​ៗ​សម្រាប់​បញ្ហា​ឈឺបំពង់ក

7 ឆ្នាំ មុន

ឈឺបំពង់ក គឺជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​មនុស្ស​ទូទៅ ដើម្បី​ជំនួស​ឱ្យ​ការ​ណាត់ជួប​ជាមួយនឹង​វេជ្ជបណ្ឌិត អ្នក​អាច​សាកល្បង​ឱសថ​ធម្មជាតិ​មួយ​ចំនួន ដែល​រកបាន​យ៉ាង​ងាយស្រួល​នៅ​តាម​ផ្ទះ ថែម​ទាំង​អាច​ជួយ​កាត់​បន្ថយ

ឈឺបំពង់ក គឺជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​មនុស្ស​ទូទៅ ដើម្បី​ជំនួស​ឱ្យ​ការ​ណាត់ជួប​ជាមួយនឹង​វេជ្ជបណ្ឌិត អ្នក​អាច​សាកល្បង​ឱសថ​ធម្មជាតិ​មួយ​ចំនួន ដែល​រកបាន​យ៉ាង​ងាយស្រួល​នៅ​តាម​ផ្ទះ ថែម​ទាំង​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​បាន​ខ្លះ​។ ខាងក្រោម​នេះ​គឺជា​ឱសថ​ធម្មជាតិ​ទាំង​៥ ដែល​អ្នក​គួរ​សាកល្បង ៖

១-​ក្រូចឆ្មា ៖ អ្នក​អាច​ប្រើ​ក្រូចឆ្មារ​ស្រស់ ដើម្បី​បំបាត់​អាការ​ឈឺបំពង់ក ដោយ​ពួក​វា​អាច​ជួយ​បំបាត់​ស្លេស្ម​។ ព្យាយាម​ទទួលទាន​ទឹកក្រូច​ឆ្មារ​ក្តៅ​ៗ​ជាមួយ​ទឹកឃ្មុំ​។ ច្របាច់​ក្រូចឆ្មារ​មួយ​ចំហៀង​ផ្លែ​ចូល​ក្នុង​ទឹក​ក្តៅ​ឧណ្ហ​មួយ​កែវ និង​បន្ថែម​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ​។ ទទួលទាន​វា​តាម​សម្រួល​កុំ​បង្ខំ ។ ជម្រើស​មួយទៀត គឺ​ខ្ពុរមាត់​ជាមួយ​ទឹកក្រូច​ឆ្មារ​និង​ទឹក​ក្តៅ​ឧណ្ហ ។  អ្នក​អាច​រោយ​អំបិល​និង​ម្រេច​លើ​ចំណិត​ក្រូចឆ្មារ​បន្ទាប់​មក​លិទ្ធ​ចំណិត​ក្រូចឆ្មារ​នេះ​។

២-​ទឹកអំបិល ៖ វិធី​មួយ​ក្នុង​ចំណោម​វិធី​ល្អ​បំផុត​ដើម្បី​បំបាត់​អាការ​ឈឺ​ក​គឺ​ខ្ពុរមាត់​ជាមួយនឹង​ទឹកអំបិល​។ អំបិល​មានមុខ​ងារ​ដូច​ថ្នាំ​សម្លាប់​មេរោគ និង​ជួយ​ដក​ជាតិ​ទឹក​ចេញពី​ភ្នាសសើម​នៅ​ក្នុង​បំពង់ក​។ វិធី​នេះ​អាច​កាត់​បន្ថយ​កំហាក និង​ការ​រលាក ធ្វើ​ឲ្យ​អ្នកមាន​អាការ​ធូរស្រាល​ភ្លាម​ៗ ។

-​លាយ​អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហ​មួយ​កែវ ។ ប្រសិនបើ​អ្នក​មិន​ចូល​ចិត្ត​រសជាតិ​ប្រៃ អ្នក​អាច​បន្ថែម​ទឹកឃ្មុំ​ចូល​បន្តិច ។

-​ខ្ពុរមាត់​ជាមួយនឹង​ទឹកអំបិល​នេះ កុំ​លេប​វា ហើយ​ខ្ជាក់​ទឹក​ចេញ​បន្ទាប់​ពី​ខ្ពុរមាត់​រួច ។

-​អនុវត្ត​វិធី​នេះ​យ៉ាង​ហោច​ណាស់​បួន​ដង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​បំផុត ។

៣-​ខ្ទឹមស ៖ ខ្ទឹម​សមាន​លក្ខណសម្បត្តិ​ប្រឆាំង​នឹង​បាក់តេរី និង​សម្លាប់​មេរោគ រួម​ជាមួយ​លក្ខណសម្បត្តិ​ឱសថ​ផ្សេង​ទៀត​ដែល​អាច​ជួយ​ព្យាបាល​ជំងឺ​ឬ​បង្ការ​ការ​ឈឺបំពង់ក ។
បរិភោគ​ខ្ទឹមស​ឆៅ​មួយ​កំពឹស​ប្រចាំ​ថ្ងៃ​ដើម្បី​ធ្វើ​ឲ្យ​ខ្ទឹមស​អាច​បញ្ចេញ​សារធាតុ​គីមី​ដែល​គេ​ស្គាល់​ថា​ជា​សារធាតុ Allicin ដែល​អាច​ជួយ​សម្លាប់​បាក់តេរី​ដែល​បង្ក​ឲ្យ​មានការ​ឈឺ.ក។

ព្យាយាម​បរិភោគ​ខ្ទឹមស​ទាំង​ឆៅ​និង​ឆ្អិន​។ ប្រសិនបើ​អ្នក​មិន​ចូល​ចិត្ត​រសជាតិ​នេះ អ្នក​អាច​ទទួលទាន​ថ្នាំ​ខ្ទឹមស​ជំនួស​វិញ​ក៏​បាន ។

៤-​ទឹកឃ្មុំ ៖ ទឹកឃ្មុំ​មាន​លក្ខណសម្បត្តិ​ប្រឆាំង​នឹង​បាក់តេរី​ដែល​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ និង​បង្កើន​ល្បឿន​នៃ​ដំណើរការ​ព្យាបាល​។ វា​ក៏​មានមុខ​ងារ​ដូច​ជា​អូស្មូស hypertonic ដែល​មាន​ន័យ​ថា​វា​អាច​ជួយ​ដក​ជាតិ​ទឹក​ចេញពី​ជាលិកា​រលាក ដូច្នេះ​វា​អាច​បន្ថយ​នូវ​ការ​ហើម​។ បន្ថែម​ទឹកឃ្មុំ​មួយ​ទៅ​ពីរ​ស្លាបព្រា​កាហ្វេ​ជាមួយនឹង​ទឹក​ក្តៅ​មួយ​ពែង រួច​ផឹក​វា​ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​។ អ្នក​អាច​បន្ថែម​ទឹកឃ្មុំ​ទៅ​ក្នុង​តែ​រុក្ខជាតិ​ដែល​អ្នក​ចូល​ចិត្ត ។

មុន​ពេល​ចូល​គេង អ្នក​អាច​បរិភោគ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ​ព្រោះ​វា​អាច​បំបាត់​អាការ​ឈឺចាប់ និង​ជួយ​អ្នក​ក្នុង​ការ​គេង ។

៥-​រមៀត ៖ វិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ផ្សេង​ទៀត​ក្នុង​ការ​បំបាត់​អាការ​ឈឺបំពង់ក គឺ​ប្រើប្រាស់​រមៀត​ដែល​មាន​សមត្ថភាព​សម្លាប់​មេរោគ ហើយ​ប្រឆាំង​នឹង​ការ​រលាក ។ អ្នក​អាច​ខ្ពុរមាត់​ជាមួយ​រមៀត​ដើម្បី​បំបាត់​អាការ​ឈឺបំពង់ក​ដ៏​អាក្រក់​នេះ​។ លាយ​ម្សៅ​រមៀត​មួយ​ស្លាបព្រា​កាហ្វេ​កន្លះ និង​អំបិល​មួយ​ស្លាបព្រា​កាហ្វេ​កន្លះ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​មួយ​កែវ ហើយ​ខ្ពុរមាត់​ជាមួយ​ល្បាយ​នេះ​ចំនួន​ពីរ​ដង​ជា​រៀងរាល់ថ្ងៃ ៕