ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិឆ្នាំ ២០២២ ខេត្ត​មួយរកបានមេដាយច្រើនជាងគេ​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​ការ​ប្រកួត​កីឡា​ក្រប​ខណ្ឌ​សិស្ស​បឋម​សិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២២​ បាន​ប្រារ​

​រាជធានី​ភ្នំពេញ ​៖ ​ការ​ប្រកួត​កីឡា​ក្រប​ខណ្ឌ​សិស្ស​បឋម​សិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២២​ បាន​ប្រារ​ព្ធ​ពិធី​បិទ​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ​ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​៧​ ឧសភា​ នៅ​វិទ្យាស្ថាន​ជាតិ​ហ្វឹកហ្វឺន​កីឡា​ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​ក្រោម​អធិបតីភាព​លោក​ប៊ូ ជុំ​សេរី​ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។

លោក ហួត សេង​ទ្រី ប្រធាន​នាយកដ្ឋាន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២៩ ​មេសា និង​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​៧ ​ឧសភា​ ដោយ​មាន​៨​ប្រភេទ​កីឡា ស្មើនឹង​៣៤​វិញ្ញាសា លើ​ប្រភេទ​កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយ​សី វាយ​កូន​ឃ្លី​លើ​តុ តេ​ក្វា​ន់​ដូ WT និង តេ​ក្វា​ន់​ដូ ITF ដែល​មាន​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ១៦៧៧​នាក់​ចូលរួម​ ។ ​ដោយឡែក​ផ្អែក​ទៅ​លើ​របាយការណ៍​គ​ណះ​កម្ម​ការ​រៀបចំ​ការ​ប្រកួត​បាន​ឲ្យ​ដឹង​ថា​ ក្រុមកីឡា​ខេត្ត​ប៉ៃលិន​គ្រង​តំណែង​ជើងឯក​ដោយ​ឈ្នះ​មេដាយមាស​៨​គ្រឿង ក្រុមកីឡា​ភ្នំពេញ​ឈ្នះ​មេដាយមាស​៤​គ្រឿង​ជើងឯក​រង ហើយ​ក្រុមកីឡា​ខេត្តស្ទឹងត្រែង ខេត្ត​ត្បូងឃ្មុំ និង​ខេត្តបាត់ដំបង​ឈ្នះ​មេដាយមាស ៣ គ្រឿង​ដូច​គ្នា​។

លោក​បាន​បន្ត​ថា ខេត្តព្រៃវែង ខេត្ត​សៀ​បរាម និង​ខេត្តក្រចេះ​មេដាយមាស ២ គ្រឿង​ដូច​គ្នា ចំណែក​ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និង​ខេត្តបន្ទាយមានជ័យ មេដាយមាស ម្នាក់​១ គ្រឿង​ប៉ុណ្ណោះ​។

លោក ប៊ូ ជុំ​សេរី បាន​មាន​ប្រសាសន៍​ថា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត អង្គភាព​ពាក់ព័ន្ធ អាជ្ញា​ធរមាន​សមត្ថកិច្ច ប្រតិភូ​កីឡា​រាជធានី ខេត្ត​បាន​សហការ​រៀបចំ​ការ​ប្រកួត​នេះ​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ទៅ​តាម​ការ​គ្រោងទុក​។ ការ​រៀបចំ​ការ ប្រកួត​នេះ​គឺ​ស្រប​ពេល ដែល​រាជរដ្ឋាភិបាល​បាន​បើក​ដំណើរការ​ប្រទេស និង​សង្គម​សេដ្ឋកិច្ច​ឡើង​វិញ សកម្មភាព​កីឡា​ក៏​បាន​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​ផង​ដែរ ក៏​ប៉ុន្តែ​ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ ចំពោះ​ពិភពលោក ក៏​ដូច​ជា​កម្ពុជា​ផង​ដែរ​។ ដូច្នេះ​យើង​ទាំងអស់​គ្នា​ត្រូវ​បន្ត​រស់នៅ​ជាមួយ​ជំងឺ​នេះ តាម​គន្លង ប្រក្រតី​ភាព​ថ្មី និង​ត្រូវ​សម្របសម្រួល​ខ្លួន​ក្នុង​ការ​ហ្វឹកហាត់​កីឡា​រៀបចំ​ព្រឹត្តិ ការណ៍​កីឡា ទៅ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ដែរ ដោយ​រក្សា​នូវ​វិធានការ​ការពារ​ជាប់​ជា​និច្ច ពោល​គឺ​រក្សា​អនាម័យ វាស់​កម្ដៅ រក្សា​គម្លាត និង ពាក់​ម៉ាស​ជា​ប្រចាំ​។

លោក​អនុរដ្ឋលេខាធិការ​បាន​បន្ត​ថា ការ​ប្រកួត​ធ្វើ​ឡើង​ដើម្បី​បំផុសសកម្មភាព​អប់រំ កាយ និង​កីឡា​ក្នុង​គ្រឹះស្ថានសិក្សា និង​នៅ​តាម​រាជធានី​-​ខេត្ត និង​ជួយ​ឲ្យ​សិស្ស​មាន​សុខុមាល​ភាពល្អ កាយសម្បទា​មាំមួន ឆន្ទៈ​មោះមុត អំណត់​ព្យាយាម វិន័យ ស្មារតី​ក្រុម គំនិត​ច្នៃប្រឌិត និង​តស៊ូ​ស្វិត ស្វា​ញ សំដៅ​ដណ្ដើម​បាន​លទ្ធផល​ល្អ​ប្រសើរ​លើ​ការ​ប្រកួត ទទួល​បាន​លទ្ធផល​ការ​សិក្សា​ល្អ និង​ជីវភាព​រស់នៅ​សុខដុមរមនា​។ លើកទឹកចិត្ត​ដល់​អ្នកលេង​កីឡា និង​អ្នក​ដែល​មាន​ឧបនិស្ស័យ ដើម្បី​ជ្រើសរើស​បានជា​កីឡាករ កីឡាការិនី​ថ្នាល​ល្អ​ៗ​ចូល​ក្នុង​ក្រុម​ជម្រើសជាតិ ចូលរួម​ក្នុង​ការ​ហ្វឹកហាត់​ត្រៀមលក្ខណៈ​ចូលរួម​ការ​ប្រកួត​នៅ​លើ​ឆាក​ជាតិ​និង​អន្តរជាតិ​នានា​។ បង្ក​លក្ខណៈ​ឲ្យ​សិស្ស​ជួបជុំ​គ្នា ស្គាល់គ្នា ចងមិត្ត​ភាព សាមគ្គីភាព ដើម្បី​ចេះ​រួមរស់​ជាមួយ​គ្នា​នៅ​ក្នុង​សង្គម​។

ចាប់ពី​ឆ្នាំ​២០១៩ ក្រសួង​បាន​កំណែ​ទម្រង់ការ​ប្រកួត​កីឡា​សិស្ស​-​និស្សិត ពី​ការ​ប្រកួត​កីឡា​សិស្ស និស្សិត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ ទៅ​ជា​ការ​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ (National School Games) និង​កីឡា​សាកលវិទ្យាល័យ​ថ្នាក់​ជាតិ (National University Games) រៀង​រាល់​០២​ឆ្នាំ​ម្តង ចាប់ពី​ឆ្នាំ​២០១៩ ដោយ​ធ្វើ​ចន្លោះ​ឆ្នាំ​គ្នា​ជាមួយ​ការ​ប្រកួត​កីឡា​ជាតិ (National Games) ហើយ​ថវិកា​ក្នុង​ឆ្នាំ ដែល​មិន បាន​ប្រកួត ក្រសួង​នឹង​បង្វែរ​ទៅ​ធ្វើ​ទីលានកីឡា​នៅ​តាម​សាលារៀន​វិញ​។

លោក​បាន​បន្ថែម​ថា កំណែទម្រង់​នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​ចម្រើន​នៃ​វិស័យ​កីឡា​ជាតិ ក៏​ដូច​ជា​ក្នុង​តំបន់ ដើម្បី ជ្រើសរើស​បាន​កីឡាករ កីឡាការិនី​ល្អ​ៗ​ចូល​ក្នុង​ក្រុម​ជម្រើសជាតិ ចូលរួម​ក្នុង​ការ​ហ្វឹកហាត់​ត្រៀមលក្ខណៈ ចូលរួម​ការ​ប្រកួត​នៅ​លើ​ឆាក​ជាតិ និង​អន្តរជាតិ​នានា ជា​ពិសេស​ត្រៀមខ្លួន​ឆ្ពោះទៅ SEA GAMES 2023 ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ