ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EPL៖ Spurs បង្អាក់ដំណើរ​ប្រជែង​ពាន​របស់ Liverpool ខណៈ Man United បរាជ័យ​យ៉ាង​អាម៉ាស់

1 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​បង្អាក់ដំណើរ​ប្រជែង​ជើងឯក English Premier

អង់គ្លេស ៖ ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​បង្អាក់ដំណើរ​ប្រជែង​ជើងឯក English Premier League របស់​ក្រុម​ហង្ស​ក្រហម Liverpool​។ ខណៈ​ក្រុម​បិសាច​ក្រហម Manchester United រង​បរាជ័យ​យ៉ាង​អាម៉ាស់​បំផុត ក្រោម​ថ្វី​ជើង​ក្រុម​រំពេ​ត្រដាងស្លាប Brighton​។

នា​ជំនួប​ស​ប្តា​ហ៍​ទី​៣៦ ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Anfield ម្ចាស់ផ្ទះ Liverpool ខកចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ត្រឹម​ស្មើ​ជាមួយ​ក្រុម Spurs ដោយ​លទ្ធផល ១-១​។ ហើយ​លទ្ធផល​នេះ បាន​បង្អាក់ដំណើរ​ប្រជែង​ជើងឯក Premier League របស់​ក្រុម​លោក Jurgen Klopp ក្រោយ​មាន​៨៣​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​មេឃ​ខៀវ Manchester City ដែល​មិន​ទាន់​ប្រកួត​។ ខណៈ​សល់​៣​ប្រកួត​ទៀត​ប៉ុណ្ណោះ នឹង​បញ្ចប់​រដូវ​កាល​នេះ​។

ក្រ​ឡែក​មក​១​គូ​ទៀត Man United រង​អាម៉ាស់​ជាទី​បំផុត បន្ទាប់​ពី​ត្រូវ​ក្រុម​ម្ចាស់ផ្ទះ Brighton បំបាក់​ដោយ​លទ្ធផល ៤-០​។ Man United លែង​មានឱកាស​សម្រាប់​ការ​ប្រកួត​ពានរង្វាន់ UEFA Champions League រដូវ​កាល​ក្រោយ​ហើយ​ ។ ដ្បិត​បច្ចុប្បន្ន​កំពុង​ប្រឹងប្រែង​ប្រជែង​ឱកាស​បាន​ទៅ​លេង​ពានរង្វាន់ UEFA Europa League រដូវ​កាល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ