ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ម្នាក់​ទៅ​កំដបុណ្យស.ព ​លុះ​ព្រឹក​ឡើង​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​ក្បែរផ្លូវ​​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ មន្ត្រី​យោធា​ម្នាក់​បាន​ទៅ​ជួយ​កំដរ​បុណ្យស.ព​អ្នក​ភូមិ​ស្ទើរ​ពេញ​មួយ​យប់ តែ​បែរជា​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​ក្បែរផ្លូវ​ឆ្លងកាត់​ភូមិ​មួយ​កន្លែង​កណ្ដាល​វាលស្រែ កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី ០៧ ឧសភា ត្រង់​ចំណុច​ភូមិ​អូរ​ម៉ា​ល់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ដោយ​គេ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​។…

ខេត្តបាត់ដំបង​៖ មន្ត្រី​យោធា​ម្នាក់​បាន​ទៅ​ជួយ​កំដរ​បុណ្យស.ព​អ្នក​ភូមិ​ស្ទើរ​ពេញ​មួយ​យប់ តែ​បែរជា​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​ក្បែរផ្លូវ​ឆ្លងកាត់​ភូមិ​មួយ​កន្លែង​កណ្ដាល​វាលស្រែ កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី ០៧ ឧសភា ត្រង់​ចំណុច​ភូមិ​អូរ​ម៉ា​ល់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ដោយ​គេ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​។

សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ជា វ៉ា​ន់​ដា អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង តែ​គាត់​ជា​មន្ត្រី​យោធា ដែល​មាន​អង្គភាព នៅ​ស្រុក​សំពៅ​លូន​ ។ បើ​តាម​ប្រភព​ព័​ត៌​មានបាន​ឲ្យ​ដឹង​ថា មន្ត្រី​យោធា​រូប​នេះ​ទើប​មក​ដល់​ផ្ទះ ដើម្បី​មក​ចូលរួម​មង្គលការ​បងប្អូន​។ ប៉ុន្តែ​នៅ​យប់​ថ្ងៃ​ទី ០៦ ឧសភា ជន​រង​គ្រោះ​បាន​ទៅ​កំដរ​ស.ព​គេ​នៅ​ក្នុងភូមិ​ក្បែរ​គ្នា​នោះ​ ។ ប្រភព​ដដែល​និយាយ​ថា នៅ​វេលា​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ០៧ ឧសភា អ្នក​ដែល​ទៅ​កំដរ​ស.ព​ជា​មួយ​គ្នា​បាន​ហៅ​គាត់​មក​ផ្ទះ តែ​ជន​រង​គ្រោះ​មិន​ទាន់​មក​ទេ ។

ប៉ុន្តែ​លុះ​ព្រឹក​ឡើង ស្រាប់តែ​ឮ​គេ​និយាយ​ថា ស្ត្រី​ម្នាក់​ដែល​ជិះ​ម៉ូតូ​ទៅ​រក​ទិញ​បន្លែ បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លា.ប់​ក្បែរផ្លូវ​។ ដំណឹង​នេះ​ បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ លុះ​គេ​នាំ​គ្នា​ទៅ​មើល ទើប​ស្គាល់​ថា ជន​រង​គ្រោះ​គឺ​ឈ្មោះ ជា វ៉ា​ន់​ដា ដែល​ទៅ​កំដរ​ស.ព​អ្នក​ភូមិ​។ សមត្ថកិច្ច​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ ដើម្បី​ពិនិត្យ​សា.ក.ស.ព និង​ទីតាំង​កើតហេតុ ជា​មួយនឹង​មនុស្ស​ជា​ច្រើន​បាន​ចោមរោម​មើល​ ។

បើ​តាម​សមត្ថកិច្ច​បាន​អះអាង​ថា សាកសព​មន្ត្រី​យោធា​នេះ មាន​ស្លាកស្នាម​តិច​តួច​លើ​ក្បាល​និង​ដៃជើង ដែល​ទំនងជា​ដួល​។ មន្ត្រី​ជំនាញ​បាន​ស្រង់​សំដី​សាក្សី​មួយ​ចំនួន​ថា ពេល​ត្រឡប់​ទៅ​ផ្ទះ ជន​រង​គ្រោះ​មិន​មាន​ជិះ​អ្វី​ទេ គឺ​ដើរ​ចេញពី​រោង​បុណ្យ​។ ប៉ុន្តែ​គ្មាន​នរណា​បានដឹង​ថា តើ​គាត់​ដើរ​ដួល ឬ ត្រូវ​រថយន្ត​បុក ឬ ម៉ូតូ​បុក​នោះ​ទេ​។ សមត្ថកិច្ច​ជំនាញ បាន​ពិនិត្យ​សា.ក.ស.ព ហើយ​ក៏​មិន​ទាន់​មានការ​សន្និដ្ឋាន​ជាក់លាក់​ដែរ តែ​គេ​បាន​វាយតំលៃ​បែប​ស្មាន​ៗ​ថា ជន​រង​គ្រោះ​អាច​ត្រូវ​ម៉ូតូ​បុក​ឬ​កៀរ​ បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ស្លា.ប់​ ។

យ៉ាងណា​ក្ដី នេះ​ គ្រាន់តែ​ការ​សន្និដ្ឋាន​បឋម ដែល​គ្មាន​ការ​អះអាង​ពី​សាក្សី ឬ យោង​លើ​វត្ថុ​តាង​ពាក់ព័ន្ធ​ឡើយ​។ ក្រោយ​ពិនិត្យ​រួចរាល់ មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ ប្រគល់​សព​ជួន​ទៅ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕ ​

អត្ថបទសរសេរ ដោយ