ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​បានការ​វិនិយោគ​បង្កើតរោងចក្រ​ដំឡើង​បន្ទះ​អេ​ឡិច​ត្រូ​និក ផលិត​បន្ទះ​សូ​ឡា និងអំ​ពូ​ល​ភ្លើង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត ​និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​អគារ​លេខ A10 & A12 ផ្លូវជាតិ​លេខ ​៤…

រាជធានីភ្នំពេញ ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត ​និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​អគារ​លេខ A10 & A12 ផ្លូវជាតិ​លេខ ​៤ ភូមិ​ស្វាយ​ជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុន​វិនិយោគ​ប្រមាណ ៤៧,២​ លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៩៣៧ ​កន្លែង ​។ ​នេះ​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ ៦ ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​នៅ​ដើមខែ​ឧសភា​នេះ ​។

This image has an empty alt attribute; its file name is a1210d40200e7feddd4e6b34458bf648.jpg

ក្រៅពី​គម្រោង​ខាងលើ នៅ​មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​ឥដ្ឋការ៉ូ​គ្រប់​ប្រភេទ ​។ ក​ម្រោ​ង​វិនិយោគ​នេះ​គ្រោង​ចំណាយ​ទុន ប្រមាណ ៧១,៥​ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣០៤ ​កន្លែង នៅ​ភូមិ​អូរ​ត្រាវ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ ។ ចំណែក​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ១២,៧ ​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៦១ ​កន្លែង ​។

This image has an empty alt attribute; its file name is 7aa132a00b8b30e8926177a4505bda23.jpg

ប្រភព​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ថា​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​បន្ទះ​អេ​ឡិច​ត្រូ​និក ក៍​ត្រូវ​បាន​អនុម័ត​ដែរ​ ។ គ្រោង​នេះ មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ព្រៃ​ក្តួច ឃុំ​ត្រពាំង​ក្រ​ញូ​ង ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ទុន​វិនិយោគ​ប្រមាណ ៩,៦ ​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៥០៥ ​កន្លែង ​។ ចំណែក​គម្រោង គម្រោង​បង្កើត​រោងចក្រ​ផលិត​ និង​ផ្គុំ​ដំឡើង​ខ្សែ​អំ​ពូ​ល​ភ្លើង​តុបតែង​ និង​ដើមឈើ​សិប្បនិម្មិត​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវជាតិ​លេខ ​៤ ភូមិ​ទេព​ភិ​រម្យ ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៦,២ ​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៥៦ ​កន្លែង ​។

ចុង​ក្រោយ​ជា គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​អំ​ពូ​ល​ភ្លើងពណ៌​លម្អ​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​កប់​គង សង្កាត់​ចោម​ចៅ​ទី​ ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៥,៤ ​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.១៧៣​ កន្លែង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ