ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេក​ណាំវ៉ា​កំពុង​ត្រូវ​ប៉ាន់​នៅ​ប្រទេ​ស​ថៃមួយ​ស្និត​លក់​បាន​៥០-​៦០​បាត

4 ខែ មុន

ទី​ក្រុង​បាងកក​៖ ចេក​ណាំវ៉ា​កំពុង​ត្រូវ​ប៉ាន់​ខ្លាំង​នៅ​ប្រទេស​ថៃ មិន​ត្រឹម​តែ​លក់​បាន​ថ្លៃ​ប៉ុណ្ណោះ​ទេ​ ថ្លៃ​ហើយ​នៅ​តែ​មាន​មនុស្ស​សម្រុក​ទិញ រក​តែ​ចេក​លក់​គ្មាន​ផង​។ ​បន្ទាប់​ពី​ប្រទេស​ថៃ​ទទួល​រង​អាកាស​ក្ដៅ​ហួត​ហែង​កាល​ពី​រដូវ​ប្រាំង​កន្លង​ទៅ​នេះ ដើម​ចេក​ណាំ​វ៉ា​ងាប់​ខ្ទេច​ខ្ទី​គ្មាន​សល់​។ ដូច្នេះ ផ្លែ​ចេក​ណាំ​វ៉ា​ចាប់​ផ្ដើម​ឡើង​ថ្លៃ​ខ្លាំង​នៅ​លើ​ទី​ផ្សារ​។ គេ​រំពឹង​ថា​ពី​នេះ​ទៅ​មុខ​ពី​បី​ខែ​ទៀត​…

ទី​ក្រុង​បាងកក​៖ ចេក​ណាំវ៉ា​កំពុង​ត្រូវ​ប៉ាន់​ខ្លាំង​នៅ​ប្រទេស​ថៃ មិន​ត្រឹម​តែ​លក់​បាន​ថ្លៃ​ប៉ុណ្ណោះ​ទេ​ ថ្លៃ​ហើយ​នៅ​តែ​មាន​មនុស្ស​សម្រុក​ទិញ រក​តែ​ចេក​លក់​គ្មាន​ផង​។ ​បន្ទាប់​ពី​ប្រទេស​ថៃ​ទទួល​រង​អាកាស​ក្ដៅ​ហួត​ហែង​កាល​ពី​រដូវ​ប្រាំង​កន្លង​ទៅ​នេះ ដើម​ចេក​ណាំ​វ៉ា​ងាប់​ខ្ទេច​ខ្ទី​គ្មាន​សល់​។ ដូច្នេះ ផ្លែ​ចេក​ណាំ​វ៉ា​ចាប់​ផ្ដើម​ឡើង​ថ្លៃ​ខ្លាំង​នៅ​លើ​ទី​ផ្សារ​។ គេ​រំពឹង​ថា​ពី​នេះ​ទៅ​មុខ​ពី​បី​ខែ​ទៀត​ ចេក​ណាំ​វ៉ា​នៅ​តែ​ឡើង​ថ្លៃ​ដដែល​។ នេះ​បើ​យោង​តាម​ការ​ព្យាករ​របស់​អ្នក​បោះដុំ​។

សព្វ​ថ្ងៃ​នេះ ចេក​ណាំ​វ៉ា​មួយ​ស្និត​លក់​ចេញ​ចាប់​ពី៥០​ទៅ​៦០​បាត​ (១,៤៦-១,៧៦​ដុល្លារ​)។ មាន​ន័យ​ថា​ឡើង​ថ្លៃ​មួយ​ជា​ពីរ​បើ​ប្រៀប​ធៀប​​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​អ្នក​បោះ​ដុំ​ចេក​ណាំ​ម្នាក់​ឈ្មោះ​សុ​ឆាដា​ ខង​ភូន (Suchada Kongpunt)​។​ កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ អាកាស​ធាតុ​ក្ដៅ​ខ្លាំង​ណាស់​។ ម៉្យាង​ទៀត​គ្មាន​ភ្លៀង​កក់​ខែ​ទាល់​តែ​សោះ​។ ដូច្នេះ ​កូន​ចេក​តូច​ៗ​ដែល​ទើប​តែ​ដុះ​ពន្លក​ថ្មី​ៗ​ក៏​ត្រូវ​ងាប់​​​ស្ទើរ​តែ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​ថៃ​។

អ្នក​លក់​ចេក​​ខាង​លើ​នេះ​ប្រាប់​ថា​ដោយ​សារ​​មូល​ហេតុ​ទាំង​នេះហើយ​​ទើប​បាន​ជា​ធ្វើ​ឱ្យ​ចេក​ណាំវ៉ា​​​ខ្សត់​ខ្សោយ​ទៅ​ៗ​​ ធ្វើ​ឱ្យ​តម្លៃ​នៅ​លើ​ទី​ផ្សារ​ហក់​ឡើង​ខ្ពស់​កប់​ពពក​។ តម្លៃ​ហក់​ឡើង​ខ្ពស់​ក៏​ដោយ​សារ​ពួក​ឈ្មួញ​ដណ្ដើម​គ្នា​ទិញ​ចេក​ណាំវ៉ា​។ អ្នក​ខ្លះ​ហ៊ាន​ឱ្យ​ថ្លៃ​ខ្ពស់​ដើម្បី​ប្រមូល​ទិញ​ដល់​កន្លែង​ដាំ​របស់​ប្រជា​កសិករ​។ ម៉្យាង​ទៀត​ ​ការ​ចំណាយ​លើ​ថ្លៃ​ប្រេង​ឥន្ធ​នៈ​ដឹក​ជញ្ជូន​ចេក​ពី​ចម្ការ​ចូល​ទៅ​​ក្នុង​ទី​ផ្សារ​ក៏​ធ្វើ​ឱ្យ​ចេក​ណាំ​វ៉ា​ឡើង​ថ្លៃ​ផង​ដែរ​។​

អ្នក​ស្រី​សុ​ឆាដា​ប្រាប់​ថា​ចេក​ណាំវ៉ា​អាច​នឹង​ឡើង​ថ្លៃ​ថែម​ទៀត​នៅ​រយៈ​ពេល​២​ខែ​ខាង​មុខ​នេះ​។ លោក​ស្រី​គិត​ថា​ហេង​ស៊យ​អាច​ឡើង​ថ្លៃ​ដល់​មួយ​ស្និត​មួយ​រយ​បាត​ផង​ក៏​មិន​ដឹង​។ ប្រធាន​នាយក​​ដ្ឋាន​ជំរុញ​វិស័យ​កសិកម្ម​​ទទួល​ស្គាល់​ថា​ចេក​ណាំ​វ៉ា​ឥឡូវ​នេះ​ពិត​ខ្សត់​មែន​ទែន​។ ជា​ពិសេស នៅ​តំបន់​ទី​ប្រជុំ​ជន​។ ថ្វី​ដ្បិត​ចេក​ណាំ​វ៉ា​កំពុង​ត្រូវ​ប៉ាន់​យ៉ាង​ណាក្ដី​​ ក៏​ប៉ុន្តែ​​ទិន្ន​ផល​ដែល​ទទួល​បាន​មិន​អាច​ឆ្លើយ​តប​​ទៅ​នឹង​តម្រូវ​ការ​បាន​ឡើយ​។ មូល​ហេតុ​ដោយ​សារ​ដំណាំ​នេះ​មិន​សូវ​ចំណេញ​ប៉ុន្មាន​ទេ​។

ទម្រាំ​​ចេក​ដាក់​ផ្លែ​រហូត​ដល់អាច​កាប់​ចេញ​ពី​ស្ទង​យក​ទៅ​បន្ទុំ​​គឺស៊ី​ពេល​ច្រើន​ខែ​ណាស់​។ ​នៅ​ពេល​បាន​ចេក​យក​ទៅ​លក់​ហើ​យ​ទូទាត់​ថ្លៃ​ដើម​ និង​ថ្លៃ​លក់​គឺ​មិន​សូវ​ចំណេញ​ទេ។​​ ពេល​ខ្លះ​លក់​ខាត​ថែម​ទៀត​​​។ យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់​នាយក​ដ្ឋាន​ខាង​លើ​នេះ កសិករ​ត្រូវ​ចំណាយ​ថ្លៃ​ដាំ​ដុះ​ជា​មធ្យម​​៩,៦បាត​ក្នុង​មួយ​ស្និត​។ កាល​ពី​ឆ្នាំ​មុន ចេក​ណាំ​វ៉ា​មួយ​ស្និត​លក់​បាន​តែ​២,៦៤​បាត​តែ​ប៉ុណ្ណោះ​។

ហេតុ​នេះ កសិករ​លែង​ចង់​ដាំ​ចុះ​ត​ទៅ​ទៀត​។ នៅ​ទី​ផ្សារ​បោះ​ដុំ​ចេក​ណាំ​វ៉ា​ធំ​ជាង​គេ​របស់​ប្រទេស​ថៃ​ តម្លៃ​ចេក​ប្រភេទ​នេះ​ឡើង​ថ្លៃ​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ខែ​មិថុនា​​ដោយ​សារ​ខែ​ក្ដៅ​ខ្លាំង​ដាំ​មិន​សូវ​បាន​ផល​ច្រើន​​ប៉ុន្មានឡើយ​​។ ចេក​ណាំ​វ៉ា​ដែល​លក់​នៅ​លើ​ទី​ផ្សារ​សព្វ​ថ្ងៃ​នេះ​មាន​ផ្លែ​តូច​ៗ​ បរិភោគ​មិន​សូវ​ឆ្ងាញ់​ដូច​លើក​មុន​ទេ​។ ចេក​ណាំវ៉ា​នឹង​បន្ត​ឡើង​ថ្លៃ​រហូត​ដល់​ចុង​ឆ្នាំ​​២០២៤​។

បើ​ទុក​ជា​​តម្លៃ​ចេក​​ណាំ​វ៉ា​​ធ្លាក់​ថ្លៃ​ក៏​ធ្លាក់​តិច​តួច​ ​ហើយ​​ធ្លាក់​ត្រឹម​តែ​មួយ​រយៈ​ពេល​ខ្លី​តែ​ប៉ុណ្ណោះ​។​ ឥឡូវ​នេះ ចេក​ណាំ​វ៉ា​ក៏​មិន​មែន​ងាយ​ស្រួល​ដាំ​ប៉ុន្មាន​ដែរ​​ដោយ​សារ​គ្រោះ​រាំង​ស្ងួត, ​សត្វ​ល្អិត​បំផ្លាញ និង​ជំងឺ​របស់​រុក្ខ​ជាតិ​។ លោក​ប្រធាន​នាយក​ដ្ឋាន​ខាង​លើ​នេះ​បាន​ផ្ដាំ​ទៅ​កសិករ​មុន​នឹង​ដាំ​ចេក​ណាំ​វ៉ា​សូម​រក​ពេល​វេលា​ល្អ​សិន​។ បើ​មិន​អីចឹង​ទេ​ដាំ​សុខ​ៗ​ជួប​នឹង​អាកាស​ធាតុ​រាំង​ស្ងួត​។ ជួន​កាល​នៅ​ពេល​ប្រមូល​​​ផល​បាន​មក​ហើយ​បែរ​ជា​លក់​បាន​ថោក​។ ទាំង​នេះ​ហើយ​ជា​បញ្ហា​ប្រឈម​របស់​ពួក​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ