ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាន់ ជេ​សា​ ប្តេជ្ញា​​ដណ្ដើម​​មេដាយមាស​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​វៀតណាម​ជូន​កម្ពុជា​ឱ្យ​បាន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​កីឡាការិនី​ខាន់ ជេ​សា បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​ កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បិ៍​ ទី​៥​ ឧសភា វត្ត

រាជធានី​ភ្នំពេញ ​៖ ​កីឡាការិនី​ខាន់ ជេ​សា បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​ កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បិ៍​ ទី​៥​ ឧសភា វត្តមាន​របស់​កីឡាការិនី​ជិត​ជី​ស៊ូ​រូប​នេះ​ ត្រូវ​បាន​គេ​រំពឹង​ទុកជា​មុន​ថា​នឹង​អាច​ស្វែងរក​មេដាយ​ជូន​កម្ពុជា ពី​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​ឆ្នាំ​២០២២​ នៅ​ប្រទេស​វៀតណាម​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។

កីឡាការិនី​ខាន់ ជេ​សា បាន​ឱ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី​៣​ហើយ​ដែល​នាង​មក​កាន់​ព្រះរាជាណាចក្រ​ប្រទេស​កម្ពុជា ដើម្បី​តំណាង​ឱ្យ​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​ឆ្នាំ​២០២២​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ ។​ ​​កីឡាការិនី​រូបនេះ​​ពិតជា​មាន​ក្ដី​រំភើប​យ៉ាង​ខ្លាំង មិនតែប៉ុណ្ណោះ​នាង​ក៏​បាន​សន្យា​ទៀត​ថា​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ដណ្ដើម​យក​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​នៅ​វៀតណាម​មក​ជូន​ជាតិ​ឱ្យ​ទាល់តែ​បាន​។​

កីឡាការិនី​ខាន់ ជេ​សា បាន​ឱ្យ​ដឹង​ទៀត​ថា​ មុន​ពេល​​​ធ្វើ​ដំណើរ​ម​ក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា បាន​សាង​ស្នាដៃ​មួយ​យ៉ាង​ធំធេង​គឺ​ការ​ដណ្ដើម​យក​មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា​ជី​ត​ជី​ស៊ូ​កម្រិត​ពិភពលោក​នៅ​ប្រទេស​អា​ហ្វ្រី​ក​ខាងត្បូង​ជូន​កម្ពុជា​។​

ហើយ​អ្វី​ដែល​សំខាន់​សម្រាប់​រូប​នាង​ និង​ឪពុក​ម្ដាយ​ដែល​បាន​រួម​ដំណើរ​មក​កម្ពុជា ដើម្បី​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​វៀតណាម​លើក​នេះ នា​ង​មានការ​សប្បាយចិត្ត​យ៉ាង​ខ្លាំង ហើយ​បាន​ដាក់​ក្ដី​រំពឹង​យ៉ាង​ខ្ពស់​ថា​ត្រូវ​តែ​ដណ្ដើម​យក​មេដាយ​ជូន​ជាតិ​កម្ពុជា​ឱ្យ​ទាល់តែ​បាន​។

លោក​បណ្ឌិត​សេង ប៊ុ​ន​សុង ​ប្រធាន​សហព័ន្ធ​កីឡា​ជី​ត​ជី​ស៊ូ​កម្ពុជា​បានឱ្យ​ដឹង​ថា ជេ​សា ​ជា​កីឡា​ការី​ខ្លាំង​របស់​កម្ពុជា​និង​មានបទពិសោធន៍​ធ្លាប់​ដណ្ដើម​យក​មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី​នី​ឥណ្ឌូ​នេ​ស៊ី​ និង​ឈ្នះ​មេដាយមាស​ពី​ស៊ី​ហ្គេ​ម​នៅ​ម៉ា​ឡេ​ស៊ី ហើយ​ក៏​ធ្លាប់​ដណ្ដើម​បាន​មេដាយ​ពិភពលោក​ជា​ច្រើន​ថែម​ទៀត​ជាក់ស្ដែង​កាលពី​ពេល​ថ្មី​កន្លង​មកនេះ ខាន់ ជេ​សា​ឈ្នះ​មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា​ជិត​ជី​ស៊ូ​ពិភពលោក​នៅ​ប្រទេស​អា​ហ្វ្រី​ក​ខាងត្បូង​ទៀត​ផង​។

លោក​ប្រធាន​សហព័ន្ធ​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​វៀតណាម​លើក​នេះ យើង​ក៏​មិន​អាច​មើល​ស្រាល​គូប្រកួត​បាន​ដែរ ត្រូវ​គិត​ថា​យើង​ខ្លាំង​ គេ​ក៏​ខ្លាំង​ដែរ​។​ យោង​តាម​បទ​ពិសោធន៍​ដែល​លោក​ធ្លាប់​ឆ្លងកាត់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ លោក​មាន​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​កីឡាការិនី​ខាន់ ជេ​សា​ថា បើ​ប្រភេទ​ទម្ងន់​ដូច​គ្នា ខាន់ ជេ​សា​ ពិតជា​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ដណ្ដើម​យក​មេដាយ​មក​ជូន​ជាតិ​កម្ពុជា​។​

​ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ ​លោក​គិត​ថា​ មិន​អាច​មើល​ស្រាល​លើ​គូប្រកួត​បាន​ឡើយ បើ​យើង​ខ្លាំង​គេ​ក៏​មិន​ខ្សោយ​ដែរ​។​ ​លោក​ក៏​មានការ​ជឿជាក់​លើ​សមត្ថភាព​ខាន់ ជេ​សា​ មក​ចូលរួម​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​វៀតណាម​លើក​នេះ​ខ្លាំង​ជាង​មុន​។​ទោះជា​យ៉ាងណា​ត្រូវ​តែ​ខំប្រឹង​ឱ្យ​អស់ពី​សមត្ថភាព​មិន​អាច​ធ្វេស​ប្រ​ហែសបាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ