ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​ដឹ​កប្រពន្ធ​ទៅ​លក់​សាច់​ជ្រូ​ក​នៅ​ផ្សា​រ​ ​ចោរគា​ស់​​ផ្ទះ​​ចូល​លួច​គ្រឿង​អ​លង្កា​រនិ​ង​លុយ​អស់​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបា​ត់ដំបង​ ៖ អាជីវ​ករ​លក់​សាច់​ជ្រូក​ម្នាក់​ត្រូវ​ចោរគាស់​ទ្វារផ្ទះ​ចូល​លួច​គ្រឿង​អ​ល័ង្ការ និងលុយ​កាក់​អស់​គ្មា​ន​សល់ កាលពីវេលា​ម៉ោ​ង៥ព្រឹកថ្ងៃទី០៥ ឧសភា ស្ថិតនៅ​ចំណុច​ភូមិ​គរ ឃុំ​ស្នឹង ស្រុក​បា​ណន់ ក្រោយពេល​ងើប​ដឹក​​ប្រពន្ធ​ទៅ​លក់​សាច់​ជ្រូក​នៅ…

ខេត្តបា​ត់ដំបង​ ៖ អាជីវ​ករ​លក់​សាច់​ជ្រូក​ម្នាក់​ត្រូវ​ចោរគាស់​ទ្វារផ្ទះ​ចូល​លួច​គ្រឿង​អ​ល័ង្ការ និងលុយ​កាក់​អស់​គ្មា​ន​សល់ កាលពីវេលា​ម៉ោ​ង៥ព្រឹកថ្ងៃទី០៥ ឧសភា ស្ថិតនៅ​ចំណុច​ភូមិ​គរ ឃុំ​ស្នឹង ស្រុក​បា​ណន់ ក្រោយពេល​ងើប​ដឹក​​ប្រពន្ធ​ទៅ​លក់​សាច់​ជ្រូក​នៅ «ផ្សារ​​ស្នឹង» នៅសល់​តែ​ម្ដាយក្មេក​ចាំផ្ទះ​។ ជនរងគ្រោះ​ឈ្មោះ ចន ចំរើន ហៅ មៀម អាយុ៤៨ឆ្នាំ និងប្រពន្ធ​ឈ្មោះ សាន សុខា អាយុ៤២ឆ្នាំ ជា​អា​ជីវិក​រលក់​សាច់​ជ្រូក​នៅ «ផ្សារ​ស្នឹង»។

អ្នកស្រី សាន សុខា បាន​និយាយប្រាប់​កោះសន្តិភា​ពនៅ​ព្រឹក​កើតហេតុ​ថា ជន​មិន​ស្គាល់​មុខ បាន​គាស់​ទ្វារផ្ទះ​គាត់​​ចូល​លួច​គ្រឿង​អ​ល័ង្ការ និងប្រាក់​មួយចំនួន​នៅ​វេលា​ទៀត​ភ្លឺ​ ។ ពោល គឺ​ក្រោយពេល​គាត់​និង​ស្វាមី​ចេញ
ទៅ​ផ្សារ​ផុត​បន្តិច ​។ អ្នកស្រី សុខា បាន​បញ្ជាក់​ថា ពេល​គាត់​និង​ស្វាមី​ចេញទៅ​ផ្សារ គឺ​បន្សល់ទុក​ម្ដាយ​នៅចាំ​ផ្ទះ ហើយ​ម្ដាយ​គាត់​បាន​ទូរស័ព្ទ​ប្រាប់​គា​ត់​ភ្លាមៗ បន្ទាប់ពី​ត្រូវ​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ ព្រោះ​គាត់​បាន​ពើបប្រទះ​នឹង​ចោរ​នោះ​ផ្ទាល់​ពេល​ចូល​ធ្វើសកម្មភា​ព​បានសម្រេច​ដើរចេញ​មក​ខាងមុខ​។

ម្ដាយ​ជនរងគ្រោះ គឺឈ្មោះ សុន គឹម​អាន វ័យ៦៧ឆ្នាំ បាន​រៀបរាប់​ថា ពេល​កូនស្រី​និង​កូ​នប្រ​សារ ងើប​ដឹកគ្នា​ទៅ​លក់​សាច់​ជ្រូក​នៅ​ផ្សារ​ស្នឹង នៅ​វេលា​ម៉ោងជាង៤ទៀបភ្លឺ គឺគាត់​នៅ​ម្នាក់ឯង​ ។ ប៉ុន្តែ​ពេលនោះ​គាត់​បាន​បើកទ្វារ​ខាងក្រោយ​ចេញទៅ​ក្រៅ ហើយ​ទ្វារផ្ទះ​ខាងមុខ​នៅ​ចាក់​សោរ​នៅឡើយ រី​ឯ​ទ្វាររបង​ខាងមុខ​ក៏​ចាក់​សោរ​វិញ
ភ្លាមៗ​ដែរ បន្ទាប់​ពី​កូន​ៗ​ចេញទៅ​ផ្សារ​ ។ គាត់​និយាយ​ថា ពេលនោះ​ គាត់​បានឮ​សម្លេង​បើកទ្វារ​ផ្ទះ​ខាងមុខ ហើយ​គាត់​ក៏​ដើរមក​មើល ស្រាប់តែ​ឃើញ​ជន​ម្នាក់​ដើរចេញ​មក​វ៉ា​ក់​អឺ​ទល់មុខគ្នា​នឹង​គាត់​នៅ​មាត់ទ្វារ ​។ ស្ថិត​ក្នុង​ស្ថានភាព​ប្រថុចញ៉ុច​បែ​បនេះ គាត់​បាន​សួរ​ជន​នោះ​ថា អ្នកណា ? ចូលផ្ទះ​ខ្ញុំ​ធ្វើ​អី ? តើ​ចូល​យក​អ្វី ? ហើយ​ជន​នោះ​បាន​ឆ្លើយតប​មក​គាត់​វិញ តែ​ប៉ុន្មាន​ម៉ាត់​ប៉ុន្មាន​ម៉ាត់​ថា «មិនបាន​យក​អ្វី​ទេ» ហើយក៏​ដើរសំដៅទៅ​មុខ​ផ្លោះ​របង​ចេញទៅ​ផ្លូវជាតិ​បាត់​ស្រមោល​ភ្លាម​ៗ​ដែរ​ ។

គាត់​បាន​បញ្ជាក់​ថា ពេលនោះ​ គាត់​បាន​ស្ទុះ​ទៅ​មើលក្នុង​បន្ទប់​ដេក ស្រាប់តែ​ឃើញ​ក្រដាស​ស្នាម​រាយប៉ាយ និង បាត់បង់​ទ្រព្យសម្បត្តិ​អស់ពី​ក្នុង​ថតតុ ទើប​គាត់​ទូរស័ព្ទ​ហៅ​កូន​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ​។ ប៉ុន្តែ​គាត់​មិនបាន​ដឹង​ថា ចោរ​នោះ​ម្នាក់​គ្មាន​ប៉ុន្មាន​នាក់ ជិះ​អ្វី​មក​ទេ ព្រោះ​ពេល​ចោរ​ដើរទៅ​ផ្លោះ​របង​ចេ​ញក្រៅ គា​ត់ប្រ​ញ៉ាប់​រក​ទូរស័ព្ទ​ខល​ហៅ​កូន​ ។ ចោរ​ម្នាក់​នោះ​រាង​ស្គម​ដើរ​ស្ទើរ​រលំ បាក់​អាវ​ខ្មៅដៃ​វែង និងពាក់មួក​ក្រណាត់​ដែល​មាន​ស្បៃ​គ្រប​លើ​ស្មារ តែ​មិន​រុំ​មុខ​ទេ​។ គាត់​សង្ស័យ​ចោរ​នោះ​ស្គាល់​គាត់​ផង​ក៏​មិនដឹង តែបើ​តាមពិនិត្យ​លើ​ភិនភាគ ចោរ​ម្នាក់​នេះ ទំនង​មិនមែន​មក​ពី​ឆ្ងាយ​ទេ​ ។

ពាក់ព័ន្ធ​នឹង​ការបាត់បង់​ទ្រព្យសម្បត្តិ​វិញ អ្នកស្រី សាន សុខា បាន​បញ្ជាក់​ប្រាប់​ថា ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ចោរ​លួច​មាន ខ្សែក​មាស០១ខ្សែ​ ទម្ងន់០១តំ​លឹង, ខ្សែដៃ​មាស០១ខ្សែ​ទម្ងន់០១តំ​លឹង, ចិញ្ចៀនមាស០១វង់​ទម្ងន់០៥ជី, ប្រាក់​ចំនួន៥លាន៣០ម៉ឺន​រៀ​ល និងប្រាក់​ដុល្លា​រចំនួន១,០៥០ដុល្លា​រទៀត​។ មន្រ្តី​នគរបាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ស្នឹង បាន​ចុះទៅ​កាន់​កន្លែង​កើត​ហេ​តុ​ភ្លាម​ៗ ក្រោយ​ទ​ទូល​ដំណឹង​នេះ ដើម្បី​ពិនិត្យ និង សួរនាំ​ជនរងគ្រោះ​ ។ ប៉ុន្តែ​គ្មាន​តម្រុយ​ពីមុខ​សញ្ញា​ជនសង្ស័យ​ទេ ហើយក៏​មិនទាន់​វា​យតម្លៃ​ស្ថានភាព​នេះ​បែប​ណា​ដែរ បាន​ត្រឹម​សួរនាំ​ជន​រងគ្រោះ និងតាមដាន​គន្លង​ចេញ​និង​ចូល​របស់​ជនសង្ស័យ​ ។

សូម​បញ្ជាក់​ថា រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ នៅ​ក្នុង​អា​ណា​ចក្រ ឃុំ​ស្នឹង សកម្មភាព​ចោរលួច ចោរគាស់​ផ្ទះ និងចោរ​កាច់​សោ​លួច​យក​ម៉ូតូ​របស់​ប្រជា​ពលរដ្ឋ ហាក់​មានសន្ទុះ​ខ្លាំងក្លា​ណាស់ ខណៈ​សមត្ថកិច្ច​គ្មាន​សមត្ថភាព​ក្នុង​ការទប់ស្កាត់ ឬធ្វើការ​ស្រាវជ្រាវ​ ដើម្បី​វែកមុខ​ជនសង្ស័យ​។ ជាក់ស្ដែង ​កាលពី​ថ្ងៃទី១៥ មីនា ប្រមាណ​ជាង១ខែ​កន្លងទៅ​នេះ ចោរ​ដែលគេ​មិន​ស្គាល់​មុខ បាន​ធ្វើសកម្មភាព​ទាំង​ព្រឹក គាស់​ទ្វារផ្ទះ​គ្រូពេទ្យ​ម្នាក់​ឈ្មោះ ម៉េ​ង គឹ​មហួយ អាយុ៣៤ឆ្នាំ ដែល​ទើប​សាងសង់​រួច នៅក្នុង​ភូមិ​សំរោង ឃុំ​ស្នឹង ស្រុក​បាណន់ ដែល​មាន​ចម្ងាយ​ប្រហែល​៣០០ម៉ែត្រ​ពី​ផ្ទះ​ជនរងគ្រោះ​ខាងលើ រួច​ចូល​លួច​លុយ​កាត់​ និង​គ្រឿង​អ​ល័ង្កា​រអស់​គ្មាន​សល់ ខណៈ​ម្ចាស់ផ្ទះ​ចេញផុត​។

បើ​តាម​របាយ​កា​រណ៍​សមត្ថកិច្ច លោកគ្រូពេទ្យ ម៉េ​ង គឹ​មហួយ ត្រូវ​លោក​ចោរលួច​អស់ទ្រព្យ​ក្រាស​ក្រែល ក្នុង​នោះ ​មានប្រាក់​ខ្មែរ​ចំនួន៤,៥លាន​រៀល, ប្រាក់​ថៃ​ចំនួន២៥,០០០បាត, ប្រាក់​ដុល្លា​ចំនួន៣៥០ដុល្លា, ខ្សែក​ប្លាទីន​ចំនួន០៤ខ្សែ​គិតជា​ប្រាក់​ចំ​នួន៦,០០០ដុល្លា, ខ្សែក​មាស១ខ្សែ​គិតជា​ប្រាក់​ចំនួន២,៦៥០ដុល្លា រួម​ទាំង​ឯ​សារ​មួយចំនួន​ទៀត​។

ជុំវិញ​អំពើ​ចោរកម្ម​ដ៏​កក្រើក​នេះ គេ​ឃើញ​មន្រ្តី​នគរបាល​ទាំង​កម្លាំង​ស្នងការ​ខេត្ត ទាំង​កម្លាំង​អធិការ​ស្រុក​បាណន់ និងមន្រ្តី​មូលដ្ឋាន​ផង បាន​នាំគ្នា​ចុះ​ព្រោងព្រាត ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ​ ។ ប៉ុន្តែ​ផ្ទុយទៅវិញ រហូតមកដល់​ពេលនេះ លោក​ចោរ​ដែល​ធ្វើសកម្មភាព​គាស់​ទំ​លុះ​ទំ​លាយ​លំនៅឋាន​ពលរដ្ឋ ដែល​មានភិន​ភា​គ​ដដែល​ៗ នៅតែ​បន្ត​ប្រព្រឹត្ត​បទ​ល្មើស​ដដែល​ៗ​ទៀត​។

រី​ឯ​សមត្ថកិច្ច​ហាក់​គ្មាន​លទ្ធភាពស្វែងរក​តម្រុយនៃ​មុខសញ្ញា​ជនសង្ស័យ​ឃើញ​ឡើយ សូម្បី​ប៉ុន​ក្រចក​។ ប្រជា​ពលរដ្ឋ​បាន​និង​កំពុង​ព្រួយបារម្ភ​ខ្លាំង​បំផុត​ ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​អំពី​បញ្ហា​សន្តិសុខ​នៅក្នុង​មូលដ្ឋាន ដោយសារតែ​សកម្មភាពនៃ​អំពើ​ចោរកម្ម​ដែល​កើតឡើង​នៅ​ទឹកដី​អាណាចក្រ ឃុំ​ស្នឹង គ្មាន​សញ្ញា​ថមថយ​។ ផ្ទុយទៅវិញ​បង្កើន​ស្ទុះ​កាន់តែ​ខ្លាំង​ឡើង​ៗ ខណៈ​សមត្ថកិច្ច​ហាក់​គ្មាន​លទ្ធភាព​ទប់ស្កាត់ ​ឬ​បង្ក្រាប ​៕

អត្ថបទសរសេរ ដោយ