នៅពេលបើកច្រកព្រំដែនប៉ោយប៉ែតឡើងវិញ ខ្មែរចេញចូលទៅថៃ ច្រើនជាងថៃ ចូលមកខ្មែរ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ ក្នុង ១ថ្ងៃ ប្រជាពលរដ្ឋខ្មែរ ដែលចេញទៅប្រទេសថៃ មានប្រមាណជាង ១០០នាក់ និងប្រជាពលរដ្ឋខ្មែរ ដែលចូលមកកម្ពុជាវិញ មាន…
ខេត្តបន្ទាយមានជ័យ៖ ក្នុង ១ថ្ងៃ ប្រជាពលរដ្ឋខ្មែរ ដែលចេញទៅប្រទេសថៃ មានប្រមាណជាង ១០០នាក់ និងប្រជាពលរដ្ឋខ្មែរ ដែលចូលមកកម្ពុជាវិញ មាន…
ខេត្តបន្ទាយមានជ័យ៖ ក្នុង ១ថ្ងៃ ប្រជាពលរដ្ឋខ្មែរ ដែលចេញទៅប្រទេសថៃ មានប្រមាណជាង ១០០នាក់ និងប្រជាពលរដ្ឋខ្មែរ ដែលចូលមកកម្ពុជាវិញ មាន ១ថ្ងៃ ជាង ២.០០នាក់។ ចំណែកជនជាតិថៃ ចូលមកកម្ពុជាវិញ មានប្រមាណជាង ៥០នាក់ ក្នុង ១ថ្ងៃ។ នេះបើតាមនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត។
លោក ជួន សារី នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា ក្រោយបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែត អោយប្រជាពលរដ្ឋចេញ.ចូល រយៈពេល ៣ថ្ងៃ គិតត្រឹមថ្ងៃទី៣ឧសភា មានអ្នកធ្វើដំណើរចេញចូល ឆ្លងព្រំដែនប្រមាណជាង ១.០០០នាក់ ភាគច្រើន ជាអាជីវករលក់នៅផ្សាររ៉ូងក្លឿ ប្រទេសថៃ។
លោក ជួន សារី បានបន្ថែមថា ការបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែត អោយប្រជាពលរដ្ឋចេញ.ចូល ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ គឺក្នុង ១ថ្ងៃ មានប្រជាពលរដ្ឋខ្មែរ ដែលចេញទៅប្រទេសថៃ ប្រមាណជាង ១០០នាក់ និងប្រជាពលរដ្ឋខ្មែរ ដែលចូលមកកម្ពុជាវិញ មាន ១ថ្ងៃ ជាង ២.០០នាក់។ ក្នុងនោះ ក៏មានជនជាតិថៃ ចូលមកកម្ពុជា មានប្រមាណជាង ៥០នាក់ ក្នុង ១ថ្ងៃផងដែរ។
លោក ជួន សារី បានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលចូលទៅប្រទេសថៃប្រើប្រាស់ប័ណ្ណព្រំដែន (BORDER PASS) កាលពីមុនព្រឹត្តិការណ៍កូវីដ.១៩ គឺទៅប្រទេសថៃ អាចស្នាក់នៅបានរយៈពេល ៦យប់ ៧ថ្ងៃ តែពេលនេះ ភាគីថៃតម្រូវអោយស្នាក់នៅ រយៈពេលតែ ២យប់ ៣ថ្ងៃ ត្រូវត្រឡប់មកវិញ។ រហូតពេលនេះ អ្នកដែលប្រើប្រាស់ប៉ាស្ព័រ (PASS PORT) មិនមានចេញ.ចូលទៅប្រទេសថៃ នៅឡើយទេ ព្រោះភាគីថៃ បានតម្រូវឱ្យទិញលិខិត (THAILAND PASS) និងទិញកញ្ចប់ធានារ៉ាប់រង ចំនួន ១០.០០០ដុល្លារ ក្នុងតំលៃ ៥០ដុល្លារ ទិញកញ្ចប់ធានារ៉ាប់រងចំនួន ២០.០០០ដុល្លារ តំលៃ ៧០ដុល្លារដ ដែលជាវិធានការសុខាភិបាល ទប់ស្កាត់កូវីដ១៩។ កញ្ចប់ធានារ៉ាប់រងទាំងនោះ ត្រូវទិញរយៈពេល ៤៨ម៉ោង មុនឆ្លងដែនចូលទឹកដី និងមានសុពលភាព អាចប្រើប្រាស់បាន ១ខែ៕ ប៊ុន ធឿន
ចែករំលែកព័តមាននេះ