ផឹកស៊ីផ្ទុះជម្លោះចាក់គ្នាធ្លាយពោះវៀន
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានរងរបួសធ្លាយពោះចេញពោះវៀនមកក្រៅ ដោយសារជម្លោះក្នុងវង់ផឹកស៊ីត្រូវគេចាក់។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោងជាង២

ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោងជាង២ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅបន្ទប់ជួលមួយក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ជនរងគ្រោះឈ្មោះ ឆេ ឈិន ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ជាបុគ្គលិកកាស៊ីណូហ្គោលដឹនក្រោន ផ្នែកខាងបោសសំអាត។ គេមិនទាន់ប្រាប់លម្អិតពីដើមចមនៃរឿងរ៉ាវខាងលើនៅឡើយទេ ប៉ុន្តែប្រភពពីសន្តិសុខកាស៊ីណូប្រាប់ថា ជនដៃដល់ចាប់ខ្លួនបានហើយ។
ពេលនេះជនរងគ្រោះសន្លប់ស្តូកស្តឹងនៅក្នុងមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ហើយក្រុមគ្រូពេទ្យកំពុងរុំរបួស ដើម្បីដឹកបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី។
ចែករំលែកព័តមាននេះ