ព្រៃផ្សៃណាស់ ! ព្រោះតែក្រវិលកាឡៃ១គូ
ខេត្តកែប ៖ ក្មេងស្រីម្នាក់បានបាត់តាំងពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចចម្ការម្រេច ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ទោះបី …
ខេត្តកែប ៖ ក្មេងស្រីម្នាក់បានបាត់តាំងពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចចម្ការម្រេច ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ទោះបី …
ខេត្តកែប ៖ ក្មេងស្រីម្នាក់បានបាត់តាំងពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចចម្ការម្រេច ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ទោះបីឪពុកម្តាយ និងសមត្ថកិច្ចប្រឹងរកយ៉ាងណាក៏គ្មានតម្រុយសោះ ។
ប្រភពពីសមត្ថកិច្ចនគរបាលខេត្តកែបបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ អែម លីហ្សា អាយុ៧ឆ្នាំ មានឪពុកឈ្មោះ អែម វិចិត្រ អាយុ៣៣ឆ្នាំ ម្តាយឈ្មោះ ទ្រី ចិន អាយុ៣៣ឆ្នាំដូចគ្នា មានកូន៣នាក់ស្រី២នាក់ ប្រុស១នាក់ ក្មេងស្រីរងគ្រោះជាកូនទី៣នៅក្នុងបន្ទុកគ្រួសារនេះ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះបានទៅតាមឪពុកដែលទៅស៊ីឈ្នួលបេះផ្លែម្រេចនៅចម្ការក្បែរជើងភ្នំ បន្ទាប់មកប្រហែលជាក្មេងស្រីរងគ្រោះហេវបាវពេកក៏ដើរត្រឡប់ទៅផ្ទះមុនដោយឪពុកម្តាយមិនដឹងឡើយ ។
ប្រភពដដែលបន្តទៀតថា នៅវេលាកើតហេតុស្រាប់តែឪពុកម្តាយដឹងថាបាត់កូនក៏នាំគ្នាដើររកពេញចម្ការម្រេចតែរកមិនឃើញ ក៏នាំគ្នាដើររកកូនរហូតដល់ផ្ទះក៏នៅតែមិនឃើញទៀត ។ ពេលនោះឪពុកម្តាយក៏បានទៅប្តឹងសមត្ថកិច្ចឲ្យជួយស្រាវជ្រាវលើករណីបាត់កូននេះផងដែរ ។
បន្ទាប់ពីទទួលពាក្យបណ្ដឹងហើយ កម្លាំងសមត្ថកិច្ច ទាំងនគរបាល ទាំងកងរាជអាវុធហត្ថក្រុងបានចុះស្រាវជ្រាវស៊ើបអង្កេតជួយរកពេញមួយថ្ងៃ ក៏ប៉ុន្តែនៅតែរកមិនឃើញ និងគ្មានតម្រុយសោះ ។
សមត្ថកិច្ចបញ្ជាក់ថា លុះស្អែកឡើងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៦ព្រឹក ស្រាប់តែឪពុកធំ និងម្តាយក្មេងស្រីរងគ្រោះបានប្រទះឃើញសពក្មេងស្រីអណ្តែតក្នុងទឹករណ្តៅដែលគេជីយកអាចម៍ដីលក់នៅចម្ងាយប្រហែលជា៥០០ម៉ែត្រពីផ្ទះរបស់ខ្លួន ហើយក៏ស្រង់ឡើងមក រួចហៅសមត្ថិកច្ចឲ្យមកពិនិត្យសាកសព ។
តាមការពិនិត្យសាកសពពីសំណាក់សមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ ឃើញថា នៅលើខ្លួនសាកសពក្មេងស្រីរងគ្រោះឃើញមានស្នាមរបួសក្បាលពីក្រោយចំហៀងខាងស្តាំ ព្រមទាំងមានស្នាមជាំពេញខ្នង និងបាត់ក្រវិលកាឡៃ១គូពីត្រចៀក ។ សមត្ថកិច្ចសន្និដ្ឋានថា ក្មេងរងគ្រោះពិតជាស្លាប់ដោយករណីឃាតកម្ម ដោយជនសង្ស័យសម្លាប់ហើយដោះយកក្រវិល១គូពីក្មេងស្រីរងគ្រោះស្មានថាជាមាស ។
ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែលជនសង្ស័យជាឃាតករ សមត្ថកិច្ចកំពុងដុតដៃដុតជើងស៊ើបអង្កេត និងស្រាវជ្រាវរកមុខសញ្ញាដើម្បីឃាត់ខ្លួនមកផ្ទន្តាទោសឲ្យខាងតែបាន ៕
ចែករំលែកព័តមាននេះ