ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាក​វា​មើល អ្នក​នឹង​ចូល​ចិត្ត​វា​ហើយ​ទិញ​វា

7 ឆ្នាំ មុន

បើ​តាម​លោក Shawn Layden អគ្គនាយក​ក្រុមហ៊ុន​សូ​នី បាន​និយាយ​ក្នុង​ការ​បង្ហាញ​ផលិតផល​ថ្មី​PlayStation VR នា​ថ្ងៃ​ព្រហស្បតិ៍​ថា គន្លឹះ​នៃ​ការ​ពង្រីក​វិសាលភាព​នៃ virtual reality (VR) ឬ​ភាព​ជាក់ស្តែង​

បើ​តាម​លោក Shawn Layden អគ្គនាយក​ក្រុមហ៊ុន​សូ​នី បាន​និយាយ​ក្នុង​ការ​បង្ហាញ​ផលិតផល​ថ្មី​PlayStation VR នា​ថ្ងៃ​ព្រហស្បតិ៍​ថា គន្លឹះ​នៃ​ការ​ពង្រីក​វិសាលភាព​នៃ virtual reality (VR) ឬ​ភាព​ជាក់ស្តែង​តាម​រយៈ​ការ​និម្មិត​គឺ​ឲ្យ​អតិថិជន​សាកល្បង​ប្រើ​វា ។

លោក​បន្ត​ទៀត​ថា ដោយសារ​មូលហេតុ​នេះ​ហើយ​បាន​ក្រុមហ៊ុន​សូ​នី​សម្រេច​ដាក់​ស្តង់​បង្ហាញ VR នៅ​ឯ​គ្រប់​ហាង​ដៃគូ​របស់​ក្រុមហ៊ុន​ដូច​ជា​ហាង Best Buy ហាង GameStop សម្រាប់​ឲ្យ​អតិថិជន​សាកល្បង​ចំនួន​៣០០០០០​នាក់ តាំងពី​ខែមិថុនា ដែល​ក្រុមហ៊ុន​បាន​ប្រកាស​ថា​នឹង​លក់​ផលិតផល​ថ្មី​នោះ​ក្នុង​ខែសីហា​នេះឯង ។ លោក Layden បន្ត​ថា ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាមទូរទស្សន៍ តាម​គេហទំព័រ តាម App នានា​នោះ គ្មាន​អ្វី​ដែល​អាច​នាំ​អ្នក​ឲ្យ​យល់​ច្បាស់​ចេះ​ប្រើ យ៉ាង​ពិត​ប្រា​ដក​ថា​អ្វី​ជា VR ទេ លុះត្រាតែ​អ្នក​សាកល្បង​ប្រើប្រាស់​ដោយ​ខ្លួន​អ្នក​ផ្ទាល់ ។ គាត់​បន្ត​ថា នៅ​ពេល​យើង​ដាក់​កាស PlayStation VR headset ជាមួយ​ហ្គេ​ម​ម៉ូ​ដែល PlayStation 4 នោះ​មាន​អតិថិជន​ជាង​៣​ភាគរយ​បាន​ចុះ​ឈ្មោះ​ក្នុង​ការ​សាកល្បង​ប្រើ​វា ទាំង​ពួក​គេ​គ្មាន PlayStation 4 ។ ពួក​គាត់​គ្រាន់តែ​ចាប់់អារម្មណ៍​ថា​អ្វី​ជា​ភាព​ជាក់ស្តែង​តាម​រយៈ​ការ​និម្មិត ហើយ​យើង​គិត​ថា យើង​អាច​នាំ​ពួក​គាត់​ឲ្យ​ចូល​ជា​សមាជិកគ្រួសារ​នៅ​ថ្ងៃ​ដែល​យើង​ដាក់​លក់ VR ។

លោក​បន្ត​ថា គាត់​ពិតជា​មាន​ភាព​សប្បាយ​រីករាយ​ជា​ខ្លាំង​ក្នុង​ការ​បញ្ចូល VR ទៅ​ក្នុង​ទីផ្សារ នឹង​ស្ថិត​នៅ​ក្នុង​ជួរ​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន Facebook ដែល​បាន​បង្ហាញ​ផលិតផល​ថ្មី Oculus Rift និង​ក្រុមហ៊ុន HTC ដែល​បង្ហាញ​ផលិតផល Vive ។

ផលិតផល​ថ្មី​សូ​នី The PlayStation VR headset បាន​ចាប់ផ្តើម​ដាក់​លក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​តម្លៃ​៣៩៩​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយគ្រឿង ៕