ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ជឺ​ជី​តស៊ូ រៀបចំ និង​កែសម្រួល​ក្បាលម៉ាស៊ីន​ថ្មី​ឆ្ពោះទៅ​ដណ្ដើម​មេដាយ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូ​

​រាជធានីភ្នំពេញ ៖ សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) ធ្វើការ​កែសម្រួល និង​រៀបចំ​សមាសភាព​គណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី​ឡើង​វិញ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រភេទ​កីឡា​មាន​សក្ដានុពល​ខ្ពស់​នេះ ឲ្យ​កាន់តែ​រីក​ចម្រើន ហើយ​ពង្រីក​សក្ដានុពល​របស់​ខ្លួន ឲ្យ​កាន់តែ​ខ្លាំងក្លា ទាំង​លើ​ឆាក​ជាតិ និង​អន្ដរជាតិ ជា​ពិសេស​ឆ្ពោះទៅ​ដណ្ដើម​មេដាយ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង​។

យោង​តាម​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​១ ឆ្នាំ​២០១៧-២០២១ និង​បន្ដ​អាណត្តិ​ទី​២ ឆ្នាំ​២០២១-២០២៥ នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២២ នេះ ដែល​រៀបចំ​នៅ​ទីស្នាក់ការ NOCC ក្រោម​វត្តមាន​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ។

លោក វ៉ា​ត់ ចំរើន បាន​ចាត់​ទុក​កីឡា​ជឺ​ជី​តស៊ូ ជា​ប្រភេទ​កីឡា​មាន​សក្ដានុពល​កម្រិត​ខ្ពស់​មួយ តែ​ដោយ​កន្លង​មក​សហព័ន្ធ ខ្វះ​អ្នកគ្រប់គ្រង និង​ជួយ​ជ្រោមជ្រែង ទើប​ទាមទារ​ឲ្យ​មានការ​កែសម្រួល​ឡើង​វិញ ឲ្យ​សម​ស្រប​តាម​និន្នាការ និង​គោលការណ៍​របស់​ក្រសួង​អប់រំ NOCC ពិសេស​គណៈកម្មាធិការ​ជាតិ CAMSOC ដែល​បាន​ដាក់​ចេញ​គោលការណ៍​មួយ​ថា គ្រប់​សហព័ន្ធ​ទាំងអស់ ត្រូវ​ធ្វើការ​កែទម្រង់​ក្នុង​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​ខ្លួន​ឲ្យ​សម​ស្រប​ទៅ​នឹង​ការ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ នា​ឆ្នាំ​២០២៣ ។

តាម​រយៈ​នេះ​ហើយ ដែល​ជំរុញ​ឲ្យ NOCC និង​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​ធ្វើការ​រៀបចំ និង​កែសម្រួល​ក្បាលម៉ាស៊ីន​ថ្មី​របស់​សហព័ន្ធ ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ឆ្លើយ​តប​ទៅ​នឹង​សក្ដានុពល​របស់​កីឡា​នេះ ក្នុង​ដំណើរ​ឆ្ពោះទៅ​ដណ្ដើម​មេដាយ និង​ឧត្ដមភាព​លើ​ឆាក​អន្ដរជាតិ ជូន​ប្រទេស​កម្ពុជា ដូច​សមិទ្ធផល​ដែល​សម្រេច​បាន​កន្លង​មក ដែល​ឈ្នះ​មេដាយមាស​កម្រិត​ស៊ី​ហ្គេ​ម និង​កីឡា​អាស៊ី ដោយ​វី​រៈ​កីឡាការិនី ខាន់ ចេ​សា ជាដើម ។ លោក​បាន​ធ្វើការ​ផ្ដាំផ្ញើ​ទៅ​ដល់​ថ្នាក់ដឹកនាំ​សហព័ន្ធ​មិន​ត្រូវ​ផ្ដេកផ្ដួល​ទៅ​លើ​Idol​ខាន់ ជេ​សា​តែ​ម្នាក់​ទេ​ខ្លាច​ថ្ងៃក្រោយ​មាន​ជម្ងឺ​តួឯក លោក​លើក​ឡើង​បែប​មិន​បាន​ធ្វើការ​រិះគន់​ឬ​វាយតម្លៃ​ណាមួយ​ដល់​កីឡាការិនី​ចាន់ ជេ​សា​នោះ​ដែរ ប៉ុន្តែ​មាន​ន័យ​ថាបើ​មាន​ខាន់ ជេ​សា​ច្រើន​ក៏​ជា​រឿង​កាន់តែ​ប្រសើ​។

ចំពោះ​សមាសភាព​ថ្នាក់ដឹកនាំ និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ អាណត្តិ​ថ្មី​នេះ ដែល​ត្រូវ​បាន​កែសម្រួល​ឡើង​វិញ រួម​មាន​លោក​បណ្ឌិត សេង ប៊ុ​ន​សុង ប្រធាន​សហព័ន្ធ​, លោក ថោ​ង ធន និង​លោក Pass Jasper Martijn ជា​អនុប្រធាន​, លោក សៀន សុ​ភ័ក្ដ្រ ជា​អគ្គលេខាធិការ និង​ឯកឧត្តម ប៊ុត សុទ្ធិ ជា​អគ្គលេខាធិការ​ង​, លោក អន សុ​វ​ឌ្ឍី​យ៉ា ជា​អគ្គ​ហេ​រញឹក និង​លោក សៀន សុភា ជា​អគ្គ​ហេរញ្ញិក​រង រួម​ទាំង​សមាជិក ៤​រូប គឺ​មាន​លោក ជឹ​ម ធា​រ៉ា​, លោក ឃឹម សា​មាន​, លោក សេង សីឡា​ង និង​លោក គិ​ម កែវ​មង្គល ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ