ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី ឥណ្ឌា​អាយុ​4​ឆ្នាំ​មាន​ដង្កូវ​80​ក្បាល​ក្នុង​ត្រចៀក

7 ឆ្នាំ មុន

គ្រូពេទ្យ​ឥណ្ឌា​បាន​យក​ដង្កូវ​ចំនួន​៨០​ក្បាល​ចេញពី​ត្រចៀក​ខាងឆ្វេង​របស់​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ​ម្នាក់ បន្ទាប់​ពី​ឈឺចាប់​អស់​រយៈពេល​១​សបា្ដហ៍ ។

«Mirror» កាលពី​ថ្ងៃ​ទី​១១ តុលា ២០១៦ ផ្សាយ​ថា ក្មេង​ស្រី​ឥណ្ឌា

គ្រូពេទ្យ​ឥណ្ឌា​បាន​យក​ដង្កូវ​ចំនួន​៨០​ក្បាល​ចេញពី​ត្រចៀក​ខាងឆ្វេង​របស់​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ​ម្នាក់ បន្ទាប់​ពី​ឈឺចាប់​អស់​រយៈពេល​១​សបា្ដហ៍ ។

«Mirror» កាលពី​ថ្ងៃ​ទី​១១ តុលា ២០១៦ ផ្សាយ​ថា ក្មេង​ស្រី​ឥណ្ឌា Radhika Mandloi  អាយុ​៤​ឆ្នាំ រស់នៅ​ភូមិ​មួយ​ក្នុង​រដ្ឋ «Madhya Pradesh»  ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្រោយ​ពី​យំ​ឥត​ឈប់ ព្រោះ​ឈឺ​ត្រចៀក​ខាងឆ្វេង​រយៈពេល​១​សបា្ដហ៍ ។ គ្រូពេទ្យ​ពិនិត្យ​ឃើញ​មាន​ដង្កូវ​ក្នុង​ត្រចៀក​ចំនួន​៨០​ក្បាល ។

លោក​រ៉ា​ច គូ​ម៉ា ម៉ុ​ន​ដ្រា ប្រធាន​ផ្នែក​ព្យាបាល​ត្រចៀក ច្រមុះ នៅ​មន្ទីរពេទ្យ «My Hosptal» ដែល​ពិនិត្យ​មើល​អាការរោគ​របស់​ក្មេង​ស្រី​នោះ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​ឃើញ​ដង្កូវ​ចំនួន​៨០​ក្បាល បង្ក​ឱ្យ​មាន​ដំបៅ​ស្អុយ​និង​រុយ​ចូល​ពង ។

គ្រូពេទ្យ​ជំនាញ​ចំណាយពេល​ជាង​៩០​នាទី ដើម្បី​យក​ដង្កូវ​ចេញ ហើ​ញ​ពិនិត្យ​ឃើញ​ថា ឆ្អឹង​និង​សាច់​របស់​ក្មេង​ស្រី​ត្រូវ​ដង្កូវ​ស៊ី​ព្រោះ​ទុក​ឱ្យ​កើត​ដំបៅ​រយៈពេល​យូរ​ដោយ​ការ​ធ្វេសប្រហែស​របស់​ឪពុក ម្ដាយ ។ លទ្ធផល​នៃ​ការ​ស្គែ​ន​ដោយ​ម៉ា​ន​ស៊ី​ន «Mri» មិន​ប្រទះ​ឃើញ​ដង្កូវ​ស្ថិត​នៅ​ក្នុង​ខួរក្បាល​ទេ ។ ប្រសិនបើ​ទុក​យូរ​ប្រហែល​១​សបា្ត​ហ៍​ទៀត ក្មេង​ស្រី​រូប​នោះ​អាច​ស្លាប់​បាត់បង់​ជីវិត ។

បច្ចុប្បន្ន​ក្មេង​ស្រី​នោះ​នៅ​សម្រាក​ព្យាបាល​បន្ត​ក្នុង​មន្ទីរពេទ្យ ៕