ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រដាសប្រាក់ 2$ ប្រថាប់​រូប​នាគ​ស្រោបមាស​កំពុង​ធ្វើ​ព្យុះ​ភ្លៀង​លើ​ទីផ្សារ​វៀតណាម

2 ខែ មុន

ប្រទេស​វៀតណាម ៖ ប្រជាជន​វៀតណាម​កំពុង​ផ្អើល​សម្រុក​ទិញ​ក្រដាសប្រាក់​២​ដុល្លារ​អា​មេ​រិ​ក ដែល​

ប្រទេស​វៀតណាម ៖ ប្រជាជន​វៀតណាម​កំពុង​ផ្អើល​សម្រុក​ទិញ​ក្រដាសប្រាក់​២​ដុល្លារ​អា​មេ​រិ​ក ដែល​ប្រថាប់​រូប​នាគ​ស្រោបមាស និង​លេខ​សម្គាល់​ក្រដាសប្រាក់​មាន​កន្ទុយលេខ កា​រ៉េ​ប្រាំបួន «9999» នៅ​ក្នុង​តម្លៃ​២​លាន​ដុ​ង ស្មើនឹង ៨២​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​សន្លឹក ដើម្បី​ទុកជា​លុយ​សំណាង អំឡុង​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​វៀតណាម នា​ពេល​ខាង​មុខ​។

បុណ្យ​តេត​វៀតណាម ឬ​បុណ្យចូលឆ្នាំ​ប្រពៃណី​វៀតណាម គឺជា​ពិធីបុណ្យ​ដ៏​ធំ និង​សំខាន់​បំផុត​របស់​ប្រទេស​វៀតណាម ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤ ខណៈ​ដែល​ថ្ងៃ​សំខាន់​បំផុត​គឺ​នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ​។ នៅ​ក្នុងឆ្នាំនេះ ក្រដាសប្រាក់​២​ដុល្លារ​អា​មេ​រិ​ក​ប្រថាប់​រូប​នាគ​ស្រោបមាស កំពុង​ទទួល​បានការ​ចាប់អារម្មណ៍ និង​លក់​នៅ​ក្នុង​តម្លៃ​ខ្ពស់ ជា​ពិសេស​អ្នក​ចង់បាន​លេខ​សម្គាល់​នាំ​សំណាង ដែល​មាន​លេខ​ដូច​គ្នា បី ឬ​បួន​ខ្ទង់​ជាប់​គ្នា ហើយ​ម្ចាស់​ហាង​លក់​គ្រឿងអលង្កា​ជា​ច្រើន​ក៏​ត្រូវ​តាម​ប្រមាញ់​ក្រដាសប្រាក់​នាំ​សំណាង​នេះ ដើម្បី​បន្ត​លក់​ឱ្យ​អតិថិជន​នៅ​ក្នុង​តម្លៃ​កាន់តែ​ខ្ពស់​។

ក្រដាសប្រាក់​២​ដុល្លារ​អា​មេ​រិ​ក​ប្រថាប់​រូប​នាគ​ស្រោបមាស ដែល​មាន​លេខ​ដូច​គ្នា​ចំនួន ៤​ខ្ទង់​គឺ​កម្រ​មាន​ណាស់ ហើយ​ត្រូវ​បាន​គេ​ស្វែងរក​ខ្លាំង​ជាទី​បំផុត ខណៈ​ដែល​ក្រដាស​ដែល​មាន​លេខ​សម្គាល់​ធម្មតា​មាន​តម្លៃ​ថោក និង​ងាយស្រួល​រក​ជាង​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក Chinh ដែល​ជា​អ្នកលក់​កាក់​តុបតែង និង​ក្រដាសប្រាក់​។ លោក​បន្ថែម​ថា «​ខ្ញុំ​បាន​រក​ឃើញ​ក្រដាសប្រាក់​២​ដុល្លារ​អា​មេ​រិ​ក​តែ​មួយ​សន្លឹក​គត់ ដែល​មាន​លេខ​សម្គាល់ 9999 ហើយ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​២​លាន​ដុ​ង​។

ទន្ទឹម​នឹង​នោះ ក្រដាស​២​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​លេខ​សម្គាល់ 666, 888 ឬ 999 ត្រូវ​បាន​លក់​ក្នុង​តម្លៃ ៤០​ម៉ឺន ទៅ ៦០​ម៉ឺន​ដុ​ង ឬ ១៦ ទៅ ២៥​ដុល្លារ​ក្នុង​១​សន្លឹក​។ លោក Tuan ដែល​បើក​អាជីវកម្ម​ស្រ​ដៀង​នឹង​លោក Chinh នៅ​ស្ថិត​ទីក្រុង​ហាណូយ បាន​និយាយ​ថា ក្រដាសប្រាក់​២​ដុល្លារ​អា​មេ​រិ​ក ដែល​មិន​មាន​លេខ​សំណាង​មាន​តម្លៃ​ទាប​ជាង​ច្រើន​គឺ​ក្នុង​មួយ​សន្លឹក​ត្រឹមតែ ២០​ម៉ឺន​ដុ​ង ឬ ៨​ដុល្លារ​។
នៅ​ក្នុង​ប្រទេស​វៀតណាម ក្រដាសប្រាក់​២​ដុល្លារ​អា​មេ​រិ​ក ត្រូវ​បាន​ប្រើប្រាស់​ជា​គ្រឿង​តុបតែង​សុទ្ធសាធ ឬ​ជា​គ្រឿងអលង្កា លុយ​សំណាង និង​វត្ថុ​អនុស្សាវរីយ៍​ប៉ុណ្ណោះ​។ លើស​ពី​នេះ​ទៀត ក្រដាសប្រាក់ និង​កាក់​បរទេស​តុបតែង​លម្អ​ផ្សេង​ៗ ដែល​មាន​រូប​នាគ​មាន​លក់​នៅ​លើ​ទីផ្សារ ដែល​មាន​តម្លៃ​ចាប់ពី ១​ម៉ឺន ដល់ ២០​ម៉ឺន​ដុ​ង​៕ (​ប្រភព ៖ VNExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ