ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្សារសុំបែកព្រោះធាត់ពេក! ទៅហាត់ប្រាណសម្រករាង យកសាច់ដុំ ដើម្បី​ជាការស.ងសឹ.ក

1 ខែ មុន

(អន្តរជាតិ)៖ បុរសខាងលើបានបែក​គ្នា​ជាមួយ​មិត្ត​ស្រី ​ព្រោះ​តែគាត់​ឡើង​គីឡូនិងមានរូបរាងមិនស្អាត ​អំឡុង​ពេលដែលកូវីដបានរាតត្បាតហើយមានការចាក់សោប្រទេសនាកំឡុងពេលនោះ។ ប៉ុន្មានឆ្នាំក្រោយមក គាត់បានតាំងចិត្តហាត់ប្រាណ និងតមអាហារ ដើម្បីស្រកបាន៦៤គីឡូក្រាម។ យោងតាមសារព័ត៌មាន New…

(អន្តរជាតិ)៖ បុរសខាងលើបានបែក​គ្នា​ជាមួយ​មិត្ត​ស្រី ​ព្រោះ​តែគាត់​ឡើង​គីឡូនិងមានរូបរាងមិនស្អាត ​អំឡុង​ពេលដែលកូវីដបានរាតត្បាតហើយមានការចាក់សោប្រទេសនាកំឡុងពេលនោះ។ ប៉ុន្មានឆ្នាំក្រោយមក គាត់បានតាំងចិត្តហាត់ប្រាណ និងតមអាហារ ដើម្បីស្រកបាន៦៤គីឡូក្រាម។

យោងតាមសារព័ត៌មាន New York Post លោក Nithun Puvirajasingam អាយុ២៧ឆ្នាំ បានឡើងគីឡូយ៉ាងឆាប់រហ័យ ពី១០០គីឡូ ដល់ ១៤៤គីឡូ អំឡុងពេលកូវីដ។ ហើយមិត្ត​ស្រី​របស់​គាត់​ទ្រាំ​មិន​បាន​ពេល​ឃើញ​លោកលែងសង្ហា ហើយ​ចុង​ក្រោយ​ក៏​និយាយ​លា។

ការ​ងាក​ចេញ​ពី​អតីត​គូស្នេហ៍​របស់​លោក​បាន​ដាស់​សតិឱ្យលោក ​តាំង​ចិត្ត​ថា​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​លោកល្អប្រសើរជាងមុន ពេលបែកគ្នាភ្លាមៗលោកក៏ធ្លាប់​មាន​គំនិត​អវិជ្ជមាន​ ជៀស​វាង​ការ​ជួបជុំ​មិត្តភ័ក្តិ​ បន្ទាប់​ពី​ខូចចិត្តអស់​ពីរ​សប្តាហ៍ គាត់​បាន​សម្រេច​ចិត្ត​ថា​គាត់​ត្រូវ​ផ្លាស់​ប្តូរ​ជីវិត​របស់​គាត់។

ចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ គាត់បានកែសម្រួលរបបអាហាររបស់គាត់បន្តិចម្តងៗ ឈប់ជក់បារី និងហាត់ប្រាណ រហូតបីឆ្នាំក្រោយមក លោកមិនត្រឹមតែមានរូបរាងស្អាតនោះទេ ថែមទាំងទទួលបានអាជ្ញាប័ណ្ណក្លាយជាគ្រូបង្វឹកហាត់ប្រាណនៅ​ទីក្រុង​ឡុងដ៍ (ចក្រភពអង់គ្លេស)។

លោកបាននិយាយក្នុងបទសម្ភាសន៍មួយថា «ខ្ញុំបានស្រកទម្ងន់បន្ទាប់ពីព្យាយាមអស់រយៈពេល ៣ឆ្នាំមក ហើយមកទល់ពេលនេះខ្ញុំមិនដែលឈប់សម្រាកលើសពីមួយសប្តាហ៍ទេ។ ខ្ញុំមានអារម្មណ៍ល្អណាស់ នៅពេលមានរូបរាងសង្ហារហើយមិនអាចស្រមៃថានឹងត្រលប់ទៅរបៀបរស់នៅបែបនោះវិញទេ»។

តាមពិតទៅបុរសរូបនេះ ក៏ជាអ្នកលេងកីឡាបាល់ឱប និងទៅកន្លែងហាត់ប្រាណជាប្រចាំរហូតដល់ជំងឺរាតត្បាតរាធ្វើឱ្យគាត់ និងគ្រប់គ្នានៅជាប់ក្នុងផ្ទះ។ គាត់​បាន​និយាយ​ថា​៖ «​ទម្ងន់​ចេះតែ​ឡើង​ខ្លាំង​អំឡុងពេល​នៅ​ជាមួយ​មិត្ត​ស្រី​របស់ខ្ញុំ ហើយទទួលទាន ផឹក និង​ជក់បារី​ច្រើន​»​។

ទោះជាយ៉ាងណា ក្រោយបែកគ្នាលោកក៏មិនបញ្ចេញឈ្មោះសង្សារចាស់ឡើង លោកនិយាយបែបវិជ្ជមានថា បើនាងមិនចាកចេញ លោកក៏មិនផ្លាស់ប្តូរដែរ៕

ប្រភព ៖ nypost

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ