ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​រឿង​ហូ​លី​វូ​ដ​! មន្ត្រី​ស​ភ្នែក ក្រោយ​រថភ្លើង​រត់​ជិត​៨០​គីឡូម៉ែត្រ​ដោយ​គ្មាន​អ្នកបើកបរ​

2 ខែ មុន

ឥណ្ឌា ៖ ស្ថាប័ន​ផ្លូវដែក​របស់​ប្រទេស​ឥណ្ឌា Indian Railways បាន​ចេញ​បញ្ជា​ឱ្យ​មានការ​ស៊ើបអង្កេត​

ឥណ្ឌា ៖ ស្ថាប័ន​ផ្លូវដែក​របស់​ប្រទេស​ឥណ្ឌា Indian Railways បាន​ចេញ​បញ្ជា​ឱ្យ​មានការ​ស៊ើបអង្កេត​បន្ទាន់​មួយ បន្ទាប់​ពី​រថភ្លើង​ដឹក​ទំនិញ​១​គ្រឿង​បាន​ធ្វើ​ដំណើរ​ជិត​៨០​គីឡូម៉ែត្រ ដោយ​គ្មាន​អ្នកបើកបរ​។

នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន India Times និង BBC បាន​ចេញផ្សាយ​។​វី​ដេ​អូ​ដែល​ត្រូវ​បាន​ចែករំលែក​ពេញ​បណ្ដាញ​ទំនាក់ទំនង​សង្គម​បង្ហាញ​អំពី​រថភ្លើង​១​គ្រឿង បាន​បើក​កាត់​ស្ថានីយ​ជា​ច្រើន​ក្នុង​ល្បឿន​លឿន​ដោយ​គ្មាន​អ្នកបើកបរ ដែល​ធ្វើ​ដំណើរ​ជិត​៨០​គីឡូម៉ែត្រ​ចេញពី​ស្ថានីយ Kathua ក្នុង​តំបន់ Jammu និង Kashmir ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ឥណ្ឌា ទៅ​កាន់​ស្រុក Hoshiarpur ក្នុង​រដ្ឋ Punjab កាលពី​ថ្ងៃ​ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២៤ កន្លង​ទៅ ខណៈ​ដែល​ស្ថាប័ន​ផ្លូវដែក​ឥណ្ឌា​អះអាង​ថា រថភ្លើង​ត្រូវ​បាន​បញ្ឈប់ ហើយ​គ្មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ​។

​ក្រុម​មន្ត្រី​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ឥណ្ឌា Press Trust of India ថា ឧបទ្ទវ​ហេតុនេះ​បាន​កើតឡើង​ចន្លោះ​ម៉ោង ០៧:២៥ និង ០៩:០០​ព្រឹក​ម៉ោង​ក្នុងស្រុក កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន ដោយ​រថភ្លើង​ប្រភេទ 53-wagon ដែល​ដឹក​ថ្ម​សម្រាប់​ធ្វើ​សំណង់ កំពុង​ធ្វើ​ដំណើរ​ទៅ​រដ្ឋ Punjab ចេញពី​តំបន់ Jammu និង Kashmir​។

មន្ត្រី​បាន​អះអាង​ថា អ្នកបើកបរ​រថភ្លើង និង​ជំនួយការ​អ្នកបើកបរ​មិន​បាន​នៅ​លើ​រថភ្លើង​ដឹក​ទំនិញ​នោះ​ទេ​។ មន្ត្រី​បន្ត​ថា រថភ្លើង​បាន​បង្កើន​ល្បឿន​តាម​ផ្លូវ ហើយ​ទីបំផុត​បាន​ឈប់​នៅ​លើ​ជម្រាល​ដ៏​ចោត​មួយ​នៅ​ជិត​ស្ថានីយ​រថភ្លើង Unchi Bassi ក្នុង​រដ្ឋ Punjab​។​ក្រុម​មន្ត្រី​បាន​សន្និដ្ឋាន​ថា រថភ្លើង​ចាប់ផ្តើម​រំកិល​ចុះ​ជម្រាល​លើ​ផ្លូវ​រថភ្លើង​នៅ​ទីតាំង​ចេញដំណើរ បន្ទាប់​ពី​អ្នកបើកបរ និង​ជំនួយការ​អ្នកបើកបរ​បាន​ចុះ​ពីលើ​រថភ្លើង​។ រថភ្លើង​បាន​ផ្លាស់​ទី​នៅ​ក្នុង​ល្បឿន​ជិត​១០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ហើយ​បាន​ឆ្លងកាត់​ប្រហែល​៥​ស្ថានីយ មុន​ពេល​ត្រូវ​បាន​បញ្ឈប់ បន្ទាប់​ពី​មន្ត្រី​បាន​ដាក់​ដុំ​ឈើ​លើ​ផ្លូវ​ដែ ។

ក្រុមមន្ត្រីក៏បានប្រាប់ Press Trust of India ថា ពួកគេកំពុងព្យាយាមកំណត់មូលហេតុពិតប្រាកដនៃឧបទ្ទវហេតុនេះ ដើម្បីជៀសវាងការកើតឡើងបែបនេះម្ដងទៀត នៅពេលក្រោយ។ជាមួយឧបទ្ទវហេតុនេះ បានរំឮកអ្នកគ្រប់គ្នាអំពីខ្សែភាពយន្តហូលីវូដដ៏ល្បីកាលពីឆ្នាំ ២០១០ «Unstoppable» ដែលពណ៌នាអំពីរឿងរ៉ាវនៃរថភ្លើងដឹកទំនិញរត់គេចខ្លួន១គ្រឿង ជាមួយនឹងបុរសពីរនាក់ដែលព្យាយាមបញ្ឈប់រថភ្លើងនោះ៕ (ប្រភព ៖ India Times និង BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ