ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រ​ង្ស៊ី និង កឹ​ម សុខា ស្នើ​ព្រះមហាក្សត្រ​លើកលែងទោស តែ​សម្តេច​តេជោ​ថា​ជា​រឿង​តុលាការ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី និង លោក កឹ​ម សុខា កាលពី​ថ្ងៃ​ទី​០៨ តុលា ២០១៦ បាន​សរសេរ​លិខិតផ្លូវការ​ទូល​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​សុំ​ព្រះ​រាជទាន​

រាជធានី​ភ្នំពេញ ៖ ប្រធាន​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី និង លោក កឹ​ម សុខា កាលពី​ថ្ងៃ​ទី​០៨ តុលា ២០១៦ បាន​សរសេរ​លិខិតផ្លូវការ​ទូល​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​សុំ​ព្រះ​រាជទាន​លើកលែងទោស​និង​ទម្លាក់​ចោលការ​ចោទប្រកាន់​តាម​ផ្លូវ​តុ​លាក​ដល់​រូប​លោក​ទាំង​ពីរ​និង​តំណាងរាស្ត្រ CNRP សកម្មជន CNRP មន្ត្រី​គ​.​ជ​.​ប​និង​មន្ត្រី​សិ​ទ្ឋិ​មនុស្ស ។

ក្រោយ​ទទួល​បាន​លិខិត​របស់​មេដឹកនាំ​គណបក្សប្រឆាំង ពោល​គឺ​នៅ​ថ្ងៃ​ទី​១១ តុលា ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា បាន​ផ្ញើ​សំណើ​របស់​លោក សម រ​ង្ស៊ី និង លោក កឹ​ម សុខា ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ពិនិត្យ​ឆ្លើយ​តប ។

នៅ​ថ្ងៃ​ទី​១២ តុលា ពោល​គឺ​មួយ​ថ្ងៃ​ក្រោយមក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លិខិត​ឆ្លើយ​តប​ទូល​ថ្វាយ​ព្រះមហាក្សត្រ​វិញ​ដោយ​បញ្ជាក់​ថា ករណី​លោក សម រ​ង្ស៊ី និង លោក កឹ​ម សុខា បាន​ត្រូវ​តុលាការ​ផ្តន្ទាទោស​ក្នុង​សំណុំរឿង​ផ្សេង​គ្នា ក៍​ដូច​ជា​បុគ្គល​មួយ​ចំនួន​ទៀត​ដូច​នៅ​ក្នុង​លិខិត​របស់​មេដឹកនាំ​គណបក្សប្រឆាំង​ទាំង​ពីរ គឺជា​រឿង​អនុវត្ត​ច្បាប់​សុ​ទ្ឋ​សាធ​និង​ជា​កិច្ចការ​របស់​តុលាការ ។

កាលពី​ពេល​ថ្មី​ៗ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ហើយ​ថា ប្រសិនបើ​សម្តេច​ស្នើ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​លោក សម រ​ង្ស៊ី និង កឹ​ម សុខា គឺ​ឆ្កែ​សុ​ទ្ឋ ព្រោះ​សំណុំរឿង​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​ពីរ​ជា​រឿង​របស់​តុលាការ ដែល​ជា​ស្ថាប័ន​ឯករាជ្យ​៕