ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាស៊ីន​បត់​ខោអាវ​នឹង​ចេញ​លក់​នៅ​ឆ្នាំ​ក្រោយ

7 ឆ្នាំ មុន

ម៉ាស៊ីន​បត់​ខោអាវ​ដំបូង​លើ​លោក​នឹង​ដាក់​លក់​ក្នុង​ទីផ្សារ​នៅ​ឆ្នាំ​២០១៧ ។ នេះ​បើ​តាម​សម្តី​របស់​ម្ចាស់​រោងចក្រ​ផលិត​ម៉ាស៊ីន​នោះ​ក្នុង​ការ​តាំងពិព័រណ៍​គ្រឿង​អេ​ឡិច​ត្រូ​និក​ក្បែរ​ទីក្រុង​តូ​ក្យូ​។

ម៉ាស៊ីន​បត់​ខោអាវ​ដំបូង​លើ​លោក​នឹង​ដាក់​លក់​ក្នុង​ទីផ្សារ​នៅ​ឆ្នាំ​២០១៧ ។ នេះ​បើ​តាម​សម្តី​របស់​ម្ចាស់​រោងចក្រ​ផលិត​ម៉ាស៊ីន​នោះ​ក្នុង​ការ​តាំងពិព័រណ៍​គ្រឿង​អេ​ឡិច​ត្រូ​និក​ក្បែរ​ទីក្រុង​តូ​ក្យូ​។

ម៉ាស៊ីន​បត់​ខោអាវ​នេះ​មាន​ទំហំ​ប៉ុន​ទូទឹកកក និង​ថត​សម្រាប់​ដាក់​ខោអាវ​មិន​ទាន់​បត់ និង​ថត​ដែល​បត់​ហើយ​។ បន្ទាប់​ពី​អ្នក​ដាក់​ខោអាវ​មិន​ទាន់​បត់​រួច ម៉ាស៊ីន​បត់​ខោអាវ​ក៏​ចាប់​យក​ខោអាវ​ម្តង​មួយ ហើយ​ប្រើ​បច្ចេកវិទ្យា​វិភាគ​រូបរាង និង​បច្ចេកវិទ្យា​វៃឆ្លាត​ដើម្បី​បត់​ខោអាវ​របស់​អ្នក​តាម​ប្រភេទ​សម្លៀក​បំពាក់​ផ្សេង​គ្នា និង​ត្រូវ​បត់​ឲ្យ​ត្រូវ​តាម​ប្រ​ភ​ទ​ខោអាវ​ផង​ដែរ ។

សម្រាប់​មនុស្ស​ចំពោះ​ការងារ​សំគាល់​ប្រភេទ​ខោអាវ និង​បត់​វា​ឲ្យ​បាន​ត្រឹម​ត្រូវជា​រឿង​មួយ​មិន​លំបាក​នោះ​ទេ តែ​សម្រាប់​គ្រឿង​ម៉ាស៊ីន​វិញ​គឺ​ខុស​គ្នា វា​ពិតជា​មានការ​លំបាក់​ខ្លាំង​ក្នុង​ការ​សម្គាល់​ប្រភេទ​របស់​ផ្សេង​ៗ​គ្នា ។ នៅ​ក្នុង​ការ​បង្ហាញ​ពី​ក្រុមហ៊ុន​នៅ​កន្លែង​តាំងពិព័រណ៍​បច្ចេកវិទ្យា​ក្នុង​ប្រទេស​ជប៉ុន នោះ​ខោអាវ​ប្រហែល​ជិត​១០​គីឡូក្រាម​ត្រូវ​ចំណាយពេល​ប្រហែល​១០​នាទី​ក្នុង​ការ​បត់​។

ក្រុមហ៊ុន​ផលិត​ជប៉ុន Seven Dreamers សុំ​រក្សា​បច្ចេកវិទ្យា​របស់​ម៉ាស៊ីន​បត់​ខោអាវ​នោះ នៅឡើយ​ព្រោះ​មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​តើ​ក្នុង​ម៉ាស៊ីន​បត់​ខោអាវ​មាន​អ្វីខ្លះ ពេល​បង្ហាញ​ដំណើរការ​បត់​ខោអាវ​នោះ ក្រុមហ៊ុន​បាន​បង្ហាញ​អាវ​មួយ​ដែល​ត្រូវ​បត់​ក្នុង​ម៉ាស៊ីន​តែ​ក្រុមហ៊ុន​ឲ្យ​ឃើញ​តែ​រូប​អាវ​មួយ​ដែល​ចាប់​ចេញពី​កន្លែង​ដាក់​ខោអាវ​មិន​ទាន់​បត់ ឡើង​ទៅ​ថត​ខាងលើ ហើយ​ម៉ាស៊ីន​ក៏​ដំណើរការ​សំគាល់​អាវ​នោះ​ថា ជា​អាវយឺត បន្ទាប់​មក​ទៀត​ក៏​ចាប់ផ្តើម​បត់​អាវ​នោះ​តែ​ម្តង​។

ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ឆ្នាំ​ក្រោយ អ្វី​ៗ​និង​ត្រូវ​លាតត្រដាង បន្ទាប់​ពី​ម៉ាស៊ីន​មួយ​នេះ​ដាក់​ជា​សាធារណៈ​។ លោក Shin Sakane ជា​ប្រធាន​និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Seven Dreamers បាន​និយាយ​ថា សម្រាប់​ការ​បញ្ជា​ទិញ​មុន​នឹង​ចាប់ផ្តើម​បើក​នៅ​ខែមីនា ឆ្នាំ​២០១៧ សម្រាប់​តែ​ក្នុង​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ​។ ការ​ដឹក​ជញ្ជូន​ម៉ាស៊ីន​ជា​លើក​ដំបូង​នឹង​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​ដ៏​ដែរ ។ គាត់​បន្ត​ថា ការ​លក់​ដំបូង​គឺ​សម្រាប់​ប្រទេស​ជប៉ុន ប៉ុន្តែ​ក្រុមហ៊ុន​សង្ឃឹមថា  អាច​លក់​មួយ​ចំនួន​ទៅ​ទីផ្សារ​អា​មេ​រិ​ក​ដែរ តែ​តម្លៃ​របស់​វា​នៅ​មិន​ទាន់​អាច​ប្រកាស​បាន​នៅឡើយ​។