ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ ដឹក​តាម​រថយន្ត​មក​ទម្លាក់​ចោល​នៅ​កាំ​កូ​ស៊ី​ធី

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជន​រង​គ្រោះ​ដែល​សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ នៅឡើយ​ទេ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​១​ក្រុម ចាប់​ខ្លូ​ន​រុញ​ចូល​រថយន្ដ​ស្ព័​រ​១​គ្រឿង ហើយ​យក​មក​ទម្លាក់​ចោល

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជន​រង​គ្រោះ​ដែល​សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ នៅឡើយ​ទេ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​១​ក្រុម ចាប់​ខ្លូ​ន​រុញ​ចូល​រថយន្ដ​ស្ព័​រ​១​គ្រឿង ហើយ​យក​មក​ទម្លាក់​ចោល នៅ​ក្នុង​បរិវេណ​បុរី​កាំ​កូ​ស៊ី​ធី ផ្លូវ​បុរី​អង្គរ ស្ថិត​ក្នុងភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។

ជន​រង​គ្រោះ​បាន​អះអាង​ថា នៅ​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦​នេះ រូប​គាត់​បាន​ជិះ​រថយន្ដ ឡិច​ស៊ី​ស​RX-៣០០ ទៅ​ផឹក​កាហ្វេ​នៅ​បុរី​សាន់​វ៉េ ដូច​សព្វដង​។ ពេល​ចេញពី​ផឹក​កាហ្វេ​វិញ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម ចាប់​គាត់​អូស​ចូល​ក្នុង​រថយន្ត​ស្ព័​រ​មួយ​គ្រឿង ហើយ​ចង​បិទមុខ​ជិត​មើល​អ្វី​ក៏​មិនឃើញ រួច​ទើប​គម្រាម​ដោះ​នាឡិកា​ដាំ​ពេជ្រ​របស់​គាត់​១​វង់ តម្លៃ​២​ម៉ឺន​ដុល្លារ យក​លុយ​ប្រមាណ ៧​ពាន់​ដុល្លារ ទូរស័ព្ទ​ដៃ​២​គ្រឿង ថែម​ទាំង​បង្ខំ​ឲ្យ​គាត់​ផ្ដិត​មេដៃ​លើ​ឯកសារ​ថែម​ទៀត តែ​គាត់​មិនដឹង​ឯកសារ​អ្វី​ឡើយ ព្រោះ​គាត់​មើល​មិនឃើញ​។

លុះដល់​ម៉ោង​៥​ល្ងាច ថ្ងៃខែ​ដដែល​នេះ ទើប​យក​គាត់​មក​ទម្លាក់​ចោល នៅ​ក្នុង​បុរី​កាំ​កូ​ស៊ី​ធី​នេះ​តែ​ម្ដង​រួម​ជាមួយ​វ៉ា​លី​មួយ​ផង​ដែរ​។ បច្ចុប្បន្ន​សមត្ថកិច្ច​ពុំ​ទាន់​កំណត់​បាន​នូវ​មុខសញ្ញា​អ្វី​នៅឡើយ​ទេ គឺ​បាន​នាំ​ជន​រង​គ្រោះ​ទៅ​កាន់​ប៉ុស្ដិ៍​រដ្ឋបាល នគរបាល សង្កាត់​ទួល​សង្កែ ដើម្បី​កត់​កំណត់ហេតុ កសាង​សំណុំរឿង​ដោះស្រាយ​ទៅ​តាម​នីតិវិធី​៕