ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែបម្រើ​ក្លិប​ស្តេច​ស James Rodriguez រង​ការ​គំរាម​សម្លា.ប់

7 ឆ្នាំ មុន

ម្តាយ​កីឡាករ​James Rodriguez អ្នកស្រី Pillar Rubio បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម​Twitter ថា មាន​ជនអនាមិក​ម្នាក់​បាន​ផ្ញើ​សារ​ចូល​គណនី Twitter របស់​អ្នកស្រី​ក្នុង​ន័យ​គំរាម​សម្លា.ប់ James Rodriguez

ម្តាយ​កីឡាករ​James Rodriguez អ្នកស្រី Pillar Rubio បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម​Twitter ថា មាន​ជនអនាមិក​ម្នាក់​បាន​ផ្ញើ​សារ​ចូល​គណនី Twitter របស់​អ្នកស្រី​ក្នុង​ន័យ​គំរាម​សម្លាប់ James Rodriguez អម​ជាមួយ​រូប​កាំភ្លើង និង​គ្រាប់​ជា​ច្រើន​ទៀត​ផង​។ ជន​មិន​ស្គាល់​មុខ​នេះ​ក៏​បាន​សរសេរ​ថា​«​តើ​អ្នកស្រី​ចង់​ឃើញ James ស្លាប់​ដោយ​របៀប​ណា​ទេ?យើង​កំពុង​សំដៅ​ទៅ​ផ្ទះ​របស់​អ្នកស្រី​ហើយ បើ​មាន​ពាក្យ​លា​ចុង​ក្រោយ​អ្វី​ឆាប់​និយាយ​ទៅ​កាន់​គ្រួសារ​អ្នក​ឱ្យ​ហើយ​ទៅ​» ។

យ៉ាងណាមិញ គេ​មិន​ទាន់​ដឹង​ពី​តម្រុយ​អ្វី​ទាក់ទិន​នឹង​រឿង​ក្តី​នេះ​នៅឡើយ​ទេ គ្រាន់តែ​មាន​ពាក្យ​ចចាមអារ៉ាម​ខ្លះ​លើក​ឡើង​ថា ប្រហែលជា​មក​ពី James Rodriguez មាន​របួស ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ខ្សែបម្រើ​វ័យ​២៥​រូប​នេះ​មិន​អាច​ចូល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​បាន ខណៈ​កូ​ឡុំ​ប៊ី ត្រូវ​ប្រកួត​ជម្រុះ World Cup ជាមួយ​ប្រទេស​ជា​ច្រើន ទើប​ធ្វើ​ឱ្យ​ជនអនាមិក​នោះ​ខឹង ។

សូម​បញ្ជាក់​ផង​ដែរ​ថា អ្នកស្រី Pillar Rubio ក៏​បាន​ដាក់​ពាក្យបណ្តឹង​រួចរាល់​ហើយ​ជុំវិញ​ករណី​នេះ ៕