ព្រៃផ្សៃហួស! គ្រាន់តែកូនមិនព្រមញ៉ាំអាហារព្រឹក
នាងជាម្តាយឈ្មោះ Zaidah និងគូស្នេហ៍ បានខំប្រឹងដាស់កូនពីដំណេក តែកូនមិនបានភ្ញាក់ឡើយ ។ ការពិតកូនប្រុសបានដាច់ខ្យល់ស្លា.ប់ ក្រោយពួកគេវា.យដំយ៉ាងដំណំ ព្រោះតែចង់ឱ្យញ៉ាំអាហារពេលព្រឹក ។
នាងជាម្តាយឈ្មោះ Zaidah និងគូស្នេហ៍ បានខំប្រឹងដាស់កូនពីដំណេក តែកូនមិនបានភ្ញាក់ឡើយ ។ ការពិតកូនប្រុសបានដាច់ខ្យល់ស្លា.ប់ ក្រោយពួកគេវា.យដំយ៉ាងដំណំ ព្រោះតែចង់ឱ្យញ៉ាំអាហារពេលព្រឹក ។
នាងជាម្តាយឈ្មោះ Zaidah និងគូស្នេហ៍ បានខំប្រឹងដាស់កូនពីដំណេក តែកូនមិនបានភ្ញាក់ឡើយ ។ ការពិតកូនប្រុសបានដាច់ខ្យល់ស្លាប់ ក្រោយពួកគេវាយដំយ៉ាងដំណំ ព្រោះតែចង់ឱ្យញ៉ាំអាហារពេលព្រឹក ។
កូនប្រុសរងគ្រោះ ឈ្មោះ Mohamad Daniel អាយុទើបតែ២ឆ្នាំ ដែលការស្លាប់ ដោយសារមិនព្រមញ៉ាំអាហារពេលព្រឹក ត្រូវនាងជាម្តាយ Zaidah និងគូស្នេហ៍ឈ្មោះ Daniel ប្រើហិង្សាវាយដំក្នុងបំណងចង់ឱ្យកូនញ៉ាំបាយ តែពួកគេវាយជ្រុល ក៏បណ្តាលឱ្យស្លាប់នៅថ្ងៃបន្ទាប់ ។
គួរបញ្ជាក់ថា គូស្នេហ៍នាង Zaidah មិនមែនជាឪពុកបង្កើតរបស់ក្មេងប្រុស Daniel ទេ ។ ឪពុកបង្កើតរបស់ Daniel គឺកម្មករជូតសម្អាតម្នាក់ឈ្មោះថា Mohamad Nasser Abdul Gani ដែលបានជាប់ឃុំពីបទប្រើប្រាស់គ្រឿងញៀន តាំងពីខែធ្នូ ២០១២ រហូតដល់ខែមិថុនា២០១៤ ។
ឪពុកពិតជាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការស្លាប់របស់កូនបង្កើត ដែលមានអាយុទើបតែ២ឆ្នាំ។ គាត់បានហូរទឹកភ្នែកក្រោយពេលដឹងថា កូនបានបាត់បង់ជីវិត មុនពេលឆ្លងថ្ងៃខួបកំណើតគម្រប់អាយុ៣ឆ្នាំ ។ គាត់បានបីត្រកងកូន មុនយកទៅកប់ ។
បុរសជាឪពុកបង្កើតនិយាយថា «ខ្ញុំមិនទាន់បានឃើញមុខកូនខ្ញុំផង ។ តែនៅពេលដែលខ្ញុំបានឃើញ គេបានបាត់បង់ជីវិតបាត់ទៅហើយ ។ កាលពីគាត់នៅជាប់ឃុំ គាត់ធ្លាប់គិតថា នឹងទៅរកកូនគាត់ពេលដែលបានចេញពីគុក» ។
បច្ចុប្បន្ន គូស្នេហ៍ទាំងពីរនាក់ ដែលធ្វើក្មេង Daniel ស្លាប់ ត្រូវបញ្ជូនឡើងតុលាការ ដើម្បីសម្រេចប្រកាសសាលក្រម ។
ចែករំលែកព័តមាននេះ