ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ ទម្លាក់​ថវិកា​ ៦២ លាន​ដុល្លារ ​ក្នុង​ចំណោម​ជាង​ ៣០០​ លាន​ដុល្លារ ដែល​ជួយ​កម្ពុជា ​៥ ​ឆ្នាំ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សហរដ្ឋអា​មេ​រិ​ក បាន​ផ្តល់​ជំនួយ​ប្រមាណ ៦២ ​លាន​ដុល្លារ​ដល់​កម្ពុជា ​សម្រាប់​វិស័យ​សុខាភិបាល កសិកម្ម និង​បរិស្ថាន ជាដើម​…

រាជធានីភ្នំពេញ ៖ សហរដ្ឋអា​មេ​រិ​ក បាន​ផ្តល់​ជំនួយ​ប្រមាណ ៦២ ​លាន​ដុល្លារ​ដល់​កម្ពុជា ​សម្រាប់​វិស័យ​សុខាភិបាល កសិកម្ម និង​បរិស្ថាន ជាដើម​ ។ ក្នុង​ចំណោមហិរញ្ញប្បទាន​ឥត​សំណង​ខាងលើ​នេះ ថវិកា​ ៤១,៦ លាន​ដុល្លារ សម្រាប់​វិស័យ​សុខាភិបាល ​និង​អប់រំ និង ២០,៥ លាន​ដុល្លារ សម្រាប់​វិស័យ​កសិកម្ម និង​បរិស្ថាន ​។

ការ​ផ្តល់​ជំនួយ​នេះ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​តាម​រយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក តាម​រយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​ (USAID) កាលពីដើម​ស​ប្តា​ហ៍​នេះ ។ ជំនួយ​ឥត​សំណង​នេះសម្រាប់​ឆ្នាំ​ទី ​១ ​នៃ​កិច្ចព្រមព្រៀង ៥ ​ឆ្នាំ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ (DOAG) ដែល​រដ្ឋាភិបាលសហរដ្ឋអាមេរិក​ សន្យា​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ ។

កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ (DOAG) ត្រូវ​បាន​កម្ពុជា ​និង​អា​មេ​រិ​កបាន​ចុះហត្ថលេខា​កាលពី​ពេល​ថ្មី​ៗ​នេះ មាន​ជំនួយ​ឥត​សំណង​ប្រមាណ​ ៣៣៦ ​លាន​ដុល្លារ ដែល​អា​មេ​រិ​ក​គ្រោង​នឹង​ផ្តល់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល ​៥ ​ឆ្នាំ​ពី​ឆ្នាំ​ ២០២១ ​ដល់​ឆ្នាំ​ ២០២៥ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចីរភាព​តាម​រយៈ​ការ​អនុវត្ត​គម្រោង​ក្នុង​វិស័យ​កសិកម្ម បរិស្ថាន ព្រមទាំង​ការ​ពង្រឹង​សេវា​សុខភាព អប់រំ​ និង​គាំពារ​កុមារ​ផង​ដែរ ។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ប្រកាស​ឱ្យដឹង​ថា ​គិត​ចាប់ពី​ឆ្នាំ​ ១៩៩២ ​រហូត​ដល់​ឆ្នាំ​ ២០២១ អា​មេ​រិ​ក បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ប្រមាណ​ ១,៧ ពាន់​លាន​ដុល្លារ​ សម្រាប់​គាំទ្រ​ដល់​វិស័យ​អាទិភាព មាន​សុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច ការ​អភិវឌ្ឍ​បែប​ប្រជាធិបតេយ្យ ​និង​កម្មវិធី​ដោះ​មីន​ និង​យុទ្ធ​ភ័​ណ​មិន​ទាន់​ផ្ទុះ​ ៕

អត្ថបទសរសេរ ដោយ