ខេត្តកណ្តាល ៖ នាយិកាអង្គការយុវជនកិច្ចការសង្គម កញ្ញា ធី សុវណ្ណថា បានបន្តរិះគន់មេដឹកនាំគណបក្សប្រឆាំង ពិសេសលោក កឹម សុខា ថាជាមេដឹកនាំល្មោភកាមនិងសម្បូរស្រី ដោយបង្ហាញភស្តុតាងចាក់ខ្សែអាត់សំឡេងឆ្លើយឆ្លងរវាងលោក កឹម សុខា និង ស្រីមុំ នៅក្នុងវេទិកាសាធារណៈរៀបចំដោយអង្គការយុវជនកិច្ចការសង្គម ។
យ៉ាងណាក៍ដោយ មុនចាក់ខ្សែអាត់សំឡេងឆ្លើយឆ្លងរវាងលោក កឹម សុខា និង ស្រីមុំ នៅព្រឹកថ្ងៃទី០៩ តុលា ២០១៦ អតីតសកម្មជនគណបក្សសង្គ្រោះជាតិរូបនេះ ក៍បានស្នើឲ្យប្រជាពលរដ្ឋ១១០០នាក់ដែលចូលរួមក្នុងវេទិកាសាធារណៈពិចារណាផងដែរថាតើសំឡេងនោះជាសំឡេងលោក កឹម សុខា និង កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ពិតឬក៍យ៉ាងណា ? ។
មកដល់រសៀលថ្ងៃអាទិត្យដដែលនេះ មិនទាន់មានប្រតិកម្មតបភ្លាមៗនៅឡើយទេពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ។
ដោយឡែកនៅក្នុងវេទិកានាព្រឹកមិញនេះដែរ កញ្ញា ធី សុវណ្ណថា ក៍បានអំពាវនាវដល់រាជរដ្ឋាភិបាលរឹតបន្តឹងការនាំចូលស្រូវពីប្រទេសជិតខាងនិងធ្វើយ៉ាងណាផ្សព្វផ្សាយអំពីតម្លៃស្រូវនិងទីផ្សារដល់ប្រជាកសិករឲ្យបានទូលំទូលាយ ។ បើតាមនាយិកាអង្គការយុវជនកិច្ចការសង្គមរូបនេះ ការធ្លាក់ចុះនៃតម្លៃស្រូវនាពេលនេះដោយសារតែឈ្មួញកណ្តាល ៕
ចែករំលែកព័តមាននេះ