ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហោង​ថត​បេះដូង​ពី​កំណើត​តម្រូវ​ឱ្យមក​តាមដាន​ជាមួយ​គ្រូពេទ្យ​ជាប់លាប់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កា​រវិ​វត្ត​មិន​ប្រក្រតី​នៃ​បេះដូង​ពី​កំណើត (Malformation cardiaque congénitale) បាន​កើត​មាន​៣០% ក្នុង​ចំណោម​ជំងឺ​បេះដូង​ពី​កំណើត​ទាំងអស់ ។ ក្នុង​ករណី​បេះដូង​ធម្មតា (coeur normal)

រាជធានី​ភ្នំពេញ ៖ កា​រវិ​វត្ត​មិន​ប្រក្រតី​នៃ​បេះដូង​ពី​កំណើត (Malformation cardiaque congénitale) បាន​កើត​មាន​៣០% ក្នុង​ចំណោម​ជំងឺ​បេះដូង​ពី​កំណើត​ទាំងអស់ ។ ក្នុង​ករណី​បេះដូង​ធម្មតា (coeur normal) ថត​ខាងក្រោម​ទាំង​ពីរ​នៃ​បេះដូង ត្រូវ​បាន​ខណ្ឌ​ចែក​ដោយ​សន្ទះ​មួយ​(Septum inter ventriculaire)​។ ដកស្រង់​ប្រសាសន៍ លោក​វេជ្ជបណ្ឌិត សេង វណ្ណៈ ជំនាញ​ផ្នែក​ជំងឺ​បេះដូង​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត​ដែល​បាន​ធ្វើការ​កត់​សម្គាល់ថា ក្នុង​ករណី​ជំងឺ​ប្រហោង​បេះដូង​ថត​ខាងក្រោម គឺ​មាន​វត្តមាន​ប្រហោង​នៅ​លើ​សន្ទះ​ដែល​ខណ្ឌ​ចែក​ថត​ខាងក្រោម​ទាំង​ពីរ​នោះ ។

១-​មូលហេតុ (Etiologie)៖ មាន​កត្តា​មួយ​ចំនួន​ដែល​ជា​មូលហេតុ​ដូច​ជា ៖ ភាព​មិន​ប្រក្រតី​នៃ​ហ្សែ​ន (gène): microdélétion  -​ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម (Chromsome): Trisomie 21 -​ការ​ញ៉ាំ​ស្រា​កំឡុង​ពេល​មាន​ផ្ទៃពោះ (Syndrome alcoolofoetal)

២-​រោគ​សញ្ញា (signes cliniques) ៖ រោគ​សញ្ញា​គឺ​អាស្រ័យ​ទៅ​លើ​ទំហំ​ប្រហោង​ថត​បេះ​ដូច​ជាៈ -​ពេល​ខ្លះ​កុមារ​រស់នៅ​ក្នុង​ស្ថានភាព​គ្មាន​រោគ​សញ្ញា​អ្វី​ទាំងអស់ (CIV de Roger) ក្រៅពី​ឮ​សំឡេង​មិនធម្មតា ពេល​ស្តាប់​បេះដូង (Souffle systolique en rayons de roue)​។ -​ពេល​ខ្លះ​ទៀត​មាន​រោគ​សញ្ញា​ដូច​ជា បែកញើស​លើ​ថ្ងាស ដក​ដង្ហើម​​ញាប់ (Polypnée) ឬ​ហត់​ដង្ហក់ (Dyspnée)  រលាក​សួត​ញឹកញាប់ (Infection respiratoire à répétition) ដើមទ្រូង​ឡើង​ប៉ោង (Déformation thoracique)  ការ​លូតលាស់​នៃ​រាង​កាយ​យឺតយ៉ាវ (Retard de croissance)  សភាព​ស្បែក​ឡើង​ស្វាយ (Cyanose): ជា​សញ្ញា​មួយ​បញ្ជាក់​ថា ការ​មក​ទទួល​ធ្វើ​រោគ​វិ​និ​ច្ឆ័​យឺតយ៉ាវ (CIV dépassée) មាន​ន័យ​ថា ហួសពេល​ធ្វើការ​វះកាត់​បេះដូង​ហើយ (Syndrome d’eisenmenger) ។

៣-​ការ​ធ្វើ​រោគវិនិច្ឆ័យ (Diagnostique)៖ យើង​អាច​ធ្វើ​រោគវិនិច្ឆ័យ​បាន​យ៉ាង​ងាយស្រួល​តាម​រយៈ​អេកូ​សាស្ត្រ​បេះដូង (Echocardiographie): ធ្វើ​ឡើង​នៅ​អំឡុង​ពេល​ម្តាយ​មាន​ផ្ទៃពោះ (Anténatal) ចាប់ពី​៤​ខែ​ឡើង​ទៅ ។ ក្រោយ​ពេល​សម្រាល (Post natal) ។ -​អេកូ​បេះដូង​ក៏​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​វាយតម្លៃ​អំពី​ប្រហោង​បេះដូង​ថា ត្រូវ​ធ្វើការ​វះកាត់ ឬ​មិន​ចាំបាច់​។ ម្យ៉ាងទៀត​អេកូ​បេះដូង​អាច​កំណត់​កាល​វេលា​ក្នុង​ការ​ធ្វើការ​វះកាត់ ។ 

៤-​ការ​ព្យាបាល​៖ វិធី​ព្យាបាល​ជំងឺ​ប្រហោង​ថត​ក្រោម​នៃ​បេះដូង រំពឹង​ទាំងស្រុង​ទៅ​លើ​ការ​វិភាគ​ពេល​ធ្វើ​អេកូ​បេះដូង និង​ពេល​ខ្លះ​តម្រូវ​ធ្វើ​រហូត​ទៅ​ដល់​«​ការ​វាស់​សម្ពាធ​ឈាម​នៅ​សរសៃឈាម​សួត (Cathétérisme cardiaque)» ។ ការ​ព្យាបាល គឺ​អាស្រ័យ​ទៅ​លើ​លក្ខណៈ​សណ្ឋាន ឬ​ស្ថានភាព​នៃ​ប្រហោង​បេះដូង​នីមួយ​ៗ: ប្រហោង​បេះដូង​ខ្លះ​មិន​តម្រូវ​ឱ្យ​មានការ​ព្យាបាល​ដោយ​ថ្នាំ ឬ​ដោយ​ការ​វះកាត់​ទេ (CIV de Roger) ពោល​គឺ​គ្រាន់តែ​មក​តាមដាន​ជាមួយ​គ្រូពេទ្យ​ឱ្យ​បាន​ជាប់លាប់​។

-​ការ​ព្យាបាល​ដោយ​ថ្នាំ​ជា​មធ្យោបាយ​មួយ​គ្រាន់តែ​ជួយ​បន្ធូរបន្ថយ​រោគ​សញ្ញា​ប៉ុណ្ណោះ​។
-​ប្រហោង​បេះដូង​ខ្លះ​តម្រូវ​ឱ្យធ្វើ​ការ​វះកាត់​បិទ​ប្រហោង​នោះ​ទើប​បានជា​សះស្បើយ​។ -​ប្រហោង​បេះដូង​មួយ​ចំនួន​តូច អាច​ធ្វើការ​ព្យាបាល​ដោយ​គ្រាន់តែ​ប្រើ​ឆ្នុក (Prothèse) ដោយ​មិន​ចាំបាច់​ធ្វើការ​វះកាត់​បើក​ទ្រូង​ឡើយ​។ -​ប្រហោង​បេះដូង​មួយ​ចំនួន​ទៀត​គឺ​មិន​អាច​ធ្វើការ​វះកាត់​បាន​ឡើយ ពោល​គឺ​ហួសពេល​ក្នុង​ការ​ធ្វើការ​វះកាត់ (Syndrome d’Eisenmenger) ។

ចំណាំ​៖ ប្រសិនបើ​មាន​រោគ​សញ្ញា ឬ​អាការ​ដូចដែល​បាន​ជម្រាប​ខាងលើ សូម​នាំ​កូន​របស់​លោក​អ្នក​មក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ទទួល​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ឱ្យ​បាន​ទាន់​ពេលវេលា ជៀសវាង​យឺត​ពេល​ដែល​នាំ​ឲ្យ​អ្នកជំងឺ​រស់​ក្នុង​ស្ថានភាព​លំបាក​មួយ​ជីវិត ៕