ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​ និង​ភរិយា​​ ប្រកាស​ថា​បាន​កូន​ទី4ម្នាក់​ទៀត

15 ឆ្នាំ មុន

នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​លោក​ដាវីដ កាមីរ៉ូន និង​ភរិយា​លោក​ស្រី​សាម៉ាន​ថា​ ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៤ សីហា ថា​ បាន​កូន​ទី​៤​ម្នាក់​ទៀត​ហើយ​ជាកូន​ស្រី​។ កូន​ស្រី​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​នេះ​ត្រូវ​គ្រប់​ខែ​កើត​ក្នុង​ខែ​ កញ្ញា​ឯណោះ​ តែ​ត្រូវ​បង្កើត​តាម​រយៈ​ការ​វះ​កាត់​ក្នុង​មន្ទីរ​ពេទ្យ​មួយ​នៃ​ទីក្រុង​ CORNOUAILLES (ភាគ​និរតី​អង់​គ្លេស)

នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​លោក​ដាវីដ កាមីរ៉ូន និង​ភរិយា​លោក​ស្រី​សាម៉ាន​ថា​ ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៤ សីហា ថា​ បាន​កូន​ទី​៤​ម្នាក់​ទៀត​ហើយ​ជាកូន​ស្រី​។ កូន​ស្រី​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​នេះ​ត្រូវ​គ្រប់​ខែ​កើត​ក្នុង​ខែ​កញ្ញា​ឯណោះ​ តែ​ត្រូវ​បង្កើត​តាម​រយៈ​ការ​វះ​កាត់​ក្នុង​មន្ទីរ​ពេទ្យ​មួយ​នៃ​ទីក្រុង​ CORNOUAILLES (ភាគ​និរតី​អង់​គ្លេស)  ជា​កន្លែង​ដែល​លោក​កាមី​រ៉ូន និង​ភរិយា​សំរាក​វិស្ស​មកាល​។ នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​ និង​ភរិយា​មាន​ក្តី​រីក​រាយ​ប្រកាស​ពី​កំណើត​កូន​ទី​៤​ជាកូន​ស្រី​មាន​ទំងន់​២,៧៥​គីឡូ​ក្រាម​ ហើយ​លោក​ស្រី​សាម៉ាន​ថា​ មាន​សុខ​ភាព​ល្អ​។ ប្តី​ប្រពន្ធ​របស់​មេ​ដឹក​នាំ​អង់​គ្លេស​នៅ​ពុំ​ទាន់​ប្រកាស​ឈ្មោះ​របស់​កូន​ស្រី​នេះ​នៅ​ឡើយ​ តែ​អ្នក​​ទាំង​២​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​វេជ្ជ​បណ្ឌិត​ និង​ក្រុម​គិលានុប​​ដ្ឋាយិកា​មន្ទីរ​​ពេទ្យ​ TRURO  ​ដែល​បាន​ជួយ​ក្នុង​ការ​បង្កើត​កូន​នេះ​។ លោក​ដាវីដកាមីរ៉ូន អាយុ​៤៣​ឆ្នាំ​ ហើយ​លោក​ស្រី​សាម៉ានថា​ អាយុ​៣៩​ឆ្នាំ​មាន​កូន​៣​នាក់​រួច​មក​ហើយ​។ កូន​ប្រុស​ច្បង​ឈ្មោះ​អ៊ីវ៉ានបាន​ស្លាប់​កាល​ពី​គេ​មាន​អាយុ​៦​ឆ្នាំ​កាលពី​ខែ​កុម្ភៈ​ ឆ្នាំ​២០០៩ ដោយ​សារ​ជំងឺ​រលាក​ខួរ​ក្បាល​។ កូន​២​នាក់​ទៀត​គឺ​កូន​ស្រី​អាយុ​៦​ឆ្នាំ​ឈ្មោះណាន​សីុ និង​កូនប្រុស​អាយុ​៤​ឆ្នាំ​ ឈ្មោះ​អារ​ឆៀរ៕