ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​​កំព្រា​នៅ​កៀន​​ឃ្លាំង​​ ទទួល​អំណោយ​ពី​ប្រធាន​ក្លិបសិល្បៈ​ឌី​ភី

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កុមារ​កំព្រា​ និង​​ចាស់ជរា​មួយ​ចំនួន​ រស់នៅ​មជ្ឈមណ្ឌល​កុមារ​កំព្រា​កៀន​ឃ្លាំង ​ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ ​បាន​ទទួល​អំណោយ ​និង​សម្ភារសិក្សា​មួយ​ចំនួន ​ព្រមទាំង​ទទួល​នូវ​ពាក្យ​បណ្តាំ​ផ្ញើ​ជា​ច្រើន​ ក្នុង​ន័យ​លើកទឹកចិត្ត​ដើម្បី​អនាគត​របស់​ប្អូន​ៗ​​ជំនាន់​ក្រោយ​។

រាជធានីភ្នំពេញ ៖ កុមារ​កំព្រា​ និង​​ចាស់ជរា​មួយ​ចំនួន​ រស់នៅ​មជ្ឈមណ្ឌល​កុមារ​កំព្រា​កៀន​ឃ្លាំង ​ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ ​បាន​ទទួល​អំណោយ ​និង​សម្ភារសិក្សា​មួយ​ចំនួន ​ព្រមទាំង​ទទួល​នូវ​ពាក្យ​បណ្តាំ​ផ្ញើ​ជា​ច្រើន​ ក្នុង​ន័យ​លើកទឹកចិត្ត​ដើម្បី​អនាគត​របស់​ប្អូន​ៗ​​ជំនាន់​ក្រោយ​។

ការ​រៀបចំ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ តុលា ​២០១៦ ​ដោយ​មាន​វត្តមាន​លោក​កុយ ស៊ី​ឌឿ​ន​ និង​ភរិយា​អ្នកស្រី​ហួត សុភាព​កូនប្រុស​របស់​លោក​ និង​តារា​សិល្បៈ​មួយ​ចំនួន​​ មាន​លោកស្រី​ចាន់ តារា​ទី អ្នកស្រី​ហែម សុវណ្ណ​ ផង​ដែរ ​ព្រមទាំង​ប្អូន​ៗ​កុមារ​កំព្រា ​និង​ជន​ចាស់ជរា​មួយ​ចំនួន​ទៀត​។

លោក​កុយ ស៊ី​ឌឿ​ន​ អតីត​​ជា​កុមារ​កំព្រា​ធ្លាប់​រស់​នៅ​ទី​តំបន់​នេះ ​បាន​ថ្លែង​ថា ​លោក​តែងតែ​ឆ្លៀត​ពេល​ពាំនាំ​សម្ភារ​​មួយ​​ចំនួន​ទាក់​ទង​នឹង​ការ​សិក្សា​ដូច​ជា​ប៊ិ​ច​ សៀវភៅ ​ខ្មៅ​ដៃ​ បន្ទាត់​ ព្រមទាំង​ថវិកា​​ គ្រឿង​ឧបភោគ បរិភោគ ​ជា​អង្ករ​ទឹកត្រី​ ទឹកស៊ីអ៊ីវ​ ជាដើម​ដើម្បី​ចែក​​ជូន​កុមារ​ប្អូន​ៗ​ នៅ​ទី​នេះ ​។​

ការ​រំលេច​រូបភាព​នេះ​ សា​រជា​ថ្មី​ ដើម្បី​ឆ្លើយ​តប​នឹង​ភាព​ខ្វះខាត​​របស់​ពួក​គេ​ដែល​ប្រឈម​​ បើ​ទោះជា​របស់របរ​ដែល​​រៀបចំ​ជូន​នេះ​មាន​​សភាព​តិចតួច​ ប៉ុន្តែ​ក៏​ជា​ការ​ដោះស្រាយ​មួយ​ចំនួន​ដែរ​ ។​ លោក​បន្ត​ថា ឆ្លៀតពេល​នេះ​ លោក​បាន​សួរនាំ ​និង​លើកទឹកចិត្ត​កុមារ​ប្អូន​ៗ​ ពិសេស​អ្នក​ទើប​​ប្រឡង​ជាប់​បាក់​ឌុ​ប​ឲ្យ​ខិតខំ​រៀន ​ព្រោះ​អ្នករៀន​ចេះ​ដឹង ​គឺ​អនាគត​អាច​នឹង​សង្ឃឹម​ច្រើន​​ជាង​អ្នក​អត់​ចេះ​ ។​

ប្លែក​ទៀត​នេះ​ គឺ​ចៀសឱ្យឆ្ងាញ​ពី​គ្រឿងញៀន​ ខិតខំ​រៀន​ហោច​ណាស់​ មាន​កន្លែង​រស់នៅ​មិន​លំបាក ​ដឹង​តែ​ពី​រៀន​ជា​និស្សិត ​ខ្លះ​អត់​កន្លែង​​នៅ​ជួល​ផ្ទះ​គេ ​និង​ខំ​រក​ការងារ​ធ្វើ​ដោះស្រាយ​ជីវភាព​ទៀត ​។​ ដោយ​ធ្លាប់​ឌិ​ត​ដាម​នូវ​ភាព​កម្សត់​នៅ​តំបន់​នេះ​ លោក​មិន​ភ្លេច​ឡើយ​ ទោះជា​ដល់​ទីណា​នៅ​តែ​ឆ្លៀត​ជួយ​ ។​

ជា​ការ​ឆ្លើយ​តប​ លោ​ក​ក៏​ត្រៀម​ដឹកនាំ​ប្អូន​ៗ​ កុមារ​និង​បងប្អូន​នៅ​ទី​នេះ​ រៀបចំ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ក្រុងព្រះសីហនុ​ នា​ពេល​ខាង​មុខ​ដើម្បី​លើកទឹកចិត្ត​តាម​ការ​សន្យា​ផង​ដែរ​។

តំណាង​​យុវជន​ដែល​ជា​កុមារ​កំព្រា​ ទើបតែ​ជាប់​បាក់​ឌុ​ប ​បាន​ថ្លែង​អំណរគុណ​ដល់​​លោក​កុយ ស៊ី​ឌឿ​ន​ និង​ភរិយា ​ដែល​ជួយ​ពួក​គេ​ជាប់​ រហូត​ឲ្យ​តែ​ដឹង​ថា​ ខ្វះខាត​ ។ ​លើស​ពី​នេះ​ បាន​ជួយ​ផ្តល់​ពាក្យពេចន៍​​ទូន្មាន​ល្អ​ៗ​ ជា​គ​ន្លឹះ​ សម្រាប់​ឲ្យ​បាន​ចេះ​​ដឹង​តស៊ូ​ ក្នុង​ជីវិត​ឬ​តែងតែ​ដាស់តឿន​ ឲ្យ​ពួក​គេ​រៀនសូត្រ​ ដោយ​ពួក​យើង​តែងតែ​អនុវត្​​តាម​ជា​និច្ច ​។ ​សូម​ឱ្យក្រុម​គ្រួសារ​ជួប​ប្រទះ​តែ​​សេចក្តីសុខ​​ជា​រៀងរហូត​។