ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! ពេល​ដឹង​រឿង​ប្តី​ធ្វើ​បែប​ណា​ដាក់​ប្រពន្ធ ក្រោយ​ដឹង​រឿង​ដើរ​ជាមួយ​ប្រុស​ផ្សេង

3 ឆ្នាំ មុន
  • កណ្តាល

មាន​ករណី​អំពើ​ហិ​.​ង្សា​ដោយ​ចេតនា​មួយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​ស្វាយមីង ឃុំ​បារគូ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយសារ​តែ

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​អំពើ​ហិ​.​ង្សា​ដោយ​ចេតនា​មួយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​ស្វាយមីង ឃុំ​បារគូ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយសារ​តែ​មាន​គូស្នេហ៍​អត់​ខាន់ស្លា​មួយគូ​ទំនងជា​ប្រចណ្ឌ ធ្វើ​ឱ្យ​បុរស​ជា​ប្តី​វា​.​យ​ប្រពន្ធ​ឡើង​ទ្រម​ខ្លួន ព្រោះតែ​ខឹង​ប្រពន្ធ​ដើរ​ជាមួយ​ប្រុស​ផ្សេង បន្ទាប់​មក​បុរស​ជា​ប្តី​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ផង​ដែរ ។

សេចក្តីរាយការណ៍​បន្ត​ថា​បុរស​ជា​ប្តី​ខាងលើ​នេះ​មានឈ្មោះ ជឹ​ម សុធា​រ៉ា អាយុ​២៦​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ​ដៃ មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយមីង ឃុំ​បារគូ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ រីឯ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ រុន សៀវ​ឡា​ង អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បាង ឃុំ​បារគូ ស្រុក​កណ្ដាលស្ទឹង ខេត្ត​ក​ណ្ដ​ល មុខរបរ​លក់​ទូរស័ព្ទ​ដូច​គ្នា​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២១ គូស្នេហ៍​មួយគូ​នេះ បាន​ស្គាល់គ្នា ហើយ​ក៏​បាន​រួមរស់​ជាមួយ​គ្នា​ដូច​ជា​ប្តី​ប្រពន្ធ តែ​មិន​បាន​រៀប​អាពាហ៍ពិពាហ៍​ដោយ​មាន​ខាន់ស្លា​ពី​ចាស់ទុំ​នោះ​ទែ​។ បន្ទាប់​មក​ប្តី​ប្រពន្ធ​មួយគូ​នេះ​បាន​រកស៊ី​លក់ និង​ជួសជុល​ទូរស័ព្ទ​ដៃ ដែល​ឪពុក​ម្ដាយ​ខាង​ស្រី​បាន​ឲ្យ​លុយ​ចំនួន ១២ ០០០ ដុល្លារ​អា​មេ​រិ​ក ដើម្បី​ធ្វើ​ដើមទុន​រកស៊ី​លក់​ទូរ​សព្ទ​ដៃ​។

ប្រភព​ដដែល​បន្ត​ថា នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២២ បុរស​ជា​ប្តី​ក៏​បាន​ខឹង​ជាមួយ​ប្រពន្ធ​ដែល​ដើរ​លេង​ជាមួយ​ប្រុស​ផ្សេង ក៏​បាន​ទះកំផ្លៀង​ចំនួន​២​ដៃ​ចំ​មុខ បណ្ដោយ​ឲ្យ​ប្រពន្ធ​ហើម ភ្នែក​ខាងឆ្វេង​តែ​ម្តង​។ លុះដល់​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃ​ដដែល បុរស​ជា​ប្តី​ក៏​បាន​បង្ខំ​ឲ្យ​ប្រពន្ធ​ហូប​គុយទាវ​ឲ្យ​អស់​មួយ​ចាន ខណៈ​ប្រពន្ធ​កំពុង​តែ​ដេក​ឈឺ ដែល​ពេល​នោះ​ដែរ បុរស​ជា​ប្តី​បាន​យក​ដែក​ចុង​ស្រួច​ទៅ​ភ្ជង់​.​ក​ប្រពន្ធ ហើយ​និយាយ​ថា « បើ​ស៊ី​មិន​អស់ អញ​ចាក់​ឲ្យ​លេច​» ដោយ​បុរស​ជា​ប្តី​ផឹកស្រា​បណ្តើរ យក​ដែក​ភ្ជង់​.​ក​ប្រពន្ធ​បណ្តើរ​។

ប្រភព​ដដែល​បន្ត​ថា លុះដល់​ថ្ងៃ​ទី​២៣ ខែមេសា បុរស​ជា​ប្តី​បាន​គំ​រា​.​ម និង​រក​វា​.​យ​ប្រពន្ធ​ម្តងទៀត តែ​ប្រពន្ធ​បាន​លើកដៃ​សំពះ​អង្វរ បុរស​ជា​ប្តី​ក៏​លើកលែង​ដែរ ។ ប៉ុន្តែ​តែ​នៅ​ថ្ងៃ​ទី​២៤ ខែមេសា វេលា​ម៉ោង​៧​ព្រឹក ប្រពន្ធ​បាន​រៀបចំ​ចេញ​ទៅ​ផ្សារ ដើម្បី​រក​ទិញ​ម្ហូប ពេល​នោះ​បុរស​ជា​ប្តី​ក៏​បាន​ហៅ​ប្រពន្ធ​ឲ្យ​ចូល​ក្នុង​បន្ទប់ ហើយ​ក៏​បាន​យក​ទូ​តាំង​ដាក់​លក់​ទូរស័ព្ទ​បាំង​មុខ​មិន​ឲ្យ​អ្នក​ខាងក្រៅ​មើលឃើញ​ឡើយ បន្ទាប់​មក​ប្រុស​ជា​ប្តី​ក៏​បាន​ធ្វើ​សកម្មភាព​បោច​សក់​ប្រពន្ធ​ទាញ​ទៅ​ខាងក្រោយ និង​បាន​វា​.​យ​មុខ វា​.​យ​ក្បាល​ជា​ច្រើន​ដៃ ហើយ​ក៏​ចាប់​ផ្តួល​ប្រពន្ធ​ទៅ​លើ​ពូក រួច​បុរស​ជា​ប្តី​បាន​ឡើង​ជាន់​លើ​ទ្រូង​ប្រពន្ធ​មួយសន្ទុះ បន្ទាប់​មក​ប្តី​ក៏​យកដៃ​ទាំង​ពីរ​ប្រ​បាច់​.​ក បណ្ដោយ​ឲ្យ​ប្រពន្ធ​ថប់ដង្ហើម​ស្ទើរ​ស្លា​.​ប់​ស្ទើរ​រស់ ហើយ​ក៏​យក​ជើង​ជាន់​ពីលើ​ក្បាល និង​យក​កាំបិត​មុខ​ពីរ​កាត់សក់​ប្រពន្ធ ថែម​ទាំង​គំ​រា​.​ម​មិន​ឲ្យ​ស្រែក​ទៀត បើ​ហ៊ាន​ស្រែ​គេ​នឹង​អា​.​រ​.​ក​ចោល ។

សាក្សី​បាន​បញ្ជាក់​ថា ចុង​ក្រោយ បុរស​ជា​ប្តី​បាន​យក​អង្រែ​បុក​គ្រឿង​វា​.​យ​ចំ​ខ្នង​ប្រពន្ធ​ខាងឆ្វេង​ជា​ច្រើន​អង្រែ ពេល​នោះ​ប្រពន្ធ​បាន​លើកដៃ​សំពះ តែ​បុរស​ប្តី​យក​អង្រែ​វា​.​យ​ជើង និង កំប៉េះគូទ​ទាំង​សងខាង បណ្ដោយ​ឲ្យ​ហើម​ជាំ​ជា​ច្រើន​កន្លែង​ផង​ដែរ​។ ហើយ​ពេល​នោះ​ដែល​ស្ត្រី​ជា​ប្រពន្ធ​បាន​ព្យាយាម​បម្រុង​រត់​ចេញ​ឲ្យ​អ្នក​ជិតខាង​ជួយ តែ​ត្រូវ​បុរស​ជា​ប្តី​គំ​រា​.​ម បើ​ហ៊ាន​រត់​ចេញ​គេ​នឹង​ស​ម្លា​.​ប់​ចោល​។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​សកម្មភាព​នោះ​នៅ​ពេល​មាន​ភ្ញៀវ​មក​ជួល​ជុល​ទូរស័ព្ទ ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​រត់​ចេញ​ទៅ​ក្រៅ​ផ្ទះ និង​ស្រែក​ឲ្យ​គេ​ជួយ ទើប​មានឱកាស​បាន​តេ​ទូរស័ព្ទ​ទៅ​ប៉ា​របស់​នាង​ឲ្យ​ដឹង និង​យក​នាង​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ព្រមទាំង​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​បារគូ ដើម្បី​ជួយ​អន្តរាគមន៍ និង​ចាប់​បុរស​ជា​ប្តី​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​នោះ​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​បារគូ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្តី បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ