ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកខំប្រឹង​​​សុំ​រកជំនួយ​សង្គ្រោះ​ទារិកា​​អភ័ព្វ​ប្រ​ស្រី​​ភ្នែក ព្រោះ​សល់តែ​​២​អាទិត្យ​​​ប៉ុណ្ណោះ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ជា​ថ្មី​ម្តងទៀត​ តារាចម្រៀងលោក​សន វិ​ជ្ជ​បុត្រ ​បាន​នឹង​កំពុង​ខ្នះខ្នែង​​ជួយ​រក​មធ្យោបាយ​នានា​​ពី​បណ្តា​សប្បុរស​ជន​គ្រប់​មជ្ឈដ្ឋាន​ ទាំង​អារម្មណ៍​យ៉ាង​តក់ក្រហល់​បំផុត ដើម្បី​ជួយ​រក​ថវិកា​ឱ្យ​​ទាន់​ពេលវេលា​ បាន​ដល់​ដៃ​ក្រុម​គ្រួសារ​របស់​ទារិកា​កម្សត់​​ ដែល​ត្រូវ​វះកាត់​ភ្នែក​ ក្នុងអំឡុងពេល​មួយ​លឿន​បំផុត​ ។​

រាជធានីភ្នំពេញ ៖ ​ជា​ថ្មី​ម្តងទៀត​ តារាចម្រៀងលោក​សន វិ​ជ្ជ​បុត្រ ​បាន​នឹង​កំពុង​ខ្នះខ្នែង​​ជួយ​រក​មធ្យោបាយ​នានា​​ពី​បណ្តា​សប្បុរស​ជន​គ្រប់​មជ្ឈដ្ឋាន​ ទាំង​អារម្មណ៍​យ៉ាង​តក់ក្រហល់​បំផុត ដើម្បី​ជួយ​រក​ថវិកា​ឱ្យ​​ទាន់​ពេលវេលា​ បាន​ដល់​ដៃ​ក្រុម​គ្រួសារ​របស់​ទារិកា​កម្សត់​​ ដែល​ត្រូវ​វះកាត់​ភ្នែក​ ក្នុងអំឡុងពេល​មួយ​លឿន​បំផុត​ ។​

តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រូពេទ្យ​ថា ភ្នែករបស់ទារិកាអភ័ព្វនោះអាច​ព្យាបាល​ភ្នែក​ភ្លឺ​វិញ​បាន រយៈ​ពេល​២​អាទិត្យ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ​ ដែល​បង្ហាញ​ឱ្យ​លោក​សន វិ​ជ្ជ​បុត្រ ​និង​មហាជន​មួយ​ចំនួន​មានការ​បា​ម្ភ​បំផុត​ ខ្លាច​ខូ​ន​អនាគតរបស់​​ក្មេងតូច​​រូប​នេះ​ ។

លោក​វិ​ជ្ជ​បុត្រ ​អះអាង​ថា​ លោក​ពិតជា​ចង់​ជួយ​បំផុត ​និង​មាន​អារម្មណ៍​មិន​ស្ងប់​ទេ ​ពេល​ឮដំណឹង​នេះ​ ពិសេស​ខ្លាច​ក្មេង​នោះ​​ពិការ​ភ្នែក​ ។​ មាន​អ្នក​ស្គាល់​លោក​ពឹង​ឱ្យ​រក​ជំនួយ​ពេល​នេះ​ កំពុង​ដើរ​ស្វែងរក​ហើយ​ចង់​អំពាវនាវ​ផង​ដែរ​ ដល់​បងប្អូន​ទាំងអស់​ទាំង​ក្នុង​និង​ក្រៅប្រទេស​ជួយ​កុមារ​នេះ​ផង ​ធ្វើ​យ៉ាង​កុំ​ឱ្យគ្នា​ខូចអនាគត​​ ព្រោះ​មើលទៅ​ស្រស់​ៗ​ពេក​ ពោល​ជួយ​យក​តែ​បុណ្យ​ក្នុង​នាម​ខ្មែរ​ជួយ​ខ្មែរ​យើង​នេះ​ទេ ​។

​ចុងក្រោយលោក​រំពឹង​ថា ​ការ​អំពាវនាវ​នេះ ​ពិតជា​យល់​ដល់​ទឹកចិត្ត​ប្រជាជន​យើង​ទាំងអស់​ ព្រមទាំង​រួសរាន់​ទាន់​ពេលវេលា​មិនឱ្យ​ផុតកំណត់​ឡើយ​ ។

គួរបញ្ជាក់ថា ទារិកាប្រ​ស្រី​ភ្នែក​ឡើងបាយ នាង​មានឈ្មោះធឿ​ន មី​មី  អាយុ​២​ខែ (ជា​កូន​ទី​2)ក្នុង​គ្រួសារ​ក្រីក្រមួយ​នៅ​ស្រុក​បាទី ខេត្តតាកែវ មាន​ឪពុក​នាង​​ជា​កម្មករ​ចុះទូក​នៅ​ថៃ ទាំង​មិន​ទាន់​បាន​មើល​មុខ​កូន​ផង​ ។ ទារិកាអភ័ព្វនេះ ​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទី​រ​ពេទ្យ​កុមារ​អង្គ​ (​សៀមរាប​) ហើយ​ពេទ្យ​ប្រាប់​ថា រយៈពេល​ដែល​អាច​ព្យាបាល​ទារិកា​ឱ្យ​ភ្លឺភ្នែក​ នៅ​មាន​រយៈពេល​ត្រឹមតែ​២​ស​ប្តា​ហ៍​ទៀត​​ប៉ុណ្ណោះ ។​ ដែល​ការ​សង្គ្រោះ​ គឺ​​ត្រូវ​តែ​វះកាត់​ដូរ​កែវភ្នែក ​និង​ត្រូវ​ទិញ​កែវភ្នែក​ដូរ​ម្ខាង​តម្លៃ​1800$ តែគ្រួសារ​​មិន​មាន​លទ្ធភាពទេ ។ ​សប្បុរសជនអាចទំនាក់ទំនង ​មកកាន់​លេខទូរស័ព្ទ 098777784 ។