ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​កង់​ក្នុង​ល្បឿន​144,17​គីឡូម៉ែត្រ​ក្នុង​1​ម៉ោង

7 ឆ្នាំ មុន

កង់​គំរូ​ថ្មី​ដែល​មាន​រូបរាង​មិនសូវ​ជា​ឡូយ​របស់​ក្រុមហ៊ុន AeroVelo បាន​គ្រង​តំណែង​ថ្មី​លើ​ឯតទគ្គ​កម្ម​រត់​បាន​លឿន​ជាងគេ​បំផុត​ពិភព លោក ។

នៅ​ក្នុង​ការ​ប្រកួត​ល្បឿន​ដោយ​កម្លាំង​មនុស្ស​ពិភពលោក​ឆ្នាំ​២០១៦

កង់​គំរូ​ថ្មី​ដែល​មាន​រូបរាង​មិនសូវ​ជា​ឡូយ​របស់​ក្រុមហ៊ុន AeroVelo បាន​គ្រង​តំណែង​ថ្មី​លើ​ឯតទគ្គ​កម្ម​រត់​បាន​លឿន​ជាងគេ​បំផុត​ពិភព លោក ។

នៅ​ក្នុង​ការ​ប្រកួត​ល្បឿន​ដោយ​កម្លាំង​មនុស្ស​ពិភពលោក​ឆ្នាំ​២០១៦ (World Human-Powered Speed Challenge) នៅ​រដ្ឋ Nevada សហរដ្ឋអាមេរិក​កង់ Eta របស់​ក្រុមហ៊ុន AeroVelo ដែល​មាន​លោក Todd Reichert ជនជាតិ​កា​ណា​ដា​ជា​ស្ថាបនិក​បាន​គ្រង​តំណែង​ជា​កង់​ដែល​រត់​បាន​លឿន​ជាងគេ​បំផុត​ក្នុង​ពិភពលោក ។ គាត់​បាន បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ជា​លើក​ទី​ពីរ​គឺ​នៅ​ឆ្នាំ​២០១៥​និង​ឆ្នាំ​២០១៦ ។

នៅ​ថ្ងៃ​ដំបូង​ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែកញ្ញា លោក​Todd Reichert បាន​ជិះ​កង់​Eta បាន​ល្បឿន​១៤២,០៤​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង លើស​ល្បឿន​ចាស់​១៣៩,៤៤​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​កាលពី​ឆ្នាំ​២០១៥ តែ​នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ដែល​ប្រារព្ធ​ពិធី​នៃ​ការ​ប្រកួត កង់​ថ្មី​របស់​លោក​រត់​បាន​ល្បឿន​១៤៤,១៧​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង គឺ​លើស​កំណត់​ត្រា​ចាស់​ចំនួន​៤,៧៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

កង់​ស៊េ​រី​ថ្មី​នោះ​មាន​ទម្ងន់​២៤,៩៤​គីឡូក្រាម ហើយ​សំបក​ខាងក្រៅ​ធ្វើ​ពី​សរសៃ​កាបូន ដែល​អាច​កាត់​បន្ថយ​បាំង​ខ្យល់​១០០​ដង ៕