ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ចម្រៀង សន វិជ្ជ​បុត្រ ពិត​ជាអនុវត្តតាម​​​ការ​​សន្យា​​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តាម​កិច្ចសន្យារបស់លោក​សន វិ​ជ្ជ​បុត្រ ​​បាន​យក​អង្ករ​២​តោន និង​ថ្នាំពេទ្យ​ជាច្រើន​​​ ចែក​ជូន​ជន​ក្រីក្រ​១០០​គ្រួសារ​​ ស្ថិតនៅ​ស្រុក​កំណើត ។ ដូច​ការ​សន្យា​តារាចម្រៀង​សន វិ​ជ្ជ​បុត្រ រូបនេះ ​បាន​បញ្ជាក់​ជំហ​​ច្បាស់​ៗ​ថា​ រូបគេ​នឹង​ជួយ​ទិញ​ស្រូវ​​អង្ករ​ប្រជា​កសិករ​ មក​ចែក​ជូន​ជន​ក្រីក្រ​ឆាប់​ៗ​នេះ​ ។

រាជធានីភ្នំពេញ ៖ តាម​កិច្ចសន្យារបស់លោក​សន វិ​ជ្ជ​បុត្រ ​​បាន​យក​អង្ករ​២​តោន និង​ថ្នាំពេទ្យ​ជាច្រើន​​​ ចែក​ជូន​ជន​ក្រីក្រ​១០០​គ្រួសារ​​ ស្ថិតនៅ​ស្រុក​កំណើត ។ ដូច​ការ​សន្យា​តារាចម្រៀង​ សន វិ​ជ្ជ​បុត្រ រូបនេះ ​បាន​បញ្ជាក់​ជំហ​​ច្បាស់​ៗ​ថា​ រូបគេ​នឹង​ជួយ​ទិញ​ស្រូវ​​​អង្ករ​ប្រជា​កសិករ​ មក​ចែក​ជូន​ជន​ក្រីក្រ​ឆាប់​ៗ​នេះ​ ។

​ពេល​នេះ ​លោក​បាន​រំលេច​ឡើង​ចេញ​ជា​រូបរាង​យ៉ាង​ជាក់​ប្រាកដ​ ដោយ​ទិស​ដៅ​របស់​តារា​មនុស្សធម៌​រូប​នេះ ​បាន​ធ្វើ​ឡើង​នៅ​ខេត្ត ព្រៃ​វែង ​ជា​ទី​ដែល​លោក​ចង់​ជួយ​មុនគេ​ ។

តារាចម្រៀងចិត្តធម៌ សន វិ​ជ្ជ​បុត្រ ​បាន​យក​អង្ករ​ចំនួន​២​តោន​ និង​សម្ភារមួយ​ចំនួន​ បាន​មក​ពី​ទឹកចិត្ត​សប្បុរសជន​ ចែក​ជូន​ដល់​ចាស់​ជរា​ជន​គ្មាន​ទីពឹង​១០០​គ្រួសារ ​នា​ស្រុក​កំណើត​តាម​ការ​សន្យា​ ។ ការ​ជូនអំណោយ​នេះ​ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ប្រកាស​ទិញ​កសិផល​កសិករ​ ដែល​កំពុង​ខ្វះខាត​ទីផ្សារ​​កន្លង​មក និង​អាច​ចូលរួម​ធ្វើបុណ្យ​ដាក់​ទាន​ដល់​ក្រុម​គ្រួសារ ​ដែល​មាន​ជីវភាព​លំបាក​ពិតប្រាកដ​ដោយ​ផ្ទាល់​ដៃ​ ។

ការ​ប្រគល់​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​០៣​​ តុលា ​​២០១៦ ​នេះ ​នៅ​លើ​ទឹកដី​កំណើត​នា​ឃុំ​ធា​យ ស្រុកបាភ្នំ​ខេត្ត ព្រៃវែង​ដោយ​មាន​វត្តមាន​សិល្បករ​មួយ​ចំនួន​ចូលរួម​ផង​ដែរ​ ។ លោក​ សន វិ​ជ្ជ​បុត្រ បញ្ជាក់​ថា ក្រោយ​ពី​បានឃើញ​ពី​ការ​ខ្វះខាត​ទីផ្សារ​លក់​ផលិតផល​កសិកម្ម​របស់​កសិករ​ខ្មែរ ធ្វើ​ឲ្យ​លោក​កើត​ចិត្ត​អាណិត​ដល់​ពួក​គាត់​ ព្រោះតែ​លោក​ក៏​ធ្លាប់​ឆ្ង​ង​កាត់​ជីវិត​ជា​កូន​អ្នក​កសិករ​ម្នាក់​ដែរ ​ដែល​ដឹង​ពី​ការ​លំបាក​ក្នុង​ការ​ធ្វើស្រែ​ចម្ការ ប៉ុន្តែ​អ្វី​ដែល​កាន់តែលំ​បា​ក​ គឺ​ការ​ធ្វើស្រែ​ចម្ការ​​បាន​ទៅ​ជា​គ្មាន​ទីផ្សារ​ទៅ​វិញ​ ។

លោក​បន្ត​ថា លោក​មិន​មាន​ធនធាន​អ្វី​ច្រើន​ជា​ដុំ​កំភួន​ទេ​គឺ​មាន​តែ​ទឹកចិត្ត ហើយ​តាម​រយៈ​ទឹកចិត្ត និង​ទំនុកចិត្ត​ពី​បងប្អូន និង​អ្នក​រួម​អាជីព​ទើប​មាន​សប្បុរសជន​មួយ​ចំនួន​បាន​រួមចំណែក​ជាមួយ​លោក​ក្នុង​ការ​ជួយ​ដល់​កសិករ​ក៏​ដូច​ជា​អាច​ចែករំលែក​ដាក់​ទាន​ដល់​ជន​ក្រីក្រ​នា​ស្រុក​កំណើត​។

លោក​បន្ត​ថា ដើម​ឡើយ​លោក​គម្រោង​ទិញ​ស្រូវ​២​តោន ប៉ុន្តែ​ដោយ​មានការ​គាំទ្រ​ពី​សប្បុរសជន​មួយ​ចំនួន​ទើប​ទិញ​បានជា​អង្ករ​បាន​២​តោន​វិញ​។ លោក​បន្ត​ថា អ្វី​ដែល​លោក​ចង់​ធ្វើ​ផង​ដែរ​គឺ​ចង់​ឲ្យ​ជីដូន​និង​ជីតា​នៅ​ស្រុក​កំណើត​បាន​ធ្វើបុណ្យ​ដាក់​ទាន​នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ប៉ុន្តែ​ពេល​នេះ​ជីដូន​របស់​លោក​បាន​ធ្លាក់ខ្លួន​ឈឺ​ស​ម្រា​ន​ជាប់​នៅ​នឹង​កន្ទេល​ទៅ​ហើយ ប៉ុន្តែ​លោក​និង​ជីតា​នៅ​តែ​បន្ត​គម្រោង​តាម​ការ​សន្យា​ដើម្បី​តប​តាម​ការ​ផ្តល់​ទំនុកចិត្ត​ពី​មិត្ត​ភ័​ក្កិ​បងប្អូន​។

លោក សន វិ​ជ្ជ​បុត្រ​បញ្ជាក់​ថាស​ប្បុ​ជន​សង្គ្រោះ​ចាស់ជរា នឹង ក្មេង​កំព្រា ១០០​គ្រួសារ  នៅ​តំបន់​ខាងលើ​មាន​ដូច​ជា​លោក ឆា​លី លោក ចាយ រី​លិ​ន   លោក  អែន​ណា វី​តា អ្នកស្រី Kate Tiana នៅ​ប្រទេស​អូស្ត្រាលី​និង​លោក អ៊ំ  ប្រធាន សមា​គ​ន៌​ខ្មែរ​អូស្ត្រាលី​។​ ក្រៅពី​នេះ​មាន កញ្ញាផល្លា ថា​ច  លោក  Vincent ha dinh លោកស្រី ពូន ម៉ា​លី​លី លោកស្រី ពូន ម៉ា​លី​ដា​លោក ពូន ម៉ា​ដេ​ត លោកស្រី ផេង 30 រស់នៅ​សហរដ្ឋអាមេរិក​។

លោក​បញ្ជាក់​ថា​ សរុប​អំណោយ​សម្រាប់​១០០​គ្រួសារ​ខាងលើ​ទាំងអស់​មាន​អង្ករ ចំនួន ២ តោន សារុង ១០០ ក្រមា ១០០ ប្រអប់  ថ្នាំពេទ្យ ១០៤ ប្រអប់ ។   លោក​បញ្ជាក់​ដែរ​ថា​ក្រុម​គ្រួសារ​ទាំង​១០០​គ្រួសារ​ដែល​ទទួល​បាន​អំណោយ​ទាំងនេះ​សុទ្ធតែ​ជា​ជន​ចាស់ជរា កុមារ​កំព្រា​ដែល​កំពុង​រស់នៅ​ប្រឈម​នឹង​ការ​ខ្វះខាត​លើ​ផ្នែក​ជីវភាព​រស់នៅ​។ បើ​ទោះបីជា​អំណោយ​របស់​លោក និង​សប្បុរសជន​មិន​អាច​សម្រាល​ការ​ខ្វះខាត​របស់​ពួក​គាត់​ទាំងស្រុង​ក្តី​ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ទឹកចិត្ត និង​ការ​ចែករំលែក​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា​៕

ជា​ការ​មើលឃើញ​លោក​វិ​ជ្ជ​បុត្រ​បាន​តាំងចិត្ត​ថា​ក្នុង​ជាតិ​នេះ​លោក​មិន​ចង់បាន​អ្វី​នោះ​ទេ​ក្រៅពី​សាង​អំពើ​ល្អ​ព្រោះ​វា​មិន​សាបសូន្យ​ព្រោះ​ស្លាប់​ទៅ​យក​ធ្វី​ទៅ​មិន​បាន​នោះ​ទេ​ក្រៅ​តែ​ពី​អំពើ​ល្អ​គេ​ស្គាល់​។​លោក​មិន​មានទ្រព្យ​អ្វី​ច្រើន​ក្រៅ​តែ​ពី​ការ​អំពាវនាវ​ពី​សប្បុរស​ជន​នានា​ទាំង​ក្នុង​និង​ក្រៅប្រទេស​ហើយ​អំណោយ​របស់​លោក​មាន​ដល់​ដៃ​ជន​ទាល់ក្រ​អត់​លាក់បាំង​ទើប​អ្នកជា​ម្ចាស់​អំណោយ​មាន​ទំនុកចិត្ត​លើ​រូប​លោក​បានជា​ទុក​ឲ្យ​ចាត់ចែង​ការងារ​នេះ ​។