ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​រស់115ក្បាល​ប្រុង​ចេញទៅ​​រាជ​ធានី​ភ្នំពេ​ញ ​ត្រូវ​ឃា​ត់​​ចាប់សង្ស័យ​ចូល​​ពី​វៀ​ត​ណា​ម

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ កំលាំ​ង​អន្តរា​គម​ន៍បង្ក្រាប​នៃ​អគ្គនាយក​ដ្ឋាន​ពេទ្យសត្វ​ក្រសួង​កសិកម្ម កាលពី​ល្ងាច​ថ្ងៃទី២១ មេសា​​បាន​ចេញ​ស្ទាក់​ឃាត់​រថយន្ត​កូរ៉េ​ចំ​នួន2គ្រឿង នៅ​លើ​កំណាត់ផ្លូវ​ជាតិ​លេ​ខ1 ត្រង់​ចំណុច​ភូមិ​ស្ទឹងស្លួត​ ឃុំ​អ្នក​លឿង ស្រុក​ពាមរក៍ ខេត្តព្រៃវែង​…

ខេត្ត​ព្រៃវែង ៖ កំលាំ​ង​អន្តរា​គម​ន៍បង្ក្រាប​នៃ​អគ្គនាយក​ដ្ឋាន​ពេទ្យសត្វ​ក្រសួង​កសិកម្ម កាលពី​ល្ងាច​ថ្ងៃទី២១ មេសា​​បាន​ចេញ​ស្ទាក់​ឃាត់​រថយន្ត​កូរ៉េ​ចំ​នួន2គ្រឿង នៅ​លើ​កំណាត់ផ្លូវ​ជាតិ​លេ​ខ1 ត្រង់​ចំណុច​ភូមិ​ស្ទឹងស្លួត​ ឃុំ​អ្នក​លឿង ស្រុក​ពាមរក៍ ខេត្តព្រៃវែង​ ។

រថយន្ត​ទាំង២គ្រឿង​នេះ ដឹក​សត្វ​ជ្រូក​រស់​ចំនួន115ក្បាល ក្នុង​នោះ រថយន្ត​ទី1 ពាក់​ស្លាក​លេ​ខភ្នំពេញ 3C-0757 ផ្ទុក​ជ្រូក​រស់​ចំនួន55ក្បាល នាំ​យក​មក​ពី​ខេត្ត​ស្វាត​រៀង និង​រថយន្ត​ទី2 ពាក់​ស្លាក​លេខ ភ្នំពេញ 3D-6028 ផ្ទុក​ជ្រូក​រស់​ចំនួន60ក្បាល នាំ​យក​មក​ពី​ឃុំ​ព្រៃ​ឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង គោលដៅ​រថយន្ត​ទាំង2នេះ គឺ​នាំ​ជ្រូក​យក​ទៅ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ពេល​មកដល់​ចំណុច​ទីតាំង​ខាងលើ ក៏​ត្រូវ​បាន​មន្ត្រី​ជំនាញ​នាយក​ដ្ឋាន​ពេទ្យសត្វ ចាប់​ឃាត់​តែម្តង​។

លោក ចិន វិសាល ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាលនៃ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង បាន​អោយ​ដឹង​ថា ការ​ចាប់​ឃាត់​រថយន្ត​ទាំង2គ្រឿង​នេះ គឺ​ដោយមាន​ការសង្ស័យ​ថា ជា​សត្វ​ជ្រូក​ដែល​ឈ្មួញ​លួច​បន្លំ​នាំចូល​ពី​ប្រទេស​វៀ​ត​ណាម ប៉ុន្តែ​ក្រោយពី​ត្រួតពិនិត្យ​ឯកសារ​ពាក់​ព័ន្ធ​ ដែល​ឈ្មួញ​ម្ចាស់​ជ្រូក​យក​មក​បង្ហាញឃើញថា ​ជា​ជ្រូក​ក្នុង​ស្រុកមន្ត្រី​ជំនាញ ក៏​ប្រគល់​សត្វ​ជ្រូក​ទាំង​អស់ទៅ​អោយ​ម្ចាស់​វិញ និង​ណែនាំ​ឈ្មួញ កុំ​អោយ​លួច​បន្លំ​នាំ​យក​ជ្រូក​ពី​ប្រទេស​វៀតណាម ចូល​មក​លក់​ក្នុង​ស្រុក​អោយ​សោះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ