រាជធានីភ្នំពេញ ៖ ដល់ពេលត្រឡប់ទៅសាលាវិញហើយ អ្នកជំនាញផ្តល់ដំបូន្មានដ៏ល្អបំផុតរបស់ពួកគេសម្រាប់ដោះស្រាយបញ្ហាពេលព្រឹកដែលមិនអាចចៀសបាននោះ ។ ក្មេងគ្រប់រូបមានថ្ងៃដែលពួកគេមានអារម្មណ៍ថា ដូចជាមិនចង់ទៅសាលារៀន ។ ខាងក្រោមនេះគឺជារបៀបដែលអ្នកជំនាញណែនាំឱ្យដោះស្រាយនៅពេលកូនរបស់អ្នកមិនចង់ទៅសាលារៀន ៖

១. យកចិត្តទុកដាក់ ៖ ប្រសិនបើកូនអ្នកនិយាយ និងមិនចង់ទៅសាលាញឹកញាប់ ចូរចាប់អារម្មណ៍ និងកំណត់អត្តសញ្ញាណ ការពារ និងដោះស្រាបញ្ហាសិក្សារបស់កូនអ្នក ។ សូមយកចិត្តទុកដាក់ឱ្យមែនទែនពេលខ្លះ ការស្ទាក់ស្ទើរក្នុងការទៅសាលាអាចជាសញ្ញានៃបញ្ហា មិនថាវាជាបញ្ហាសង្គម អារម្មណ៍ ឬការសិក្សា ។ ការទៅរៀន គឺជាការងាររបស់កុមារ ហើយការចូលរៀន គឺមិនអាចចរចាបានទេ ប៉ុន្តែអ្នកត្រូវស្វែងយល់ និងជួយកូនរបស់អ្នក ។វាអាចនឹងមានរឿងជាច្រើនកើតឡើង ។ ប្រសិនបើក្មេងម្នាក់បានស្រឡាញ់សាលា ហើយភ្លាមៗស្រាប់តែនិយាយថា មិនចចង់ទៅសាលា នោះជាសញ្ញាដែលអ្នកគួរព្រួយបារម្មណ៍ ។ អ្នកគួរសួរកូនឱ្យបានច្បាស់លាស់ ។ បើក្មេងស្រាប់តែមិនចង់ទៅសាលាព្រោះអផ្សុក វាខុសពីក្មេងដែលមិនចង់ទៅសាលា ព្រោះគេវាយធ្វើបាបរាល់ថ្ងៃ ហើយក៏ខុសពីក្មេង ដែលមិនចង់ទៅសាលាដោយសារតែគ្រូមិនល្អ ។

២. សួរសំណួរ ៖ និយាយជាមួយកូនរបស់អ្នកអំពីអ្វីដែលកំពុងកើតឡើងនៅសាលារៀនរបស់ពួកគេ ។ តើមានការគំរាមកំហែងនៅថ្នាក់រៀន ឬនៅបន្ទប់អាហារថ្ងៃត្រង់ទេ ? តើគេខ្មាស់អៀននឹងការសរសេរដៃ ឬអានខ្លាំងៗឬ ? វាខុសគ្នាយ៉ាងច្បាស់ប្រសិនបើកុមារមានការព្រួយបារម្ភជាបណ្តោះអាសន្ន ដូចជា មានការធ្វើតេស្តថ្ងៃនេះ ។ ក្តីបារម្ភនោះត្រូវតែយកចិត្តទុកដាក់ ។ ចម្លើយជាក់ស្តែងចំពោះកុមារនៅទីនេះ គឺតើមានអ្វីកើតឡើង ?វាប្រហែលជាចាំបាច់ ដែលឪពុកម្តាយត្រូវស៊ើបអង្កេតក្នុងពេលយូរបន្តិច ដើម្បីព្យាយាមរកចម្លើយពេញលេញ ជាជាងធ្វើតាមអ្វីដែលកូនរបស់អ្នកប្រាប់ ។ ការណាត់ជួបពិភាក្សាជាមួយគ្រូ គឺជាយោបល់មួយដ៏ល្អ ។

៣. ស្តាប់ពួកគេនិយាយ ៖ ពេលខ្លះ ហេតុផលរបស់កុមារដែលមិនចង់ទៅសាលារៀន គឺតូចតាច ហើយអាចដោះស្រាយបានដោយគ្រាន់តែស្តាប់ពីកង្វល់របស់ពួកគេប៉ុណ្ណោះ ។ រឿងដែលឪពុកម្តាយត្រូវធ្វើ គឺអង្គុយស្តាប់ពួកគេ ។ ការឆ្លើយតបរបស់កូនអ្នក អាចផ្តល់ឱ្យអ្នកនូវគំនិត និងដំណោះស្រាយមួយចំនួនផងដែរ ។

៤. ពិចារណាផ្តល់ឱ្យកូនរបស់អ្នកនូវថ្ងៃផ្ទាល់ខ្លួន ៖ ឪពុកម្តាយជាច្រើនអនុញ្ញាតឱ្យកូនរបស់ពួកគេនៅផ្ទះ ហើយបន្ទាប់មករាយការណ៍ទៅសាលាថា កុមារឈឺ ។ តែឪពុកម្តាយខ្លះក៏ប្រាប់សាលាតាមត្រង់ថា កូនមិនចង់ទៅសាលា ។ពេលខ្លះនៅពេលដែលក្មេងៗត្អូញត្អែរអំពីការទៅសាលារៀន ពួកគេគ្រាន់តែត្រូវការពេលសម្រាកប៉ុណ្ណោះ ។ ដូច្នេះប្រសិនបើកូនភ្ញាក់ពីគេងនៅព្រឹកមួយ ហើយនិយាយថា ខ្ញុំមិនចង់ទៅសាលាថ្ងៃនេះ អ្នកអាចនិយាយ តើកូនចង់មានថ្ងៃផ្ទាល់ខ្លួនមែនទេ ? កូនចង់សម្រាកមែនទេ ? ពេលខ្លះ ការអនុញ្ញាតិឱ្យកូននៅផ្ទះម្តងម្កាលក៏ជារឿងល្អម៉្យាងដែរ ។

៥. ទទួលយកវិធីសាស្រ្តដ៏លំបាក ៖ ពេលខ្លះ ក្មេងៗមិនមានអារម្មណ៍ចង់ទៅសាលារៀនទេ ហើយអ្នកអាចអាណិតដល់អារម្មណ៍នោះ ប៉ុន្តែពួកគេនៅតែត្រូវទៅ ។ ចំណុចសំខាន់ គឺអ្នកត្រូវតែស្គាល់កូនរបស់អ្នក ។ មានក្មេងៗដែលនិយាយថា ខ្ញុំមិនចង់ទៅសាលារៀន ហើយពួកគេគ្រាន់តែលេងសើច ហើយវាដូចជា កូនហត់ហើយ កូនមិនចង់ទៅសាលារៀន ។អ្នកអាចពន្យល់កូនថា ការមិនទៅសាលាមិនមែនជាជម្រើសទេ ។ កូនត្រូវតែទៅសាលារៀន ដើម្បីបានការអប់រំល្អ ។ ប្រសិនបើកូនមានការអប់រំ មានចំណេះដឹងនៅក្នុងខ្លួន គឺជាថាមពល ។ កូនកាន់តែរៀន និងរីកចម្រើន កូនកាន់តែល្អសម្រាប់ខ្លួនឯង គ្រួសារ និងពិភពលោក ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ បើក វគ្គសិក្សាថ្មីសម្រាប់កម្មវិធីមត្តេយ្យ កម្មវិធីភាសាអង់គ្លេស កម្មវិធីភាសាចិន ចូលរៀនថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២ ។ សាលារៀនផ្តល់ជូនពិសេស ១៥% លើតម្លៃសិក្សា និងធានារ៉ាប់ រងគ្រោះថ្នាក់ និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូនខាងលើមាន សុពលភាពត្រឹមថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២២ ។
សាលារៀនជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រប់ សាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និង សិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។
ចែករំលែកព័តមាននេះ