ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​អើយ​កូន​! ​ឈ្ល.ក់​វង្វេង​នឹង​គ្រឿងញៀ.នពេក​ រក​.កា.ប់.ស.ម្លា.ប់.​ម្តា.យ​.ជា​ច្រើន​លើក​

1 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តកណ្តាល ៖ ម្តាយ​ខំ​ចិញ្ចឹម​តាំងពី​បាតជើង​ក្រហម រហូត​កូន​មាន​វ័យ​៣៦​ឆ្នាំទៅ​ហើយ បណ្តោយឱ្យ​គ្រឿងញៀន​ដឹកមុខ ឈ្លក់​វង្វេង​លែង​ដឹង​ខុស​ត្រូវ គំរាម​កាប់សម្លាប់​ម្តាយ​ជា​ច្រើន​លើក វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ទាំង​ដែល​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​មក​អប់រំ​ធ្វើ​កិច្ចសន្យា​ចំនួន​០២​លើក​ក៏​នៅ​តែ​មិន​រៀងចាល ចុង​ក្រោយ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ពី​បទ…

ខេត្តកណ្តាល ៖ ម្តាយ​ខំ​ចិញ្ចឹម​តាំងពី​បាតជើង​ក្រហម រហូត​កូន​មាន​វ័យ​៣៦​ឆ្នាំទៅ​ហើយ បណ្តោយឱ្យ​គ្រឿងញៀន​ដឹកមុខ ឈ្លក់​វង្វេង​លែង​ដឹង​ខុស​ត្រូវ គំរាម​កាប់សម្លាប់​ម្តាយ​ជា​ច្រើន​
លើក វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ទាំង​ដែល​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​មក​អប់រំ​ធ្វើ​កិច្ចសន្យា​ចំនួន​០២​លើក​ក៏​នៅ​តែ​មិន​រៀងចាល ចុង​ក្រោយ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ពី​បទ ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​គំរាមកំហែង​ថា​ សម្លាប់ និង​ប្រើប្រាស់​គ្រឿងញៀន ។ ហេតុការណ៍​នេះ ​កើតឡើង​នៅ​វេលា​ម៉ោង​០៣ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៥ ផ្ទះ​របស់​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្ដាល ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវជា​ម្តាយ​ ឈ្មោះ ញិ​ល ផូ អាយុ​៦៨​ឆ្នាំ មានមុខ​របរ កសិករ ។ ចំណែក​ជនសង្ស័យ ​ឈ្មោះ ចំរើន ហាប់ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ​(​ត្រូវជា​កូនបង្កើត​) មានមុខ​របរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្ដាល ។ មាន​សារធាតុ​ញៀន​ក្នុង​​ទឹកនោម​វិជ្ជមាន ។ ក្នុង​នោះ​ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន ៖ កណ្តៀវ​ខ្វាង​ចំនួន ០២ ដើម ។

សមត្ថកិច្ច​បានឱ្យ​ដឹង​​ទៀត​ថា ជនសង្ស័យ​ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន​ជា​ប្រចាំ និង​តែងតែ​រករឿង​ឡូឡា​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ជេរ​បញ្ចោរ និង​យក​កណ្តៀវ​រក​កាប់សម្លាប់​ទៅ​ជន​រង​គ្រោះជា​ញឹកញាប់ ហើយ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្ពប ហៅ​មក​អប់រំ​ធ្វើ​កិច្ច​សន្យា​ចំនួន​០២ លើក​តែ​មិន​រៀងចាល ។

លុះ​នៅ​ថ្ងៃ​ទី​២៩ ​មេ​សា ឆ្នាំ​២០២៥ វេលា​ម៉ោង ០៣ និង ១០​នាទី​រសៀល ជនសង្ស័យ​បាន​យក​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ទៅ​ប្រើ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ថា «​ទូរស័ព្ទ​ខ្លួនឯង​មាន​ទៅ​ណា​អស់ហើយ​» ពេល​នោះ​ ធ្វើឱ្យជនសង្ស័យ​ខឹង​ក៏​រករឿង​ស្រែក​ជេរ​ឡូឡា​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បតិ្ត​ក្នុងផ្ទះ និង​ស្រែក​គំរាមកំហែង​រក​កាប់សម្លាប់​ជន​រង​គ្រោះ​ថែម​ទៀត ហើយ​ជន​រង​គ្រោះ​ក៏​បាន​រត់គេច​ចេញ​មិន​ហ៊ាន​នៅផ្ទះ ។

ដោយ​ទ្រាំ​និង​ទ​ង្វើ​របស់​ជនសង្ស័យ​មិន​បាន នៅ​ថ្ងៃ​ទី​៣០ ខែ មេ​សា ឆ្នាំ​២០២៥ វេលា​ម៉ោង ០៩ និង ០០​នាទី​ព្រឹក ជន​រង​គ្រោះ​ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្ពប ដើម្បី​ឪ្យ​ជួយ​អន្តរាគមន៍ ពេល​ទទួល​បាន​ពាក្យបណ្ដឹង​ភ្លាម កម្លាំង​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​នាំ​ខ្លួន​ជនសង្ស័យ​យក​មក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ​តែ​ម្តង ។

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ