ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ខ្នាត​យក្ស ​គ្មាន​ប្រព័ន្ធ​ការពារ​ណា​អាច​ចាប់​បាន

3 ឆ្នាំ មុន

រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្ស៊ី កាលពី​ពេល​ថ្មី​ៗ​នេះ បាន​សាកល្បង​កាំជ្រួច​អន្តរទ្វីប​ថ្មី ដែល​មាន​សមត្ថភាព​វាយប្រហារ​អឺរ៉ុប និង​

រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្ស៊ី កាលពី​ពេល​ថ្មី​ៗ​នេះ បាន​សាកល្បង​កាំជ្រួច​អន្តរទ្វីប​ថ្មី ដែល​មាន​សមត្ថភាព​វាយប្រហារ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​។ នេះ​បើ​យោង​តាម​ប្រភព​ពី Metro ចេញផ្សាយ​កាលពី​ថ្ងៃ​២០ មេ​សា កន្លង​ទៅ​។

ប្រធានាធិបតី​រុ​ស្ស៊ី លោក Vladimir Putin បាន​លើក​ឡើង​ថា ការ​សាកល្បង​ប្រកបដោយ​ជោគជ័យ​នៃ​គ្រាប់​រ៉ុក្កែត ដែល​មាន​រហស្សនាម​ថា «Satan II» នៅ​ភាគ​ខាងលិច នឹង​ក្លាយជា​ការ​ផ្ញើ​សារ​ដ៏​សំខាន់​ទៅ​កាន់​ពិភពលោក​ទាំងមូល​។

«Satan II» ឬ «RS-28 Sarmat» ស្ថិត​ក្នុង​ការ​អភិវឌ្ឍន៍​អស់​ជា​ច្រើន​ឆ្នាំ​។ ហើយ​វា​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​វិធីសាស្ត្រ​ចែកចាយ​សម័យ​សង្គ្រាមត្រជាក់​បច្ចុប្បន្ន​របស់​វិមាន​ក្រឹម​ឡាំង​។ វា​ត្រូវ​បាន​រាយការណ៍​ថា អាច​ផ្ទុក​ទម្ងន់ ១០​តោន រួម​ទាំង​នុយក្លេអ៊ែ និង​អាច​កំណត់​ទីតាំង​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​។ សេចក្តីថ្លែងការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុ​ស្ស៊ី​បានឱ្យ​ដឹង​ថា វា​គឺជា​កម្មវិធី​ដំបូង​គេ​នៅ​ក្នុង​កម្មវិធី​នៃ​ការ​ធ្វើតេស្ត​ដែល​បាន​គ្រោងទុក​។

លោក ពូ​ទី​ន បាន​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា «​អាវុ.ធ​ថ្មី​នេះ មាន​លក្ខណៈ​យុទ្ធសាស្ត្រ និង​បច្ចេកទេស​ខ្ពស់​បំផុត​។ ហើយ​មាន​សមត្ថភាព​អាច​យកឈ្នះ​គ្រប់​មធ្យោបាយ​ទំនើប​ទាំងអស់​នៃ​ប្រព័ន្ធ​ការពារ​ប្រឆាំង​នឹង​គ្រាប់​មី​ស៊ី​ល​។ អាវុ.ធ​ពិសេស​នេះ នឹង​ពង្រឹង​សក្តានុពល​ប្រយុទ្ធ​របស់​កងកម្លាំងប្រដាប់អាវុ.ធ និង​ធានា​បាន​នូវ​សុវត្ថិភាព​របស់​រុ​ស្ស៊ី​ពី​ការ​គំរា.មកំហែង​ខាងក្រៅ​។ និង​ជា​អាហារ​សម្រាប់​ការ​គិតដល់​អ្នក​ព្យាយាម​គំរា.មកំហែង​ប្រទេស​របស់​យើង​»​។

បើ​យោង​តាម​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ (CSIS) បាន​បង្ហាញ​ថា មី​ស៊ី​ល​នេះ មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។ វា​មាន​ប្រវែង​៣៥,៣​ម៉ែត្រ និង​អង្កត់ផ្ចិត​៣​ម៉ែត្រ​។ ដោយ​អាច​ផ្ទុក​ទម្ងន់ ១០​តោន និង​អាច​ផ្ទុក​នូវ​ជម្រើស​ក្បាល​គ្រាប់​ជា​ច្រើន​ប្រភេទ​ផង​ដែរ​។

ដោយឡែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុ​ស្ស៊ី​បាន​រាយការណ៍​ថា វា​អាច​ផ្ទុក​ក្បាល​គ្រាប់​បាន​រហូត​ដល់​ទៅ ១០​ក្បាល និង​ក្បាល​គ្រាប់​តូច​ៗ​ចំនួន ១៦​គ្រាប់ រួម​ជាមួយ​វិធានការ​តបត​ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង​៕ (​ដកស្រង់​ចេញពី Metro, The Sun និង Daily Mail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ