ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវសាច់ញាតិដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកស្រុកថ្មពួក ដើម្បីសង្គ្រោះបន្ទាន់ ព្រោះពីសត្វពស់វែកស្រការចាស់ចឹករបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង០៣រសៀលថ្ងៃទី២៩ កញ្ញា ខណៈជនរងគ្រោះទៅចម្ការ ស្ថិតក្នុងភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះឈ្មោះប៊ូ ប៉ូច ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិព្រៃវែង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ប្រភពបានបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រស្រុកថ្មពួកខាងលើ គឺសំបូរទៅដោយសត្វសិរពិសច្រើនណាស់ ដូច្នេះគួរតែបងប្អូនទៅធ្វើស្រែចម្ការ ឬក៏ដើរក្នុងភូមិពេលថ្ងៃឬយប់ ត្រូវតែមានការប្រុងប្រយ័ត្ន ។
លោកកែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តឱ្យដឹងថា ក្រោយពីពស់ចឹកជនរងគ្រោះក៏មានអាការៈធ្ងន់ធ្ងរ គាត់មិនដឹងខ្លួនទេ តែដោយបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅទីនោះ ជនរងគ្រោះអាចធូរស្បើយឡើងវិញ ។ ជាមួយគ្នានោះ លោកប្រធានមន្ទីរ សុខាភិបាលខេត្ត ក៏បានផ្តាំផ្ញើនិងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រសិនជាមានសត្វសិរពិសចឹកឬខាំត្រូវរួសរាន់ដឹកជនរងគ្រោះ មកកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីគ្រូពេទ្យជួយព្យាបាល ព្រោះសត្វមានពិសខាំ ឬចឹកពិសេសគឺសត្វពស់នេះ គឺឲ្យតែយឺតពេលជនរងគ្រោះនឹងបាត់បង់ជីវិត ៕
ចែករំលែកព័តមាននេះ