ដឹងទេថា នៅកម្ពុជាយើង មានមូស ២៩០ប្រភេទ ហើយនៅភ្នំពេញ មាន ១០ប្រភេទ!
- ភ្នំពេញ
ភ្នំពេញ៖ មូសត្រូវបានចាត់ចូលក្នុងអំបូរគូលីស៊ីដេ (Culicidae) ហើយបច្ចុប្បន្ន ត្រូវបានកត់ត្រាថា មានសរុបប្រមាណជាង ៣៦០០ប្រភេទ នៅលើសកលលោក។ ប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២០…
ភ្នំពេញ៖ មូសត្រូវបានចាត់ចូលក្នុងអំបូរគូលីស៊ីដេ (Culicidae) ហើយបច្ចុប្បន្ន ត្រូវបានកត់ត្រាថា មានសរុបប្រមាណជាង ៣៦០០ប្រភេទ នៅលើសកលលោក។ ប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២០…
ភ្នំពេញ៖ មូសត្រូវបានចាត់ចូលក្នុងអំបូរគូលីស៊ីដេ (Culicidae) ហើយបច្ចុប្បន្ន ត្រូវបានកត់ត្រាថា មានសរុបប្រមាណជាង ៣៦០០ប្រភេទ នៅលើសកលលោក។ ប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២០ មានការកត់ត្រាមូស បានចំនួន ២៩០ប្រភេទ ស្មើនឹង ២០ពួក ដោយក្នុងនោះ ៤៩ប្រភេទ ជាកំណត់ត្រាថ្មី ហើយមូស ៤៣ប្រភេទ មានជាប់ពាក់ព័ន្ធនឹងការបង្កជំងឺ (Maquart et al., 2020)។ នេះបើតាមកំណត់ត្រាមូស នៅកម្ពុជា ដែលចេញផ្សាយដោយក្រសួងបរិស្ថាន។
អត្ថបទ ដែលចេញផ្សាយដោយនាយកដ្ឋានជីវៈចម្រុះ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន បង្ហាញថា តាមការវាយតម្លៃជំងឺបង្កឡើងដោយសត្វល្អិត មានច្រើនជាង ១៧% នៃជំងឺឆ្លងសរុប និងបណ្ដាលឱ្យមនុស្សស្លា.ប់ជាងមួយលាននាក់ក្នុងមួយឆ្នាំៗ ហើយបានសាយភាយ ទៅគ្រប់ទីកន្លែងពាសពេញពិភពលោកតាមរយៈទង្វើរបស់មនុស្ស ដូចជា ការដឹកជញ្ជូនសកម្មភាពទេសចរណ៍ ។ល។ ក្នុងចំណោមប្រភេទសត្វល្អិតបង្កជំងឺ សត្វមូសចំនួនបីពួកត្រូវបានកំណត់ជាភ្នាក់ងារចម្លងជំងឺសកម្មជាង គេដូចជា មូសក្នុងពួកអេដេស (Aedes) ជាភ្នាក់ងារបង្កេរជំងឺគ្រុនឈាម (Dengue) គ្រុនឈីក (Chikungunya) ហ្ស៊ីកា (Zika) ពួកអាណូផេលេស (Anopheles) ជាភ្នាក់ងារបង្ករជំងឺគ្រុនចាញ់ (Malaria) និងពួកគូលិច Culex ជាភ្នាក់ងារបង្កជំងឺគ្រុនលឿង (Yellow fever) និងជំងឺរលាកខួរក្បាលជប៉ុន(Japanese Encephalitis) ហើយមូសទាំងបីពួកនេះ សុទ្ធតែជាភ្នាក់ងារបង្ករជំងឺជើងដំរី (Elephantiasis)។ ជាក់ស្តែង នៅប្រទេសកម្ពុជា ជំងឺគ្រុនឈាម ដែលមានមូសខ្លា (Aedes aegypti) ជាភ្នាក់ងារចម្លង ត្រូវបានចាត់ទុកថាជាជំងឺគួរឱ្យកត់សម្គាល់ បំផុតបន្ទាប់ពីមានការផ្ទុះឡើងនៅឆ្នាំ១៩៩៥ ដោយធ្វើឱ្យមានអ្នកជំងឺស្លាប់ជាង ៤០០នាក់។
អត្ថបទ បន្ថែមថា ចំណែកជំងឺគ្រុនចាញ់ ដែលមានភ្នាក់ងារចម្លងជាមូសដែកគោល (ចំនួន ៤ប្រភេទគឺ៖ Anopheles minimus, A. dirus, A. maculatus, A. aconitus) មានអត្រាចម្លងថយចុះក្នុងអំឡុងពីរ ទសវត្សរ៍ចុងក្រោយ ប៉ុន្តែវាបានកើនឡើងវិញម្ដងទៀតនៅឆ្នាំ២០១៧។
អត្ថបទដដែល បន្តថា នៅទីក្រុងភ្នំពេញ ការសិក្សាអំពីសត្វមូសរយៈពេលពេញមួយឆ្នាំ ក្នុងឆ្នាំ២០២០ ដោយនិស្សិតផ្នែកអភិរក្សជីវៈចម្រុះនៃសាកវិទ្យាល័យភូមិន្ធភ្នំពេញ សហការជាមួយវិទ្យាសា្ថនប៉ាស្ទ័របាន រកឃើញមូសចំនួន ១០ប្រភេទ ក្នុងនោះ មូសក្នុងពួកអេដេស ចាប់បានសំណាកច្រើនជាងគេ ពោលគឺប្រមាណ ៨៧% នៃចំនួនសំណាកមូសសរុប ហើយប្រភេទមូសចាប់បានសំណាកតិចបំផុតគឺ Toxorhynchites splendens (Khin in prep)។
ក្រសួងបរិស្ថាន ក៏បានគូសបញ្ជាក់ថា ប្រភេទមូស Toxorhynchites splendens ត្រូវបានចាត់ទុកថា ជាប្រភេទសូចនាករ ក្នុងការគ្រប់គ្រងប្រភេទមូសផ្សេងៗ ព្រោះថា ដង្កូវទឹករបស់មូសប្រភេទ នេះ ស៊ីដង្កូវទឹករបស់ប្រភេទមូសផ្សេងៗទៀត ហើយមូសប្រភេទនេះ ក៏មិនមានបង្កជំងឺឡើយ៕
ចែករំលែកព័តមាននេះ