ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធានាធិបតី​អីុ​ស្រា​អែ​ល លោក​ស៊ី​ម៉ុ​ន ប៉េ​រេ​ស្ត ទទួលមរណភាព

7 ឆ្នាំ មុន

អ្នកនាំពាក្យ​ម្នាក់​របស់​មន្ទីរពេទ្យ​អះអាង​ថា លោក​ស៊ី​ម៉ុ​ន​ប៉េ​រេ​ស្ត អតីត​ប្រធានាធិបតី​អីុ​ស្រា​អែ​ល និង​ជា​អ្នកនយោបាយ​ជើង​ចាស់​ជាងគេ​បំផុត ព្រមទាំង​ជា​ជ័យ​លា​ភី​ពានរង្វាន់​ណូបែល​សន្តិភាព​បាន​ទទួលមរណភាព​ហើយ​នា​ព្រឹក

អ្នកនាំពាក្យ​ម្នាក់​របស់​មន្ទីរពេទ្យ​អះអាង​ថា លោក​ស៊ី​ម៉ុ​ន​ប៉េ​រេ​ស្ត អតីត​ប្រធានាធិបតី​អីុ​ស្រា​អែ​ល និង​ជា​អ្នកនយោបាយ​ជើង​ចាស់​ជាងគេ​បំផុត ព្រមទាំង​ជា​ជ័យ​លា​ភី​ពានរង្វាន់​ណូបែល​សន្តិភាព​បាន​ទទួលមរណភាព​ហើយ​នា​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា ក្នុង​មន្ទីរពេទ្យ​មួយ​ស្ថិត​នៅ​ជាយក្រុង​តែ​ល​អា​វីវ​២​ស​ប្តា​ហ៍ បន្ទាប់​ពី​លោក​ជួប​គ្រោះថ្នាក់​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ។

លោក​ស៊ី​ម៉ុ​ន​ប៉េ​រេ​ស្ត ជា​ឥស្សរជន​នយោបាយ​អីុ​ស្រា​អែ​ល​សំខាន់​មួយ​រូប​បាន​ទទួលមរណភាព​ក្នុង​ជន្មាយុ​៩៣​ឆ្នាំ ។ លោក​ជួប​ប្រទះ​នឹង​ការ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ចាប់តាំងពី​ថ្ងៃ​ទី​១៣ កញ្ញា មក ហើយ​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ CHAIM SHEBA ស្ថិត​នៅ​ជាយក្រុង​តែ​ល​អា​វីវ ។ គ្រួសារ​លោក​ត្រូវធ្វើ​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​មួយ​នា​វេលា​ម៉ោង​៧​ព្រឹក​ម៉ោង​ក្នុងស្រុក ។

នា​រសៀល​ថ្ងៃ​ទី​២៧ កញ្ញា បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា អតីត​អ្នកនយោបាយ​រូប​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដុនដាប​ខ្លាំង ហើយ​បណ្តា​សមាជិកគ្រួសារ និង​ញាតិ​មិត្ត​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ស្នើ​ឱ្យ​ចូល​ជួប​ទាន់ដង្ហើម​របស់​លោក ។

លោក​ប៉េ​រេ​ស្ត ពេល​កើត​ក្នុង​ឆ្នាំ​១៩២៣ មានឈ្មោះ​ថា SZYMON PERSKI ។ លោក​កើត​ក្នុងភូមិ​ប៉ូ​ឡូញ​មួយ​បច្ចុប្បន្ន​មានឈ្មោះ​ថា ភូមិ VISHNYEVA ស្ថិត​ក្នុង​ប្រទេស​បេឡា​រុស​។ នា​ឆ្នាំ​១៩៣៤ គ្រួសារ​លោក និង​រូប​លោក​ធ្វើ​អន្តោប្រវេសន៍​មក​កាន់​អុ​ី​ស្រា​អែ​ល ដែល​សម័យ​នោះ​នៅ​ហៅ​ថា ប៉ា​ឡេ​ស្ទី​ន​នៅឡើយ​។ លោក​កាន់​តំណែង​នយោបាយ​ជា​ច្រើន​ដូច​ជា​ប្រធានាធិបតី នាយក​រដ្ឋមន្ត្រី​២​អាណត្តិ រដ្ឋមន្ត្រី​ការ​បរទេស រដ្ឋមន្ត្រី​ការពារ​ជាតិ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុប្រធាន​គណបក្ស​ការងារ និង​ជា​មេដឹកនាំ​ប្រឆាំង​ក្នុង​សភា ។ លោក​ទទួល​ពានរង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ​១៩៩៤ ដោយសារ​ការ​រួមចំណែក​របស់​លោក​ក្នុង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ពួក​ប៉ា​ឡេ​ស្ទី​ន ៕