ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រង្វាន់​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​ចាប់ខ្លួន​ជនសង្ស័យ​បា.ញ់ប្រហារ​នៅ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​ទីក្រុង​ញូ​វ​យ៉​ក

3 ឆ្នាំ មុន

ទីក្រុង​ញូ​វ​យ៉​ក ៖ មនុស្ស​យ៉ាង​ហោច​ណាស់ ១៧​នាក់​បាន​រង​របួស ក្នុង​ការ​បាញ់ប្រហារ​មួយ ក្នុងអំឡុងពេល​ម៉ោង​ដ៏​មមាញឹក នា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ មេ​សា ២០២២(​ម៉ោង​ក្នុង​តំបន់​) នៅ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី…

ទីក្រុង​ញូ​វ​យ៉​ក ៖ មនុស្ស​យ៉ាង​ហោច​ណាស់ ១៧​នាក់​បាន​រង​របួស ក្នុង​ការ​បាញ់ប្រហារ​មួយ ក្នុងអំឡុងពេល​ម៉ោង​ដ៏​មមាញឹក នា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ មេ​សា ២០២២(​ម៉ោង​ក្នុង​តំបន់​) នៅ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី ប្រ៊ូ​គ្លី​ន ផ្លូវ​លេខ​៣៦ ក្នុង​ទីក្រុង​ញូ​វ​យ៉​ក នេះ​បើ​យោង​តាម​កាសែត The New York Times ។

ខ្មាន់កាំភ្លើង​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ជា​ផ្លូវការ​នៅឡើយ​ទេ បាន​ពាក់​របាំងមុខ​ការពារ​ឧស្ម័ន បំផ្ទុះ​គ្រាប់​បែកផ្សែង និង​បើក​ការ​បាញ់ប្រហារ​ទៅ​លើ​អ្នកដំណើរ ដែល​កំពុង​ជិះ​រថភ្លើង មុន​ពេល​រត់គេច​ពី​កន្លែង​កើតហេតុ ។ ក្នុង​ចំណោម​អ្នកដំណើរ​ដែល​រង​របួស បាន​រត់គេច និង​ស្រែក​អោយ​គេ​ជួយ​! ពេល​រថភ្លើង​ចូល​មក​ដល់​ស្ថានីយ៍ ។ ក្នុង​ទូរថភ្លើង​ពោរពេញ​ដោយ​ផ្សែង និង​ឈាម​ហូរ​លើ​កម្រាល ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ស្លាប់​នោះ​ទេ ។

លោកស្រី Keechant Sewell ស្នងការ​ប៉ូលិស​ទីក្រុង​ញូ​វ​យ៉​ក បាន​និយាយ​ថា កម្លាំង​ប៉ូលិស​កំពុង​តាម​ប្រមាញ់​បុរស​អាយុ ៦២​ឆ្នាំ​ម្នាក់ ដែល​មន្ត្រី​ជំនាញ​ដាក់​ឈ្មោះ Frank James ជា​ជនជាប់សង្ស័យ​ខ្លាំង ក្នុង​ការ​បាញ់ប្រហារ​ខាងលើ​នេះ ។ ជនសង្ស័យ​បាន​ជួល​រថយន្ត​មួយ​គ្រឿង នៅ​ក្នុង​រដ្ឋ ហ្វី​ឡា​ដែល​ហ្វៀ ។ កូនសោរ​របស់​រថយន្ត ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​បណ្តុំ​របស់របរ​នៅ​លើ​រថភ្លើង ដែល​ប៉ូលិស​ជឿ​ថា ជា​របស់​ខ្មាន់កាំភ្លើង រួម​មាន​កាំភ្លើងខ្លី​ម៉ាក Glock ៩​មិល្លីម៉ែត្រ ទស្សនាវដ្តី គ្រាប់រំសេវ​មួយ​ចំនួន មួក និង​វត្ថុ​រាវ​ដែល​គេ​ជឿ​ថា​ជា​សាំង ។ បន្ទាប់​មក​ប៉ូលិស​បាន​រក​ឃើញ​រថយន្ត​ដែល​គេ​ទុក​ចោល ។

លោកស្រី​ស្នងការ​ប៉ូលិស​ក្រុង​ញូ​វ​យ៉​ក បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា រង្វាន់​រហូត​ដល់ ៥០,០០០​ដុល្លារ​អា​មេ​រិ​ក គឺ​ផ្តល់​ជូន​សម្រាប់​ព័ត៌មាន​ណាមួយ ដែល​នាំ​ទៅ​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​បាន ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ស្នងការ​ប៉ូលិស​ក្រុង​ញូ​វ​យ៉​ក បាន​បញ្ជាក់​ថា ការ​វាយប្រហារ​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​នោះ​ទេ ។ ភ្នាក់ងារ FBI និង​កម្លាំង​ប្រឆាំង​ភេរវកម្ម កំពុង​រួម​គ្នា​ស៊ើបអង្កេត​នៅ​តំបន់​នោះ សម្ភាសន៍​សាក្សី និង​ស្វែងរក​វី​ដេ​អូ​ពី​កាមេរ៉ា​សុវត្ថិភាព​តាម​ដងផ្លូវ ។

ឧទ្ធម្ភាគចក្រ​ប៉ូលិស​បាន​ហោះ​ពីលើ​កន្លែង​កើតហេតុ អស់​ជា​ច្រើន​ម៉ោង ខណៈ​អាជ្ញាធរ នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​បាញ់ប្រហារ​នៅឡើយ ។ ក្រុម​ស៊ើបអង្កេត​បាន​រក​ឃើញ​អាវុធ​មួយ​ដើម​នៅ​កន្លែង​កើតហេតុ រួម​ជាមួយនឹង​ឧបករណ៍ និង​របស់របរ​ផ្សេង​ទៀត ដែល​មន្ត្រី​ជំនាញ​កំពុងធ្វើការ​វិភាគ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ