ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​អេ​ន​ចេ​លី​ណា ជោ​លី ឃើ​ត ស្លា.ប់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ពួក​រដ្ឋ​អ៊ិ​ស្លា​ម

7 ឆ្នាំ មុន

នាង ASIA RAMAZAN ANTAR មាន ប្រជាប្រិយភាព​ខ្លាំង​ដោយសារ​សម្រស់​របស់​នាង ហើយ​មនុស្ស​ម្នា​បាន​ដាក់​រហស្សនាម​ឱ្យ​នាង​ថា «​អេ​ន​ចេ​លី​ណា ជោ​លី ឃើ​ត​» ។

នាង​កាន់តែ​មានឈ្មោះ​ល្បីល្បាញ​ថែម​ទៀត​ក្រោយ​ពី​ត្រូវ​ស្លា.ប់​ក្នុង​ការ

នាង ASIA RAMAZAN ANTAR មាន​ប្រជាប្រិយភាព​ខ្លាំង​ដោយសារ​សម្រស់​របស់​នាង ហើយ​មនុស្ស​ម្នា​បាន​ដាក់​រហស្សនាម​ឱ្យ​នាង​ថា «​អេ​ន​ចេ​លី​ណា ជោ​លី ឃើ​ត​» ។

នាង​កាន់តែ​មានឈ្មោះ​ល្បីល្បាញ​ថែម​ទៀត​ក្រោយ​ពី​ត្រូវ​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ។ តាម​ពិត​ទៅ យោង​តាម​ការ​រៀបរាប់​របស់​សាច់ញាតិ​ថា នារី​ជន​ជាតិ​ឃើ​ត​រូប​នេះ នាង ASIA RAMAZAN ANTAR ត្រូវ​ចាប់បង្ខំ​ឱ្យ​រៀប​ការ​តាំងពី​នាង​នៅ​វ័យ​ជំទង់ តែ​បាន​លែងលះ​គ្នា​វិញ ក្រោយ​រៀប​ការ​បាន​៣​ខែ​មក រួច​នាង​ចូល​បម្រើ​ក្នុង​កងឯកភាព​យោធា​ឃើ​ត​មួយ ដែល​កងឯកភាព​នោះ​មាន​សុទ្ធតែ​ជា​យុទ្ធ​នារី​ក្នុង​ឆ្នាំ​២០១៤ ដើម្បី​តស៊ូ​រំដោះ​នារី​ឃើ​ត​ពី​ការ​ត្រួតត្រា​របស់​មេកន្ទ្រាញ ។

យោង​តាម​កាសែត THE INTERNATIONAL BUSINESS TIMES ថា នាង​កាន់​អាវុធ​តតាំង​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចាប់តាំងពី​នាង​មាន​អាយុ​១៨​ឆ្នាំ រួច​ក្រោយមក ចូល​ក្នុង​កង​ឯកភាព​ការពារ​នារី YAT ក្នុង​ផ្ទៃ​កងកម្លាំង​ការពារ​ប្រជាជន​ឃើ​ត​ស៊ី​រី YPG ។

នាង​តស៊ូ​យ៉ាង​ស្វិតស្វាញ ដើម្បី​វាយ​បណ្តេញ​ពួក​ភេរវ​ករ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ឱ្យ​ខ្ទាត​ចេញពី​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម ហើយ​ស្លាប់​ពេល​បំពេញបេសកកម្ម​នៅ​ជិត​ទីក្រុង MANBIJ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​តួ​ក​គី ។ នាង ASIA ប៉ុនប៉ង​រារាំង​ការ​វាយប្រហារ​របស់​ជន​អត្តឃាត​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​៣​នាក់ ។ ក្រុម​របស់​នាង និង​រូប​នាង​អាច​ធ្វើ​ឱ្យ​ផ្ទុះ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​២​គ្រឿងក្នុង​ចំណោម​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​៣​គ្រឿង​របស់​ពួក​ជន​អត្តឃាត ប៉ុន្តែ​នាង​ពុំ​មាន​ពេល​វាយ​ដកថយ ។ ដោយសារ​យុទ្ធ​នារី​ក្មេងខ្ចី​ឃើ​ត​ដ៏​អង់អាច​ក្លាហាន​របស់​ក្រុម​នាង ទើប​ភូមិ YASHLI ដែល​ក្រុម​នាង​ការពារ​អាច​គេច​ផុត​ពី​ការ​វាយប្រហារ​របស់​ពួក​ភេរវ​ករ ៕