ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ​! ក្មេង​កំព្រាទាំង២នាក់​ទទួលអំណោយ​ពី​កាកបាទក្រហម​​កម្ពុជា​ខេត្ត​​ហើយ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពី​​មាន​ការ​ចុះ​​ផ្សាយលើគេហទំព័រកោះសន្តិភាព ពាក់ព័ន្ធ​​ក្មេង​ស្រី​២​នាក់ ​ជា​បងប្អូនបង្កើត​ ដែលត្រូវ​ឪពុក​ម្តាយ​ស្លា.ប់​ចោលនោះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ កញ្ញា នេះ បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដែល​ធ្វើ​ឡើងស្ថិត​នៅ​ភូមិ​អូរ​អំពិល សង្កាត​អូរ​អំពិល ក្រុង​សិរី​សោ​ភ័ណ ។

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពី​​មាន​ការ​ចុះ​​ផ្សាយលើគេហទំព័រកោះសន្តិភាព ពាក់ព័ន្ធ​​ក្មេង​ស្រី​២​នាក់ ​ជា​បងប្អូនបង្កើត​ ដែលត្រូវ​ឪពុក​ម្តាយ​ស្លាប់​ចោលនោះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ កញ្ញា នេះ បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដែល​ធ្វើ​ឡើងស្ថិត​នៅ​ភូមិ​អូរ​អំពិល សង្កាត​អូរ​អំពិល ក្រុង​សិរី​សោ​ភ័ណ ។ គួរបញ្ជាក់ថា ក្មេង​​កំព្រា​​លើក​ដៃ​ប្រណម សុំក្តីមេត្តា​ជួយនាង​ឱ្យ​រៀនដល់ទី​បញ្ចប់​​ផង

លោក​លី សារី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យបានឱ្យ​ដឹង​ថា ក្រោយ​ពេល​ទទួល​បាន​ដំណឹង​​ថា មាន​ក្មេង​ស្រី​២​នាក់​បងប្អូន​ត្រូវ​ឪពុក​ម្តាយ​ស្លាប់​ចោលកំពុងរស់​​នៅ​កំព្រា​ឯកា ​ដោយមានការមើលថែ​​ជីដូន​​ធម៌ និង​អ្នក​​ជិតខាង​ជួយ​មើល​​ដែរ  ទើប​នាំ​សមាជិក​យក​អំណោយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ ទៅ​ប្រគល់​ជូន​ផ្ទាល់​ដៃ​តែ​ម្តង ។
 
លោក​បញ្ជាក់​ថា ដោយ​មានការ​ណែនាំ​ខ្ពស់​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ដិ​ត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​តែងតែ​យកចិត្តទុកដាក់ នាំ​យក​អំណោយ​ចែក​ជូន​មាន​អង្ករ​៦០​គីឡូក្រាម ត្រីខ ១០​កំប៉ុង មី​០១​កេស សាប៊ូម្សៅ ០១​គីឡូក្រាម ប្រេងឆា ១​លី​ត្រ ទឹកត្រី ទឹកស៊ីអ៊ីវ​៦​ដប សារុង​១ ក្រ​ម៉ា​១ មុង​១ ភួយ​១ កម្រាល​.​ស​១​ដុំ ទឹកដោះគោ​ខាប់​២​កំប៉ុង ស្ករ​.​ស​១​គីឡូក្រាម ថវិកា​១០​ម៉ឺន​រៀល និង​អនុ​សាខា​កាកបាទក្រហម​ក្រុង​សិរី​សោភ័ណ​ឧបត្ថម្ភ​៥​ម៉ឺន​រៀល ។

ក្នុង​នាម​គ្រួសារ​លោក​លី សារី អភិបាលរង​ខេត្ត ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ជួយ​ឧបត្ថម្ភ​សម្រាប់​ក្មេង​ស្រី​ទាំង​២​នាក់​មាន​សំលៀក​បំពាក់ និង​សម្ភារ​សិក្សា​ផង​ដែរ ។