ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើបុណ្យ១ថ្ងៃ​ប៉ងឱ្យ​បាន​១២​វត្ត ​​ពិតជា​​​សមតា​ម​​ម្ចាស់​​​​ទាន

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ កម្មវិធី​កាន់បិណ្ឌ​វេន​ទី​៦ ​ឆ្នាំ​ថ្មី​នេះ​ ម្ចាស់​ដើមបុណ្យ​ និង​បាន​រួម​សហការ​ជាមួយ​ពុទ្ធ​​បរិស័ទ​នានា​​​ នាំ​យក​ទេ​យ្យ​ទាន​​ជា​ច្រើន ​ទៅ​វេ​រប្រគេន​ជូន​ទី​អារាម​នានា​​ចំនួន​១២​វត្ត ​ក្នុងខេត្តស្វាយរៀង​។ ​

ខេត្តស្វាយរៀង ៖ កម្មវិធី​កាន់បិណ្ឌ​វេន​ទី​៦ ​ឆ្នាំ​ថ្មី​នេះ​ ម្ចាស់​ដើមបុណ្យ​ និង​បាន​រួម​សហការ​ជាមួយ​ពុទ្ធ​​បរិស័ទ​នានា​​​ នាំ​យក​ទេ​យ្យ​ទាន​​ជា​ច្រើន ​ទៅ​វេ​រប្រគេន​ជូន​ទី​អារាម​នានា​​ចំនួន​១២​វត្ត ​ក្នុងខេត្តស្វាយរៀង​។ ​

ចាត់​ទុក​ថា​ ជា​ឱកាស​ពិសេស​​រហូត​អាច​ថា ​ជា​យុ​ទ្ធ​នា​ការ​​បិណ្ឌ​កម្រ​បាន​ជួប ​ព្រោះតែ​១​ថ្ងៃ​ បាន​ចូល​ដាក់​បិណ្ឌ​ដល់​​ទៅ​១២​វត្ត​ ធ្វើ​ឲ្យ​ម្ចាស់​ទាន​ មាន​ទឹកចិត្ត​ជ្រះថ្លា​ ជា​ពន់ពេក​ ។

ឱកាស​ដាក់​បិណ្ឌ​នេះ​ ​រៀបចំ​​ឡើង​កាលពី​ថ្ងៃ​ទី​២២ កញ្ញា ​ស្ថិត​នៅ​តាម​ភូមិ​ស្រុក​មួយ​ចំនួន​ក្នុងខេត្តស្វាយរៀង​ ​ដែល​ពិធី​នេះ ​មាន​ការ​ចូលរួម​ពី​លោក​ជំទាវ ​សៀង ចាន់​ហេង​ អគ្គ​នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍ ​ព្រមទាំង​ឧបាសិកា​សៀង សុខ​ហឿ​ង ​ត្រូវជា​ម្តាយ​និង​លោក​ជំទាវ​ឌួ​ង វ​ណ្ណា​ តំណាងរាស្ត្រ​នៃ​ខេត្តស្វាយរៀង​ រួម​ទាំង​ញាតិ​ញោម​ពុ​ទ្ធបរិស័ទ​ជា​ច្រើន​រូប​ផង​ដែរ ​។

​​ក្នុង​ពិធី​នោះ ​អ្វី​ដែល​បាន​បង្ហាញ​ពី​សភាព​ពិសេស​ប្លែក​ គឺ​ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ​ កម្មវិធី​បាន​រៀបចំ​សម្រេច​គោលដៅ​​ដាក់​បិណ្ឌ​តាម​វត្ត​ នៅ​តាម​ភូមិ-​ឃុំ​នានា​ រហូត​បាន​ដល់​ចំនួន​១២​វត្ត​ សមតា​ម​គោលដៅ​មិន​ឲ្យ​បងប្អូន​ពុ​ទ្ធ​​បរិស័ទ​ មាន​ភាព​ខ្វះខាត​ និង​ចន្លោះ​ចង្ហាន់​​ឡើយ​ ។​

លើស​ពី​នេះ​ យើង​សង្កេត​ឃើញ​ថា​ ទាំង​១២​វត្ត​នា​ខេត្តស្វាយរៀង ​មាន​វត្ត​ខ្លះ​ទ្រុឌទ្រោម​ តាម​ផ្នែក​ខ្លះ ​និង​ខ្លះ​ខ្វះ​អណ្តូងទឹក ក៏​​ត្រូវ​បាន​ម្ចាស់​ទាន​ជួយ​ឧបត្ថម្ភ​តាម​​សទ្ធា​​ជ្រះថ្លា​ ចេញពី​ចិត្ត​ជួយ​កសាង​ធ្វើ​ឲ្យ​ព្រះសង្ឃ​ មានចិត្ត​ត្រេកអរ​ផង​ដែរ ​ក្រោយ​ម្ចាស់​ជំនួយ​បើក​ចិត្ត​ទូលាយ​ ។

ព្រះ​តេជគុណ នី សុវណ្ណ​មុនី​រ៉េ​ត ​គង់នៅ​កុដិ​លេខ​២៤ ​នៃ​វត្ត​នាគ​វ័ន​រាជធានី​ភ្នំពេញ​ ដែល​បាន​រៀបចំ​កម្មវិធី​បិណ្ឌ​ទី​៦​ នា​ខេត្ត​ស្វាយរៀង​ ព្រមទាំង​សហការ​ជាមួយ​លោក​ជំទាវ​សៀង ចាន់​ហេង​ បាន​មាន​សង្ឃដីកា​ថា ​ថ្ងៃនេះ​ព្រះ​អង្គ​ និង​លោក​ជំទាវ​សៀង ចាន់​ ហេង ​បាន​រៀបចំ​បណ្តា​ចង្ហាន់​ជា​ច្រើន ​និង​ទេយ្យ​វត្ថុ​មាន​ជា​គ្រឿង​ ឧបភោគបរិភោគ​មួយ​ចំនួន​យក​មក​វេ​ប្រគេន​ជូន​ព្រះសង្ឃ​យាយជី​តាជី​ គង់​តាម​បណ្តា​វត្ត​ជា​ច្រើន​នា​ខេត្តស្វាយរៀង​ ។​

តាម​ទិស​ដៅ​ក្រុមការងារ​បាន​ដាក់ចិត្ត​ដាក់​កាយ​ធ្វើ​យ៉ាងណា ​ខិតខំ​សម្រេច​គោលដៅ​ដាក់​បិណ្ឌ​ឲ្យ​បាន​១២​វត្ត​ នៅ​តំបន់​នេះ ​យោង​លើ​ផ្លូវ​ឆ្ងាយ​ និង​មាន​ចំនួន​ពុ​ទ្ធបរិស័ទ​​ទៅ​មិន​បាន​ច្រើន​គ្នា ​។​ ម្ល៉ោះហើយ​ គួប​ផ្សំ​នៅ​ខេត្តស្វាយរៀង​នេះ​ ជា​ទឹកដី​កំណើត​របស់​ព្រះ​អង្គ​ផង ​ទើប​រៀបចំ​ក្នុង​ឱកាស​ថ្ងៃ​កាន់បិណ្ឌ​នា​រដូវ​ភ្ជុំបិណ្ឌ​នេះ​តែ​ម្តង​ ស្រប​ពេល​លោក​ជំទាវ​សៀង ចាន់​ហេង​ និង​អ្នក​ម្តា​យ ក៏​​មាន​ទឹក​ចិត្ត​មក​ធ្វើបុណ្យ​ជាមួយ​អាត្មា​ចំណាយ​ទឹកប្រាក់​ជា​ច្រើន​ផង​ ទើប​សម្រេច​គោលដៅ​ ។

​ព្រះ​គ្រូ​ដែល​តែងតែ​​រំលេច​ការ​ចែកទាន​មិន​ប្រកាន់​ជន​ទី​ទ័លក្រ​បាន​បន្ត​ទៀត​ថា ​ជាល​ទ្ធ​ផល ​គឺ​យើង​ទទួល​បាន​ជោគជ័យ​ជា​ស្ថាពរ​តាម​គោលដៅ​ ហើយ​ញាតិ​ញោម​​ ក៏​​ពេញចិត្ត​ទាំងអស់​គ្នា​ គ្រា​អំណោយ​ជា​ច្រើន​បាន​ទៅ​ដល់​ដៃ​ប្រជាជន ​និង​ព្រះសង្ឃ​ទោះ​ផ្លូ​វ​លំបាក​ពី​ភូមិ​មួយ ​ទៅ​ភូមិ​មួយ ​។ ​អ្វី​កាន់តែ​ពិសេស​ គឺ​អាកាសធាតុ​ គឺ​អំណោយផល​ណាស់​ដូច​បុណ្យ​ជួយ​វិញ​ គឺ​មិន​មាន​ភ្លៀង​រហូត​ទាល់តែ​អស់កម្ម​វិធី​ ទើប​ព្រះ​ភិ​រុណ​បង្អុរ​មក​យ៉ាង​ជោក​ជាំ​តែ​ម្តង​។

គួរ​បញ្ជាក់​​ថា​ វត្ត​ទាំង​១២​​ ក្នុងខេត្តស្វាយរៀង​ ដែល​ពុ​ទ្ធបិ​ស័​ទ​ទាំងអស់​រួម​គ្នា​​ចូលរួម​មាន​វត្ត​ស្វាយ​ជ្រំ, វត្ត​ស្វាយ​ព្រហូត , វត្ត​ចារ, វត្ត​ស្វាយ​ផ្អែម, វត្ត​ស្វាត​ស​ណ្តោ​ត, វត្ត​សូរ, វត្ត​ប​ល្ល័​ង​ជា, វត្ត​ប្រាសាទ​ (​ក្តី​ស្លា​), វត្ត​ព្រៃ​បន្ទាយ, វត្ត​អង្គ​រស, វត្ត​ឈូក​មាស និង​វត្ត​ស្វាយ​យាជាដើម ​។